(កោះកុង)៖ លោក សៅ ស៊ីនធួន នាយករងរដ្ឋបាលសាលាខេត្តកោះកុង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ស្ថិតនៅលើដងផ្លូវវិថីសាយភូថង នៅចំណុចខាងត្បូង​ ផ្លូវបំបែកចូលទៅពយជប៉ុន ស្រុកគីរីសាគរ ខេត្តកោះកុង។

មន្ដ្រីនគរបាលចរាចរស្រុកបានឲ្យដឹងថា គ្រោះចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-9959 បែកកង់​មុខខាងឆ្វេង ក្នុងល្បឿនលឿនហើយក៏រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខខ្ទេច និងអ្នកបើកបររងរបួសធ្ងន់​។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃនេះទី ០៧ មករា៖

ញាក់​សាច់ទាំងព្រឹក​! រថភ្លើង​កំពង់សោម​-​ភ្នំពេញ​២គ្រឿង​បុក​​គ្នា​

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាលរ​រេញ ស្រុក​ព្រៃ​នប់ (​ក្នុង​ទិស​ដៅ​ស្រប​ពី​កំពង់សោម​-​ភ្នំពេញ​) មាន​ករណី​រថភ្លើង​និង​រថភ្លើង​ បាន​បុក​គ្នាខណៈ​រថភ្លើង​មួយ​គ្រឿង កំពុង​​​ឈប់​សំចត​នៅ​ចំណុច​រ៉ា​រថភ្លើង បណ្តាល​ឱ្យ​ស្ត្រី​ជា​បុគ្គលិក​រថភ្លើង​អង្គុយ​ខាង​មុខ រង​របួស​ត្រង់​ចិញ្ចើម​មធ្យម ។

ប្រភព​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​រថភ្លើង​មួយ​គ្រឿង​នៅ​ពីក្រោយ​ហ្វាំ​ង​មិន​ស៊ី (​អត់​ខ្យល់​) ក៏​ជ្រុល​ទៅ​បុក​គូទ​រថ ភ្លើង ​ដែល​កំពុង​ឈប់​នោះ​។

អ្នកបើកបរ​រថភ្លើង​ត្រូវ​គេ​ស្គាល់ឈ្មោះ​យូ គឹ​ម​សាន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​-​ឃុំ​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រីឯ​ស្ត្រី​ដែល​រង​របួស​ឈ្មោះ​សៅ សុផល អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ឃុំ​លាយ​បូ ត្រាំកក់ ខេត្តតាកែវ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]