(ភ្នំពេញ)៖ រយៈពេលពេញ​១ឆ្នាំ ក្នុងឆ្នាំ​២០១៦ ប្រទេសកម្ពុជា​បាននាំចេញ​អង្ករជាង​៥៤ម៉ឺនតោន ទៅកាន់ទីផ្សារ​អន្ដរជាតិ កើតឡើង​តិចតួច ត្រឹមតែ០.៧ភាគរយ​ប៉ុណ្ណោះ បើធៀប​នឹងឆ្នាំ២០១៥ នេះបើយោង​តាមរបាយការណ៍​ផ្លូវការ របស់លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយសម្រាប់​បំពេញ​បែបបទ​ នាំចេញអង្ករ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ៖

១៖ ប្រទេសចិន នាំចូលអង្ករពីកម្ពុជា ១២៧,៤៦០តោន។

២៖ ប្រទេសបារាំង នាំចូលអង្ករពីកម្ពុជា ៧៨,៣២៩តោន។

៣៖ ប្រទេសប៉ូឡូញ នាំចូលអង្ករពីកម្ពុជា ៦៤,០៣៥តោន។

៤៖ ប្រទេសម៉ាឡេស៊ី នាំចូលអង្ករពីកម្ពុជា ៣៨,៨៧៧តោន។

៥៖ ប្រទេសហូឡង់ នាំចូលអង្ករពីកម្ពុជា ២៨,៦៩០តោន។

៦៖ ប្រទេសប៊ែលហ្សិក នាំចូលអង្ករពីកម្ពុជា ២២,៨៨៥តោន។

៧៖ ប្រទេសឆែក នាំចូលអង្ករពីកម្ពុជា ២២,៨១៥តោន។

៨៖ ប្រទេសអ៊ីតាលី នាំចូលអង្ករពីកម្ពុជា ១៨,៦១៩តោន។

៩៖ ប្រទេសអង់គ្លេសនាំចូលអង្ករពីកម្ពុជា ១៧,៦៧៣តោន។

១០៖ ប្រទេសអាឡឺម៉ង់ នាំចូលអង្ករពីកម្ពុជា ១៦,៦១៦តោន។

សូមជម្រាបថា មានប្រទេសចំនួន៦៦ នៅលើពិភពលោក បាននាំចូលអង្ករពីកម្ពុជា។ កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសដែល​ផលិតស្រូវលើស​ប្រមាណ​៥លានតោន​ក្នុងមួយឆ្នាំៗ។ លើសពីនេះ អង្ករកម្ពុជាត្រូវ​បានទទួល​ស្គាល់ថា ជាអង្ករឆ្ងាញ់​ជាងគេ​របស់ពិភពលោក ដោយបានឈ្នះ​ពានរង្វាន់​៣ឆ្នាំ​ជាប់ៗគ្នា៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ក្រសួងសេដ្ឋកិច្ច ចេញប្រកាស​ធ្វើការកែសម្រួល កាលបរិច្ឆេទ​ដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ ពីត្រឹម​ទី១៥ ដល់​ថ្ងៃទី២០​នៃ​ខែនីមួយៗ ​។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ស្តីពីការកែសម្រួលកាលបរិច្ឆេទ នៃការដាក់លិខិតប្រកាសពន្ធប្រចាំខែ នៃពន្ធអាករមួយចំនួន ដែលសហគ្រាស និងក្រុមហ៊ុន មានកាតព្វកិច្ចត្រូវបំពេញប្រចាំខែ។

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច ធ្វើការកែសម្រួលកាលបរិច្ឆេទ ដាក់លិខិតប្រកាសពន្ធប្រចាំខែ ដោយយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ដែលកន្លងមកត្រឹមថ្ងៃទី១៥ ប៉ុណ្នោះ។

ក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា ការចេញនូវសេចក្តីប្រកាសនេះ មានគោលបំណង ដើម្បីសម្រួលពេលវេលារៀបចំលិខិតប្រកាស និងកាត់បន្ថយបន្ទុកចំណាយ របស់អ្នកជាប់ពន្ធ ក្នុងការដាក់លិខិតប្រកាសប្រចាំខែ ដែមានកាលបរិច្ឆេទផ្សេងៗគ្នាជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]