(កំពង់ធំ)៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ខណៈបក្ខពួកម្នាក់ទៀតរងរបួសធ្ងន់ ដោយត្រូវជនព្រៃផ្សៃ មិនស្គាល់អត្តសញ្ញាណវាយសម្លាប់ទាំងយប់ នៅចំណុចទួលរ៉ាវ ចន្លោះភូមិរនាម-ភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។ ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ហ៊ុន ភាន់ អាយុ២២ឆ្នាំ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ឈ្មោះ ជូន សិលា អាយុ១៨ឆ្នាំ ជាសិស្សសាលា អ្នកទាំងពីររស់នៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្ដាន់ ជាមួយគ្នា។

តាមការពិនិត្យស្លាកស្នាមសាកសព សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានរយះម្រាមដៃស្តាំ រយះគុម្ភថ្គាម, រយះគុម្ភត្រចៀក ជាំពេញកញ្ចឹង.ក មុតក្បាលខាងក្រោយផ្នែកខាងធ្វេង មុតលើត្រចៀកខាងស្តាំ។

ជុំវិញករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា កើតឡើងដោយសាររឿងគំនុំ ហើយកម្លាំងសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង ស្រាវជ្រាវវែករកមុនជនបង្កយកមកកាត់ទោស៕

ប្រភព៖ Fresh News

ដោយឡែក ករណីមួយផ្សេងទៀត៖ យុវជន​២​ក្រុម​​ កាប់​ចាក់​គ្នា​ ផ្អើល​ពេញ​រោងការ 

ក្នុង​ពិធី​មង្គលការ​មួយ ខណៈ​កំពុង​នាំ​គ្នា​រាំ​លេង​យ៉ាង​សប្បាយ​រីក​រាក​ឡើង​ហុយ​ដី​ទ្រលោម ស្រាប់តែ​យុវជន​២​ក្រុម​បាន​រាំ​ជាន់​ជើង​គ្នា ក៏​កើត​ជម្លោះ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដៀប ឌឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ត្រូវ​បាន​គូ​បក្ខ​ដិ​បក្ខ​ចាក់​ត្រូវ​១​កាំបិត​ចំ​ដើម​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ក្រេ​ង កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ របួស​ក្ដោងច្រមុះ ។

ទាក់ទិន​នឹង​ករណី​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ នៅផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ នាង វុ​ធ អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ​បាន​រៀប​អាពាហ៍ពិពាហ៍​កូន​ដោយ​មាន​ជប់លៀង និង​ដាក់​ធុងបាស់​រាំ​យ៉ាង​គគ្រឹកគគ្រេង ។ ពេល​ដែល​ផឹកស្រា​ស្រវឹង​សប្បាយ​ហួសប្រមាណ​នោះ ជន​រង​គ្រោះ និង​ជន​ដៃដល់​បាន​ឡើង​រាំ​ជាមួយ​ភ្ញៀវ​ជា​ច្រើន​ទៀត​ហុយ​ដី​ទ្រលោម ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​រាំ​ជាន់​ជើង​គ្នា​២-៣​ដង រហូត​ទំនាស់​ពាក្យ​សំដី និង​ដេញ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​រោងការ​តែ​ម្តង ។ ភាគី​ទាំង​សងខាង​បាន​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មករ​បួស​រៀងខ្លួន ប៉ុន្តែ​ភាគី​ម្ខាង​ចាក់​នឹង​កាំបិត​មុត​ជ្រៅ​ក៏​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]