ភ្នំពេញៈ តារាសម្តែង និងពេលបច្ចុប្បន្នបានក្លាយទៅជា នាយកប្រតិបត្តិ ប្រចាំផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស ក្រោយពីសម្រាលកូនហើយ មួយមួយរយៈនេះ នាងហាក់ដូចជាបង្ហាញភាពស៊ីវិល័យវិវត្តន៍ខ្លួន ទៅជានារីសម័យថ្មីប្លែកខ្លាំងខុសពីមុន ទាំងការស្លៀកពាក់តុបតែងខ្លួន និងសក់ពណ៌ផ្កាឈូកចែងចាំង កាន់តែធ្វើឲ្យនាងមានភាពលេចធ្លោ ។

តារាសម្តែង អ្នកនាង ភិន សុដាលីស ក្រោយពីសម្រាលកូនស្រីរួចគេ សង្កេតឃើញថា នាងហាក់បង្ហាញទឹកមុខ ស្រស់ស្រាយសប្បាយចិត្ត អ្វីដែលមហាជនមានការភ្ញាក់ផ្អើល គឺការបង្ហាញពណ៌សក់ ស្រស់ឆើតឆាយ ពណ៌ផ្កាឈូកឆ្អិនឆ្អៅ មើលទៅសម្រស់នាងកាន់តែស្អាត និងលេចធ្លោជាងមុនទៅទៀត៕

ប្រភព៖ Looking Today

ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយវិញទៀត៖

«កង់សាគួរ» ពី ថេណា ចេញ Full MV ហើយ!

បទចម្រៀងដ៏ពិរោះរណ្តំ ដែលមានចំណងជើងថា «កង់សាគួរ» បង្កប់មកនូវមនោសញ្ចេតនា ត្អូញត្អែរស្រក់ទឹកភ្នែករបស់បុរសម្នាក់ ពីតារាចម្រៀងវ័យក្មេង ស្រស់សង្ហាខ្ពស់ស្រឡះលោក ថេណា ដែលប្រិយមិត្តទន្ទឹងរង់ចាំជាយូរមកនោះ ពេលនេះបានចេញ Full MV ជាផ្លូវការហើយ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ថេណា ផ្ទាល់ក៏បានបង្ហើរសារ អមដោយវីដេអូចម្រៀង Full MV «កង់សាគួរ» ពី Youtube ផ្ញើទៅកាន់អ្នកគាំទ្រ ជាមួយនឹងក្តីរីករាយផងដែរ។

គួរឲ្យដឹងដែរថា កន្លងមកបទ «កង់សាគួរ» នេះ គឺពិតជាទទួលបាន ការពេញនិយម និងការគាំទ្រយ៉ាងខ្លាំង ច្រៀងលេងពីសំណាក់ ស្រទាប់យុវវ័យយើងផងដែរ ៕

ចង់ដឹងថាពិរោះយ៉ាងណានោះ ទស្សនាវីដេអូចម្រៀងរបស់ Tena ខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស