ភ្នំពេញ៖ ជាការពិតណាស់ អាពាហ៍ពិពាហ៍ គឺជាការផ្សាភ្ជាប់ទំនាក់ទំនងមួយកម្រិតថែមទៀត ដើម្បីបញ្ជាក់ពីការស្មោះស្ម័គ្រស្នេហា រវាងគូស្នេហ៍ដែលស្រលាញ់គ្នា ហើយចង់បង្កើតគ្រួសារក្នុងដំបូលតែមួយ។ ដូច្នេះហើយ ប្រពៃណីខ្មែរយើងមិនដែលចោលទេ នូវទំនៀមទំលាប់ប្រារព្ធនូវពិធីអាពាហ៍ពិពាហ៍នេះឡើង ដើម្បីជាការចងចាំមួយ ហើយក៏ដូចជាចង់បញ្ជាក់ឲ្យដូនតាបានដឹង និងជាពិសេសបងប្អូន សាច់ញាតិ និងអ្នកជិតខាងបានដឹងលឺផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ដៃគូប្តីប្រពន្ធមួយចំនួនតូច  ក៏មិនបានរៀបចំនូវពិធីអាពាហ៍របស់ខ្លួន ទៅតាមទំនៀមទំលាប់ប្រពៃណី  ដោយសារតែមានមូលហេតុមួយចំនួន ហើយភាគច្រើននោះគឺដោយសារតែបញ្ហាជីវភាព ។

ទាក់ទងនឹងករណីនេះដែរ ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មហាជនជាច្រើន បានសម្តែងនូវក្តីរំជើបរំជួល ចំពោះគូស្នេហ៍មួយគូ ដែលមិនបានរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីត្រឹមត្រូវ ដោយបានត្រឹមតែសែននូវសំណែនបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងគេហដ្ឋានរបស់ខ្លួន ជាមួយមិត្តភក្តិ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កំលោះ ម៉ាហ្វា ជាមិត្តភក្កិរបស់គូស្នេហ៍មួយគូនេះ បានបង្ហោះឲ្យដឹងថា «ញុមជួនពរអោយអ្នកទាំងពីស្រលាញ់គ្នារហូតណាមិត្ត ទោះអែងទាំងពីមិនបានការក៏ដោយ ពួកឯងបានសែន មានត្រឹមក្បាលជ្រូកមួយ និងមាន់ស្ងោមួយ ក៏អាចបញ្ជាក់ពីក្តីស្រលាញ់បានដែរ» ៕

ចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ? វីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]