អេស្ប៉ាញ៖ ក្រោយសម្រាកអស់រយៈពេល២សប្តាហ៍ យប់មិញនេះ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga បានវិលត្រលប់មកវិញហើយ នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៧។

ការប្រកួតពិយប់មិញនេះ ជើងឯករដូលកាលមុន Barcelona បានត្រឹមតែស្មើគ្នា ជាមួយនឹង Villareal ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ នៅក្នុងកីឡដ្ឋាន Estadio El Madrigal ដែលមានអ្នកចូលរួមទស្សនាជាង២មឺុននាក់។

Barcelona ចាប់បើកឆ្នាំថ្មី ហាក់បីដូចជាមិនមានសំណាងទាល់តែសោះ ដោយ២ប្រកួតកន្លងទៅ ចាញ់១ ស្មើ១ ពោលគឺ ចាញ់ Bilbao ២-១ ក្នុងពានរង្វាន់ Copa del Ray និងស្មើ Villareal កាលពីយប់មិញនេះ។ 

ទាក់ទងនឹងការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Villareal ជាអ្នកនាំមុខមុន នៅនាទី៥០ ដោយកីឡាករ Nicola Sansone ខណៈ Barcelona វិញ បានព្យាយាមសម្រុកតាមស្មើវិញ នៅចុងម៉ោងនៅនាទី៩០ ដោយខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi ។

គួរបញ្ជាក់ផងដែរថា Messi ជាវីរៈបុរស ជួយឲ្យ Barcelona ស្រង់បាន១ពិន្ទុវិញ ដោយសាគ្រាប់បាល់ស៊ុត Free Kick ដ៏អស្ចារ្យ ឆ្ពោះទៅជ្រុងកៅនៃទី ខណៈអ្នកចាំទី Villareal វិញ បានត្រឹមឈរមើល តែប៉ុណ្ណោះ។

ដូច្នេះ ចប់ការប្រកួត Barcelona ទទួលបាន១ ពិន្ទុ ធ្លាក់មកលេខ៣វិញ ក្នុងតារាងចំណាត់ថ្នាក់ ចំនែកឯ Sevilla ឡើងទៅលេខ២ ស្របពេល Real បន្តឈ្នះកាលពីយប់ម្សិលមិញ ឈរលើកំពូលតារាង ដាច់ក្រុមលេខ២ ៤ពិន្ទុ៕ 

ទស្សនាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]