ភ្នំពេញ៖ នៅម៉ោង១និង០០ រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ លោក តូនី តាន់កេងយាំ (Tony Tan Keng Yam, President of Singapore ) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជារយៈ ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ មករា ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ប្រធានាធិបតី សិង្ហបុរី នៅកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Tony Tan Keng Yam នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំងផងដែរ។

សម្តេចតេជោ ជោ ហ៊ុន សែន បន្តថា នៅរសៀលថ្ងៃទី៩មករា ស្អែកនេះ លោក Tony Tan Keng Yam នឹងជួបពិភាក្សាទ្វេភាគី ជាមួយ សម្តេច នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានា ធិបតីនឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ (MOU) មួយចំនួនស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវកម្ពុជា ជាមួយនឹង វិទ្យាស្ថានអប់រំ បច្ចេកទេសសិង្ហបុរី ព្រមទាំងពិធីចុះហត្ថលេខា លើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹង មន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរី ផងដែរ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]