ភ្នំពេញ៖ តារាសម្តែងស្រីរាងខ្ពស់ស្រឡះ និងនិយមតុបតែងលេងខ្លួនយកស្ទាយតាមពួកអឺរ៉ុប កញ្ញា ទឹម រដ្ឋា កាលពីថ្ងៃទី៧ មករា ម្សិលមិញនេះ បានធ្វើពិធីជប់លៀងអបអរ ក្នុងឱកាសថ្ងៃបុណ្យខួបកំណើតរបស់ខ្លួនយ៉ាងរីករាយជាមួយមិត្តភក្តិ។ 

នៅក្នុងនោះគេសង្កេតឃើញមានជនបរទេសជាច្រើននាក់ បានមកចូលរួមនៅក្នុងកម្មវិធី  ពិសេសគឺជនបរទេសស្បែកខ្មៅ ដែលជាមិត្តភក្តិខាងគូស្នេហ៍របស់នាងគឺលោក Jovany Antonio ដែលបានបង្កបរិយាកាសឱ្យកាន់តែអធិកអធមឡើង។ ពិធីរបស់កញ្ញា ទឹម រដ្ឋា ហាក់ប្លែកពីពិធីជប់លៀងរបស់តារាសិល្បៈខ្មែរប្រុសស្រីដទៃទៀត ព្រោះភាគច្រើនពិធីរបស់ពួកគេ យើងមិនសូវឃើញមានជនបរទេសមកចូលរួមច្រើនដូចកម្មវិធីរបស់កញ្ញា ទឹម រដ្ឋា ប៉ុន្មានទេ។

ប៉ុន្តែក្រៅពីវត្តមានរបស់ជនបរទេសទៅ យើងក៏ឃើញមានការ មកចូលរួមអបអរសាទរនៅក្នុងកម្មវិធីនេះ ពីសំណាក់សិល្បករ-សិល្បការិនីជាច្រើនដួងនៅក្នុងវិស័យសិល្បៈផងដែរ។ ដោយរួមមាន កញ្ញា ដួង ម៉ានិច្ច  អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង យ៉ាន លីនដានិងកូនស្រីជាដើម។

ទន្ទឹមនឹងនេះ យើងក៏ឃើញមានកាដូជាវត្ថុអនុស្សាវរីយ៍ផងដែរ ដែលកញ្ញាដ៏ស្រស់ស្អាតរូបនេះបានទទួលពីមិត្តភក្តិនៅក្នុងថ្ងៃខួបកំណើត ដែលនៅក្នុងនោះ រួមមានដូចជា កាបូបដៃ កាបូបស្ពាយ ស្បែកជើង និងរបស់របរដទៃៗទៀត ម៉ាកប្រ៊េនៗជាច្រើនមុខ។

គួរឱ្យដឹងដែរថា មុនថ្ងៃខួបកំណើតរបស់កញ្ញា ទឹម រដ្ឋា ឈានចូលមកដល់ នៅក្នុងថ្ងៃសោរ៍ទី៧មករាម្សិលមិញនេះ ក៏មានការធ្វើ Surprise មុនថ្ងៃកំណើតឱ្យនាង ពីសំណាក់មិត្តភក្តិជិតស្និទ្ធជាមួយគ្នាជាបន្តបន្ទាប់ផងដែរ៕

ទស្សនាកម្រងរូបភាព ក្នុងថ្ងៃខួបកំណើតរបស់កញ្ញា ទឹម រដ្ឋា ដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា