ខេត្ត​កណ្តាល​ ៖ ​បុរស​​ម្នាក់​​​ក្រោយ​ពី​​ទៅ​រក​គ្រូទស្សន៍​ទាយ​ប្រាប់​ថា ​មាន​គ្រោះថ្នាក់​​ជាប់​គុក​ច្រវាក់​​ដោយ​សារ​ស្រីញី​​ តែ​មិនជឿ​គ្រូ​បាន​​​ទៅ​​លួច​បេះ​ដូង​ប្រពន្ធ​គេ​ បើ​ទោះ​បី​ជា​​មាន​ម្ចាស់​​ និង​​មាន​កូន​មួយ​ទៅ​ហើយ​​ក៏​ដោយ ​ទី​​បំផុត​​ត្រូវ​ជាប់​​គុក​ដូច​គ្រូ​ទស្សន៍​ទាយ​​​​មែន គឺត្រូវ​​ស្ត្រី​​ម្នាក់​​ប្តឹង​​ចោទ​​​ប្រកាន់​​ថា បាន​ចាប់​រំលោភ​​នាង​​រហូត​បាន​សម្រេច ខណៈ​នាង​កំពុង​សម្រាន្ត​​ជា​​មួយ​កូន​​តូច​នៅលើ​គ្រែ​ក្រោម​ផ្ទះ នៅពេល​ប្តី​នាង​ទៅ​មើល​គេ​​រាំ​ធុង​បាស​ ។

ហេតុការណ៍​នេះ​​​កើតឡើង​​កាលពី​ម៉ោង​​១០​​យប់​ថ្ងៃទី​២៧ ​កុម្ភៈ នៅ​ភូមិ​ទ្រាំង​ក្រោម ឃុំ​តា​ឯក ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ។ ​ជន​សង្ស័យ​​ដែល​មិនជឿ​គ្រូទាយ​ ហើយ​លួច​បេះ​ដ​ូង​​​អ្នក​​មាន​ម្ចាស់​ឈ្មោះ​​យ៉ាន់​ ​ផា​ត​យុទ្ធ​ ភេទប្រុស ​​អាយុ​​២៤ឆ្នាំ ​ជា​​កម្ម​ករ​​សំណង់​ មាន​ទីលំនៅ​​ភូមិ​​-ឃុំ​កើត​ហេតុ​ខាង​លើ​​ ត្រូវ​បាន​​ប៉ូ​លិស​​ស្រុក​​ខ្សាច់​កណ្តាល​​​ចាប់​​ខ្លួន​កាល​​ពី​​​ម៉ោង​​​​៩​ព្រឹក​​ថ្ងៃ​ទី​​​២៨ កុម្ភៈ​ ​​និង​​កសាង​​​សំ​ណុំ​រឿង​​​បញ្ជូន​​ទៅ​​​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ខេត្ត​​កណ្តាល​​​ កាល​ពី​​​​​​ថ្ងៃទី​​២៩ កុម្ភៈ​ ។ ​ចំណែក​ស្ត្រី​​រង​​​គ្រោះ​​អាយុ​​​២៤​ឆ្នាំ ​​​​​​មាន​ប្តី​​និង​​​កូន​ម្នាក់ ស្នាក់​នៅ​ផ្ទះ​​ជា​មួយ​​ម្តាយ​​ក្មេក ។

បើ​តាម​ពាក្យ​បណ្តឹង​​​របស់​​ស្ត្រី​​​រងគ្រោះ​​​ឱ្យ​ដឹង​ថា ​​នៅ​យប់​ថ្ងៃ​កើត​ហេតុ​​ស្ត្រី​រង​គ្រោះ​បាន​​​​រៀប​ចំ​​​ចង​មុង​​​នៅ​លើ​​​គ្រែ​​ខាង​ក្រោម​​ផ្ទះ​​ជា​មួយ​កូន​​ ខណៈ​​ប្តី​​របស់​​នាង​ទៅ​​មើល​​គេ​រាំ​ធុង​​បាស​​​ក្នុង​ពិធី​​មង្គល​​​​​​​​​​​​​​​​​ការ​​​​ម​ួយ​នៅ​​ក្នុង​ភូមិ ​​ឯ​ម្តាយ​​​​ក្មេក​​​​សម្រាន​្ត​នៅ​លើ​ផ្ទះ​​ ។ លុះ​​​នៅ​វេ​លា​​ម៉ោង​​​​១០​យប់​នាង​កំពុង​​​​ដេក​លក់​​ ស្រាប់​តែ​​​ឈ្មោះ​​យ៉ាន់​ ​ផាត​យុទ្ធ​​ បាន​​​​​លប​មក​​បើក​មុង​​ចូល​រួច​​​គំ​រាម​​​មិ​ន​ឱ្យ​​ស្រែក​​ និង​ខ្ទប់​មាត់​​​នាង​​ ហើយ​​ធ្វើ​​​​សកម្ម​ភាព​​រំលោភ​​​​​​​​​​រហូត​បាន​​ស​ម្រេច​​​រួច​គេច​ខ្លួន​បាត់​ទៅ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]