គូស្វាមីភរិយាមួយគូ កំពុងតែបានឆាប់ឆក់យកបេះដូង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់ ដោយសារតែរូបថតមួយសន្លឹករបស់ពួកគេ។ 

តាមរយៈរូបថតដ៏មានអត្ថន័យជ្រាលជ្រៅមួយប៉ុស្តិ៍ ដែលបានបង្ហាញពីបុរសជាស្វាមី និងជាមេគ្រួសារមួយរូប ដៃម្ខាងកំពុងតែពរកូនតូចនៅក្នុងដៃ ឯដៃម្ខាងទៀតបីត្រកងភរិយាសម្លាញ់ចិត្តរបស់ខ្លួន ជាប់នៅនឹងដៃដោយក្តីពេញចិត្ត នេះក៏ព្រោះតែនាងជាភរិយា គឺជាជនពិការ ដោយជើងទាំងសងខាងរបស់នាងបានដាច់បាត់ទៅហើយ នៅឡើយមានត្រឹមតែមួយកំណាត់ខ្លួនឡើងមកខាងលើតែប៉ុណ្ណោះ។

ទន្ទឹមនឹងរូបភាពដ៏មានខ្លឹមសារបង្កប់នូវអត្ថន័យជីវិតគូស្វាមីភរិយា និងបង្កប់នូវអត្ថន័យស្នេហាដ៏ធំធេងរបស់បុរសម្នាក់ នៅលើរូបថតមួយសន្លឹករបស់ពួកគេក៏មានភ្ជាប់ជាមួយមកនូវឃ្លាដ៏មានន័យទៀតផងថា៖ «ទោះអូនពិការ ក៏ជីវិតអូនមានបងនិងកូនដែរ»។ នេះបើយោងតាមការឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក ដែលបានផុសរូបរបស់ប្តីប្រពន្ធមានស្នេហ៍ស្មោះមួយគូនេះ។

ក្រោយរូបភាពបានផ្សព្វផ្សាយចេញទៅ សកម្មភាពរបស់បុរសជាប្តីរូបនេះហើយ ដែលបានអង្រួនបេះដូងមនុស្សជាច្រើនឱ្យក្តុកក្តួល និងមានមោទនភាពយ៉ាងខ្លាំងចំពោះស្នេហារបស់គូស្វាមីភរិយាមួយគូនេះ។ មិនថាប្រពន្ធជាជនពិការយ៉ាងណានោះទេ ប៉ុន្តែព្រោះក្តីស្រលាញ់ដែលមានទៅលើគ្នាទៅវិញទៅមក បានធ្វើឱ្យអ្នកទាំងពីរបានចាប់ដៃគ្នាបង្កើតគ្រួសារមួយដ៏កក់ក្តៅ ដែលកម្រមាននៅលើលោកយើងនេះ៕

តើមានមនុស្សប៉ុន្មាននាក់ ដែលមានស្នេហ៍ស្មោះដូច្នេះ? 

ទោះអូនពិការ ក៏ជីវិតអូន មានបង និងកូនដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]