ភ្នំពេញ៖ នៅថ្ងៃនេះចម្រៀងនិពន្ធថ្មីមួយបទ មានចំណងជើងថា «ក្រោមដំបូលមេឃ» ដែលច្រៀងរួមគ្នាដោយតារាប្រុសស្រី៤ដួង ដែលជាអតីតបេក្ខភាពដ៏ល្បី នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol បានចេញជា Audio ផ្លូវការហើយមុននេះបន្តិច។

ក្រោមសម្រែកទឹកដមសំនៀងក្រអួនក្រអៅ៤បែបផ្សេងគ្នា នៅក្នុងពេលតែមួយ ពីតារាចម្រៀងវ័យក្មេង៤ដួងគឺ លោក អ៊ាម វន្នី, កញ្ញា សុវត្ថិឌី ធារិកា, លោក សៅ ឧត្តម និង លោក មាស មុន្នីរាជ បានធ្វើឱ្យបទនិពន្ធថ្មីរបស់កូនខ្មែរមួយបទនេះ ពិតជាពិរោះខ្លាំងមិនធម្មតាឡើយ។

ទោះបីជាមិនបានក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodian Idol ក៏ពិតមែន ប៉ុន្តែតារាចម្រៀង៤ដួងនេះ បានខិតខំបង្កើតស្នាដៃជារបស់ខ្លួនឯងយ៉ាងខ្លាំង ដើម្បីបំរើដល់វិស័យសិល្បៈចម្រៀងខ្មែរយើង។ ដោយបទ «ក្រោមដំបូលមេឃ» គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ របស់កវីនិពន្ធវ័យក្មេង អ៊ាម វន្នី នាយកផ្នែកផលិតក្នុងផលិតកម្ម Rich Kids Media។

គួរឱ្យដឹងផងដែរថា ជើងខ្លាំង៤រូប ក្នុងចំណោមអតីតបេក្ខភាព មកពីកម្មវិធី Cambodian Idol កាលពីរដូវកាលទី១ ក្រោយពេលបានមកជួបជុំច្រៀងចម្រៀងរួមគ្នាមួយបទនេះ បានទទួលការចាប់អារម្មណ៍គាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់មិត្តៗអ្នកគាំទ្រក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរកាលពីលើកមុន។ ហើយក្រោយវីដេអូចម្រៀងខ្លីរបស់ពួកគេបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ក៏មានចំនួនអ្នកចូលទៅចុចមើលជាច្រើនដង និងមានអ្នកចុច Like, Comment និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់។ 

ចំណែកឯពេលនេះ ក្រោយការទន្ទឹងរង់ចាំ និងការពេញចិត្តពីអ្នកគាំទ្រជាច្រើន ទីបំផុតបទនេះ ក៏បានចេញជា Official Audio ផ្លូវការហើយ ដោយមិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។ ជាពិសេសខ្លឹមសាររបស់បទចម្រៀង មានន័យជ្រាលជ្រៅ បង្កប់អត្ថន័យសាមគ្គីភាពយ៉ាងល្អ៕

ចង់ដឹងថា បទថ្មី រសជាតិថ្មី ពីពួកគេមានបទភ្លេងពិរោះរណ្តំចិត្ត និងខ្លឹមសារល្អខ្លាំងយ៉ាងណានោះ តោះចុចស្តាប់ទាំងអស់គ្នា៖ 

អ៊ាម វន្នី
សុវត្ថិឌី ធារិកា
សៅ ឧត្តម
មាស មុន្នីរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី