រាជធានី​ភ្នំពេញ ៖ ស្រី​រូប​ស្រស់​សោភា​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ដោះ​គ្រឿងអលង្ការ​មាន​ខ្សែ​ក​, ខ្សែ​ដែ​, កងដៃ និង​ចិញ្ចៀន ដាក់​ក្នុង​ថង់​ខ្មៅ​មួយ​ដើម្បី​លាប​ឡេ ក្រោយ​ពេល​លាប​រួច​ក៏​ចូល​ដេក​នៅ​ក្នុង​បន្ទប់ លុះ​ភ្លឺ​ឡើង​ស្រាប់តែ​បាត់​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ទើប​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ ។

នារី​រូប​ស្រស់​រង​គ្រោះ​ឈ្មោះ សោ វ​ណ្ណី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ផ្សារ ឃុ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ ចំណែក​គ្រឿងអលង្ការ​ប្លា​ទី​ន​ដែល​បាត់បង់​រួម​មាន ខ្សែ​ក​, ខ្សែ​ដែ​, កងដៃ និង​ចិញ្ចៀន សរុប​មាន​តម្លៃ​ជិត​១​ពាន់​ដុល្លារ ។

នារី​រូប​ស្រស់​រូប​នោះ​បាន​ចោទប្រកាន់​ទៅ​លើ​នារី​ម្នាក់​ទៀត​ឈ្មោះ ជា អាយុ​ប្រហែល​២០​ឆ្នាំ ត្រូវជា​មិត្តភក្ដិ និង​ត្រូវជា​ក្មួយ​របស់​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​នោះ ថា​ជា​អ្នក​លួច​គ្រឿងអលង្ការ​ទាំងអស់​នោះ ។

នារី​រូប​ស្រស់​រូប​នោះ​បាន​ប្រាប់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ មុន​ពេល​នាង​ចូល​ដេក នាង​បាន​ដោះ​គ្រឿងអលង្ការ​ទុក​នៅ​ក្នុង​ថង់​ខ្មៅ​មួយ ដើម្បី​លាប​ឡេ លុះ​ក្រោយ​ពេល​លាប​រួច​នាង​មិន​បាន​ពាក់​វិញ​ទេ ក៏​បាន​ចូល​ដេក ដែល​នៅ​ក្នុង​បន្ទប់​នោះ​ស្នាក់​នៅ​៣​នាក់ គឺ​រូប​នាង និង​មិត្ត​ស្រី​ម្នាក់ រួម​និង​នារី​ដែល​ជា​ជនសង្ស័យ​ម្នាក់​ទៀត ។ លុះ​ភ្លឺ​ឡើង​បន្ទាប់​ពី​នាង​ភ្ញាក់ពីដេក ប្រុង​យក​គ្រឿងអលង្ការ​មក​ពាក់ ស្រាប់តែ​បាត់​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ហៅ​នារី​សង្ស័យ​ទៅ​ធ្វើការ​សាកសួរ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ក្មេងស្រីវ័យ ១២ឆ្នាំ ចងកសម្លាប់ខ្លួន ហើយ Live វីដេអូតាម Facebook ឲ្យគេមើលទៀត

អាមេរិក៖ យោងទៅតាមលោក Tony Brazier ដែលជាអ្នកជំនាញផ្នែកពិនិត្យសាកសពប្រចាំតំបន់ Polk រដ្ឋផ្លរីដា បានឲ្យដឹងថា ក្មេងស្រីឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែលរស់នៅតំបន់ Polk បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ក្រោយពីក្រុមជួយសង្គ្រោះ បានប្រទះឃើញនាងធ្វើអត្តឃាតដោយចងកនៅខាងក្រៅផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។

លោក Tony Brazier បាននិយាយថា ឥឡូវនេះសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រចាំនៅតំបន់ Georgia ដើម្បីធ្វើកោសល្យវិច្ច័យ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមប៉ូលិសនៅក្នុងតំបន់ Polk កំពុងធ្វើការស៊ើបអង្កេតទៅលើភស្តុតាងមួយចំនួន ដែលមានដូចជា ទូរស័ព្ទដៃ គណនី Facebook និងបណ្តាញសង្គមផ្សេងៗទៀតរបស់ Davis ដើម្បីឲ្យកាន់តែច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានហេតុការណ៍មួយនេះកើតឡើង។ ប្រភពបន្ថែមទៀតថា ការស៊ើបអង្កេតកំពុងតែដំណើរការ ហើយការពិតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]