ថៃ៖ នាង Pat Napapa តារាសម្តែងស្រីវ័យក្មេង ដែលបានពរពោះមុនរៀបការ ជាមួយកម្លោះអ្នកមាន និងជាជើងឯកប្រណាំងម៉ូតូ លោក Benz  ពីមួយខែទៅមួយខែ ពោះរបស់នាងកាន់រីកធំឡើងៗជាលំដាប់ ប៉ុន្តែនៅក្នុងការរីកធំធាត់នៅក្នុងផ្ទៃរបស់កូននាងម្នាក់នេះ ហាក់ដូចជាគ្មានការរំខានអ្វីបន្តិចសោះសម្រាប់នាង។

ផ្ទុយទៅវិញ Pat Napapa បែរជាធ្វើដំណើរកម្សាន្តទៅនេះទៅនោះឥតស្រាកស្រាន្ត តាំងពីពេលដែលកូនបានចាប់កំណើតក្នុងផ្ទៃដំបូងៗមកម្ល៉េះ។ ហើយគិតមកដល់ពេលនេះកូនក្នុងផ្ទៃរបស់នាង គឺមានអាយុ៨ខែ ដែលជាពេលវេលាយ៉ាងសំខាន់នៅក្នុងការថែទាំឱ្យបានល្អប្រសើរមុនពេលសម្រាល។

តែទោះបីជាដូច្នេះក្តី ក៏អតីតតារាសម្តែង ដែលត្រៀមនឹងជិតក្លាយជាម្តាយគេ នៅក្នុងពេលដ៏ខ្លីខាងមុខ ដូចជានាង Pat Napapa នៅតែបន្តដំណើរកម្សាន្តរបស់ខ្លួនជាមួយនឹងស្វាមីផងដែរយ៉ាងសប្បាយរីករាយ ដោយម្តងនេះស្វាមីនាងបាននាំទៅជិះម៉ូតូទឹកកម្សាន្តយ៉ាងព្រងើយ បន្ទាប់ពីទើបតែធ្វើដំណើរមកពីលេងទេសភាពព្រៃភ្នំរួច កាលពីកំឡុងពេលឱកាសបុណ្យឆ្លងឆ្នាំសកល។

នៅក្នុងការកម្សាន្តដោយជិះម៉ូតូទឹកលើកនេះ ក៏មានការបង្ហោះជាវីដេអូសកម្មភាពចូលទៅក្នុងអ៊ីនស្តារក្រាម និងហ្វេសប៊ុកផងដែរ ដើម្បីបង្អួតភ្នែកអ្នកគាំទ្ររបស់ខ្លួន។ ស្របគ្នានេះក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញមតិយោបល់ថាខុសៗគ្នាតែរៀងៗខ្លួនចំពោះតារាស្រីវ័យក្មេងនាង Pat Napapa ថា ថ្វីត្បិតតែវាជាការលំហែកាយមួយដ៏សប្បាយរីករាយសម្រាប់នាង និងស្វាមី ក៏ប៉ុន្តែវាក៏ជារឿងគ្រោះថ្នាក់មួយផងដែរ សម្រាប់ម្តាយ និងជីវិតទារកនៅក្នុងផ្ទៃ ប្រសិនបើមានការធ្វេសប្រហែស ឬកំហុសដោយអចេតនាណាមួយ កើតឡើងដោយមិនបានត្រៀមខ្លួនទុកជាមុន៕ 

ទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]