ភ្នំពេញ៖ ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ ជិះរត់គេច ហើយជ្រុលទៅបុក បុរសម្នាក់កំពុងដើរតាមផ្លូវ ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍មួយដៃមួយជើង ឡើងទ្រមខ្លួន កាលពីម៉ោង ១២៖២៥នាទី ឈានចូលថ្ងៃទី៨ ខែមករាឆ្នាំ២០១៧ នៅផ្ទះលេខ៤៣ ផ្លូវ៣៦៣ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។ ជនសង្ស័យឃាត់ខ្លួន ឈ្មោះគីម ភារិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣០៩ ភូមិជ្រោយបាសាក់ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

នគរបាលប៉ុស្តិ៍ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានយក ម៉ូតូម៉ាកហុងដាC125 សេរី2006 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១T2448-លេខតួ- លេខ ម៉ាស៊ីន 8151483 ទុកនៅក្នុងរបងផ្ទះកើតហេតុ ដោយពុំបាន ចាក់សោទ្វាររបងទេ ស្រាប់តែជនសង្ស័យ ចូលមកលួចម៉ូតូ ជនរងគ្រោះជិះចេញ មកដល់ ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បុកជាមួយរថយន្ត អ្នកដំណើរ បណ្តាលឲ្យដួល រួចជនសង្ស័យរបួសធ្ងន់ ក៏ត្រូវបានសមត្ថកិច្ច នគបាលខណ្ឌចំការមន នាំទៅព្យាបាល នៅពេទ្យឯកជនហាក់សុង បន្ទាប់មក ជនរងគ្រោះ ក៏បានមករាយការណ៍ សមត្ថកិច្ចន គរបាលខណ្ឌ ច្បារអំពៅ។

បច្ចុប្បន្ន ជនសង្សយ័ត្រូវបានឃាត់ខ្លួន យកមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានមួយករណីផ្សេងទៀត៖ ខឹងណាស់! កុម្ម​ង់​ខោអាវ​ហើយ​មិន​យក​ កាប់១​បុ័ងតោ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខឹង​ថៅកែ​រោងចក្រ​រឿង​កុម្ម​ង់​ឲ្យ​ធ្វើ​ម៉ូ​ដ​ខោអាវ​ហើយ​ បែរជា​មិន​យក​តាម​ការ​កុម្ម​ង់ និង​ថែម​ទាំង​ព្យាយាម​គេច​មុខ​ទៀត លុះ​ពេល​បាន​ជួប​គ្នា​ក៏​បាន​សួរនាំ​ពី​រឿង​កុ​ម្ម់​ង​ម៉ូ​ដ​ខោអាវ និង​ការ​គេច​មុខ​នោះ បង្ក​ឱ្យ​មានការ​ទាស់​ពាក្យ​ សម្តី​គ្នា​តឹង​សរសៃ​ក ។

ខណៈនោះ ជនជាតិ​ចិន​រូប​នេះ​បាន​ចាប់​ក្របួច​ក​អាវ​ថៅកែ​រោងចក្រ​នោះ​បោក​ផ្ទប់​ទៅ​នឹង​ដី ព្រមទាំងរ​ត់ទៅ​យក​កាំបិតប៉័ងតោ​មក កាប់​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ​ដោយ​ជន​រងគ្រោះ​ព្យាយាម​គេច​ទើប​គ្រាន់តែ​រង​របួសស្រាលប៉ុណ្ណោះ​។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​៥ ខែមករា នៅ​ក្នុង​ហាង​កាហ្វេ ធាន​ធាន ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ា វៃ​ម៉ា​ន់ អាយុ​៣០​ឆ្នាំ ជា​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ។ចំណែក​ជនជាតិ​ចិន​នោះ​ឈ្មោះ ជាំ​ង ជី​ង​លុន ជា​អ្នក​នាំ​ខោអាវ​ចេញ​និង​ចូល​ក្នុង​រោងចក្រ ។

ប្រភព​ដដែល​បន្ត​ថា ថៅកែ​រោងចក្រ​ខាងលើ បាន​កុម្ម​ង់​ទិញ​ខោអាវ​ពី​ជនជាតិ​ចិន​រូប​នេះ ប៉ុន្តែ​មិនដឹង​ថា​ទិញ​ចំនួន​ប៉ុន្មាន​ឡើយ ហើយ​ក្រោយ​ពី​កុម្ម​ង់​រួច​បែរជា​មិន​ទិញ​ទៅ​វិញ ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​មាន​កំហឹង​និង​មាន​គំនុំ​នៅ​ក្នុង​ចិត្ត​រហូត​មក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ ខណៈ​មានការ​ជ្រួលច្របល់ ជន​ដៃដល់​ក៏​បាន​ឡើង​ជិះ​រថយន្ត​បក្សពួក​របស់​ខ្លួន​រត់គេច​ទៅ​បាត់​ស្រមោល​តែ​ម្តង ដោយ​មិនដឹង​ថា​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ឡើយ ។

ដោយឡែក ជន​រង​គ្រោះជា​ថៅកែ​រោងចក្រ​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជន​ដៃដល់​នាំ​ទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]