Sing ជារឿងតុក្តតាថ្មីចុងក្រោយគេបង្អស់ចុងឆ្នាំ២០១៦ ដើមឆ្នាំ២០១៧របស់ផលិតកម្ម Universal Picture។

រឿងមួយនេះមិនត្រឹមតែជារឿងតុក្កតាធម្មតានោះទេ ប៉ុន្តែក៏ជារឿង ដែលបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅផងដែរ បូករួមទាំងបទចំរឿងពិរោះៗ ដែលបានយកមកកំដររបស់ទស្សនិកជនអ្នកទស្សនាផងដែរ។ ធានាថាមិនខកបំណងនោះទេដែលទៅទស្សនារឿងមួយនេះ។ បើនិយាយពីសាច់រឿងវិញនិយាយពី Moon ខ្លាឃ្មុំ ដែលមានបំណងប្រាថ្នា បើករោងមហោស្របតាំងពីនៅកុមារភាព ប៉ុន្តែដោយសារតែមានបញ្ហាហិរញ្ញវត្ថុទើបធ្វើឲ្យគេ ពិបាកនឹងទទួលបានជោគជ័យ។ មិនត្រឹមតែ Moon នោះទេ មានដូចជាតួអង្គ Johnny ស្វា ដែលមានឪពុកជាចោរ ហើយត្រូវបានបង្ខំឲ្យក្លាយជាចោរដូចគ្នា ប៉ុន្តែគេមិនព្រម ចំណែកឯ Rosita ដែលជាមេផ្ទះជ្រូកដែលត្រូវនៅផ្ទះមើលការខុសត្រូវកូនទាំង២៣ ហើយមិនអាចធ្វើអ្វីដែលខ្លួនចូលចិត្តបាន នៅមានតួអង្គជាច្រើនទៀតដែលបានជួបបញ្ហានេះ តើចុងក្រោយពួកគេត្រូវធ្វើយ៉ាងណា ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន? អ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺភាពកំប្លែងរបស់រឿង Sing មួយនោះដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសើចមិនឈប់។

កុំភ្លេចណា Sing មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]