ភ្នំពេញ៖ បទចម្រៀងដ៏ពិរោះរណ្តំ ដែលមានចំណងជើងថា «កង់សាគួរ» បង្កប់មកនូវមនោសញ្ចេតនា ត្អូញត្អែរស្រក់ទឹកភ្នែករបស់បុរសម្នាក់ ពីតារាចម្រៀងវ័យក្មេង ស្រស់សង្ហាខ្ពស់ស្រឡះលោក ថេណា ដែលប្រិយមិត្តទន្ទឹងរង់ចាំជាយូរមកនោះ ពេលនេះបានចេញ Full MV ជាផ្លូវការហើយ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ថេណា ផ្ទាល់ក៏បានបង្ហើរសារ អមដោយវីដេអូចម្រៀង Full MV «កង់សាគួរ» ពី Youtube ផ្ញើទៅកាន់អ្នកគាំទ្រ ជាមួយនឹងក្តីរីករាយផងដែរ។

គួរឲ្យដឹងដែរថា កន្លងមកបទ «កង់សាគួរ» នេះ គឺពិតជាទទួលបាន ការពេញនិយម និងការគាំទ្រយ៉ាងខ្លាំង ច្រៀងលេងពីសំណាក់ ស្រទាប់យុវវ័យយើងផងដែរ ៕

ចង់ដឹងថាពិរោះយ៉ាងណានោះ ទស្សនាវីដេអូចម្រៀងរបស់ Tena ខាងក្រោមនេះទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថាថេណា ចេញបទចម្រៀង Remix ថ្មី រ៉េបឡូយអស់ទាស់! 

ភ្នំពេញ៖ បន្ទាប់ពីបង្ហើប កាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ ថានឹងចេញបទចម្រៀងថ្មីក្នុងពេលឆាប់ៗខាងមុខ ស្រាប់តែនៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ តារាចម្រៀងវ័យក្មេង មានឈ្មោះល្បីល្បាញ ក្នុងស្រទាប់យុវវ័យ ថេណា បានបញ្ចេញបទចម្រៀង Remix ថ្មីមួយបទពិតមែន ដោយច្រៀងរួមគ្នា ជាមួយដៃគូចាស់ដែលធ្លាប់ច្រៀងក្នុងបទ «លួចស្នេហ៍ដួងច័ន្ទ» ជាមួយគ្នា មានឈ្មោះថា YaaHoo។

បទចម្រៀង Remix ថ្មីនោះ មានចំណងជើងថា «Ma Girl» ដោយតារាចម្រៀងវ័យក្មេងទាំង២រូបនេះ បានច្រៀងរ៉េបរួមគ្នា បង្កើតជាបទចម្រៀងដ៏ពិរោះ និងអង្រួនចិត្តយុវវ័យតែម្តង។

តារាចម្រៀងវ័យក្មេង ថេណា (ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Tena - ថេណា)

បើតាមសារ ដែលបង្ហោះនៅលើ ទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ថេណា បានឲ្យដឹងថា បទ «Ma Girl» ជាបទ Remix យកសាច់ភ្លេងពីបទរបស់ក្រុមចម្រៀងស្រីកូរ៉េ Sistar ផងដែរ។

រូបគេសរសេរថា «Ma girl Full version! បទចម្រៀងនេះ ខ្ញុំបានយក Instrumental ពីក្រុមចម្រៀងនារីកូរ៉េ Sistar មក Remix ជាមួយនឹង Melody & Lyrics ថ្មីរបស់ខ្ញុំ ដើម្បីអោយបទនេះ ស្ដាប់ទៅប្លែកហើយ Cool... ម្យ៉ាងទៀតខ្ញុំគ្រាន់តែធ្វើលេង នៅពេលទំនេរទេ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងចូលចិត្តវា... អរគុណ»។

បើទោះបីជា បទចម្រៀងមួយនេះ បានយកសាច់ភ្លេងមក Remix (មិនមែនCopy ទាំងស្រុង ឬ Cover) ច្រៀង យ៉ាងណាក៏ដោយ តែវារឹតតែពិរោះទាក់ចិត្តយុវវ័យ ខណៈ ថេណា រឹតតែទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ក៏ដូចជា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ដែលបានស្តាប់បទចម្រៀង មួយបទនេះរួចផងដែរ។ យ៉ាងណាមិញ បទចម្រៀងថ្មី «Ma Girl» នេះ ក៏ត្រូវបាន អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម នាំគ្នាចែកចាយជាបន្តបន្ទាប់ផងដែរ៕

តោះ! ទៅស្តាប់បទ Remix ថ្មី «Ma Girl» ពី ថេណា ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា