ភ្នំពេញ៖ នៅក្នុងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ ហាងអេលីស គ្រឿងសង្ហារឹម បានរៀបចំកម្មវិធីបើកសម្ពោធលក់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅអាគារលេខ៩៣-៩៥ ផ្លូវមន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី អេលីសនឹងមានការលក់បញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់អតិថិជនទាំងអស់គ្នារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះផងដែរ។ 

លោកស្រី សំ លីនណា ជាអគ្គនាយកហាងអេលីស គ្រឿងសង្ហារឹមបានថ្លែងអោយដឹងថា៖ មូលហេតុដែលជំរុញអោយលោកស្រី សម្រេចចិត្តបើកហាងអេលីស គ្រឿងសង្ហារឹមនេះឡើងមក គឺដោយសារការមើលឃើញពីកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការកើនឡើងគួរអោយកត់សម្គាល់ ជាពិសេសវិស័យសំណង់ដែលមានដូចជា៖ ផ្ទះ វីឡា ខុនដូ ផ្ទះល្វែង អាផាតមិន និងអាគារពាណិជ្ជកម្មជាច្រើនផ្សេងៗទៀត ដូច្នេះហើយបានធ្វើអោយលោកស្រី សម្រេចចិត្តបង្កើតអាជីវកម្មលក់គ្រឿងសង្ហារឹមដែលនាំចូលពីបរទេស គុណភាពល្អ ជាពិសេសមានម៉ូតស្អាតៗជាច្រើនសម្រាប់ជ្រើសរើស ដែលធានាទាំងគុណភាព ទាំងតម្លៃដើម្បីតម្រូវតាមចំនង់ចំនូលចិត្តដល់អតិថិជនគ្រប់រូប។

ទោះបីជាហាងអេលីស ទើបតែបើកសម្ពោធនៅថ្ងៃនេះមែន ប៉ុន្តែអេលីសក៏ធ្លាប់មានឈ្មោះបោះសម្លេងតាមរយៈ ការលក់តាមបណ្តាញអ៊ីធើណេត តាំងពីពាក់កណ្តាលឆ្នាំ២០១៥មកម្លេះ ដែលជាហេតុធ្វើអោយ អេលីស រឹតតែទទួលបានការគាំទ្រពីអតិថិជនរហូតមកដល់បច្ចុប្បន្ននេះ។ ហាងអេលីស គ្រឿងសង្ហារឹម មានផ្គត់ផ្គង់សេវាកម្មតុបតែងដូចជា៖ បិទក្រដាសជញ្ជាំង ការូឈើ ការូជ័រ និងលក់ផលិតផលគ្រឿងសង្ហារឹមជាច្រើនប្រភេទដូចជា៖ ឈុតបន្ទប់គេង ឈុតបន្ទប់ទទួលភ្ញៀវ ឈុតផ្ទះបាយ សម្ភារះការិយាល័យ និងសម្ភារះតុបតែងគេហដ្ឋាន ល ។ អេលីស គ្រឿងសង្ហារឹម នឹងខិតខំជួយកែច្នៃនូវគេហដ្ឋាន និងការិយាល័យរបស់អតិថិជនទាំងអស់គ្នា ធ្វើយ៉ាងណាអោយមានភាពស្រស់ស្អាត និងទាន់សម័យបំផុត ជាពិសេសទទួលបាននូវផាសុខភាពខ្ពស់ផងដែរ។ អេលីស គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ និងរចនាបថស្អាត ជាពិសេសសម្រាប់អតិថិជន ដែលមានបំណងចង់ផ្លាស់ប្តូរសោភ័ណភាព នៃការរស់នៅដែលប្រកបដោយគុណភាពខ្ពស់ រចនាបថស្អាត និងមានភាពស៊ីវីល័យ ស្របតាមចំណង់ចំនូលចិត្តរបស់លោកអ្នក សូមកុំភ្លេចអញ្ជើញមកអេលីស គ្រឿងសង្ហារឹមណា អ្នកជំនាញរបស់អេលីសនឹងបង្ហាញនូវម៉ូតស្អាតៗរួមជាមួយនឹងការតុបតែង ដ៏ប្រណិតជូនអតិថិជនទាំងអស់គ្នា។

បើចង់ទិញគ្រឿងសង្ហារឹមស្អាតៗ និងមានគុណភាពល្អសូមនឹកដល់ អេលីស គ្រឿងសង្ហារឹមណា។

ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០៧០ ២០២ ០២៧, ០៧៧ ២០២ ០២៧, ០១២ ២៤៤ ៦៨៤ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]