ចិន៖ ឪពុកម្តាយគ្រប់រូបតែងតែព្យាយាម និងលះបង់គ្រប់បែបយ៉ាង ដើម្បី ឲ្យកូនៗបានទទួលនូវអ្វីដែលល្អៗ និងមានជីវិតមួយដែលស្រស់បំព្រងដូចគេដូចឯង។ ដូច្នេះ នៅពេលដែលកូនៗធំឡើង ក៏ត្រូវមានការតបស្នងដ៏ល្អទៅកាន់លោកអ្នកមានគុណវិញដែរ។

តួយ៉ាងដូចជា លោក Chen Xingyin អ៉ីចឹង គ្មានអ្វីអាចបញ្ឍប់គាត់ឲ្យឈប់មើលថែអ្នកម្តាយរបស់គាត់បានទេ។ គាត់ខិតខំធ្វើស្រែចំការ ធ្វើម្ហូប និងចិញ្ចឹមពពែ ដើម្បីស្វែងរកថវិកាមកផ្គត់ផ្គង់គ្រូសារ ជាពិសេសអ្នកម្តាយដែលកំពុងមានជម្ងឺនេះតែម្តង។

ប៉ុន្តែរឿងហេតុវាមិនមែនមានតែប៉ុណ្ណឹងនោះទេ។ តាមពិតទៅ លោក Chen Xingyin ជាកសិករមួយរូបដែលបានបាត់បង់ដៃទាំងសងខាងតាំងពីអាយុ៧ឆ្នាំមកម្ល៉េះដោយសារតែលោកត្រូវបានឆក់ចរន្តអគ្គីសនី។ វាជាហេតុធ្វើឲ្យលោកពិបាកក្នុងការធ្វើការងារជាងមនុស្សទូទៅធម្មតា។

នៅក្នុងឆ្នាំ ២០១៤ ម្តាយរបស់លោក Chen Xingyin ត្រូវបានគេរកឃើញថាមានជម្ងឺរលាកទងសួត ដូច្នេះ គាត់មានកាតព្វកិច្ចមើលថែរក្សាអ្នកម្តាយចាស់ជរា ដោយគ្មានជំនួយពីនរណាម្នាក់ឡើយ។ គាត់បានប្រើប្រាស់ជើងរបស់គាត់ដើម្បីរៀបចំ និងចម្អិនម្ហូបសម្រាប់ម្តាយរបស់គាត់។ លើសពីនេះទៅទៀត គាត់ប្រើមាត់ដើម្បីខាំស្លាបព្រាបញ្ចុកបាយម្តាយ។

បើសិនជាយើងក្រលេកទៅមើលសកម្មភាពរបស់គាត់សព្វថ្ងៃឃើញថា គាត់អាចធ្វើការងារបានលឿន និងល្អជាងមនុស្សធម្មតាខ្លះទៅទៀត។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា “នៅពេលខ្លះ ជើងរបស់គាត់មានប្រយោជន៍ជាងដៃទាំងពីររបស់ខ្ញុំផង។ អ្វីដែលធ្វើឲ្យខ្ញុំគោរពគាត់បំផុតនោះគឺ គាត់អាចធ្វើឲ្យជីវិតរបស់គាត់ប្រសើរឡើងដោយខ្លួនឯងបាន និងរស់នៅដោយមិនបានសុំជំនួយពីនរណាម្នាក់”

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ផ្សេងទៀតបានសរសេរថា “ខ្ញុំមានអារម្មណ៍ថាចង់យំ នៅពេលដែលខ្ញុំបានឃើញរូបភាព ដែលគាត់បញ្ចុកបាយម្តាយរបស់គាត់” 

អ្នកលេងម្នាក់ទៀតក៏បានបន្ថែមដែរថា “គាត់គឺជាមនុស្សដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ និងយកគំរូតាម។ ខ្ញុំសូមជូនពរឲ្យគាត់មានសុភមង្គល” ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖ ហេតុអ្វីគិតខ្លីម្ល៉េះ! ក្មេងស្រីវ័យ ១២ឆ្នាំ ចងកសម្លាប់ខ្លួន ហើយ Live វីដេអូតាម Facebook ឲ្យគេមើលទៀត (មានវីដេអូ)

អាមេរិក៖ យោងទៅតាមលោក Tony Brazier ដែលជាអ្នកជំនាញផ្នែកពិនិត្យសាកសពប្រចាំតំបន់ Polk រដ្ឋផ្លរីដា បានឲ្យដឹងថា ក្មេងស្រីឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែលរស់នៅតំបន់ Polk បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ក្រោយពីក្រុមជួយសង្គ្រោះ បានប្រទះឃើញនាងធ្វើអត្តឃាតដោយចងកនៅខាងក្រៅផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។

លោក Tony Brazier បាននិយាយថា ឥឡូវនេះសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រចាំនៅតំបន់ Georgia ដើម្បីធ្វើកោសល្យវិច្ច័យ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមប៉ូលិសនៅក្នុងតំបន់ Polk កំពុងធ្វើការស៊ើបអង្កេតទៅលើភស្តុតាងមួយចំនួន ដែលមានដូចជា ទូរស័ព្ទដៃ គណនី Facebook និងបណ្តាញសង្គមផ្សេងៗទៀតរបស់ Davis ដើម្បីឲ្យកាន់តែច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានហេតុការណ៍មួយនេះកើតឡើង។ ប្រភពបន្ថែមទៀតថា ការស៊ើបអង្កេតកំពុងតែដំណើរការ ហើយការពិតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]