ដើម្បីបង្កើនពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងមនុស្សពិសេសរបស់ខ្លួន ចឹងទេអ្នកទាំងអស់គ្នា មិនត្រូវខកខានរឿងដ៏រ៉ូមែនទិក សម្រាប់ខែមករានេះទេ។ ណែនាំឲ្យអ្នកដឹកដៃមនុស្សពិសេសរបស់ខ្លួនទៅ ទស្សនាខ្សែភាពយន្តថ្មី La La Land ដើម្បីសាងអនុស្សាវរីយ៍រួមគ្នាមួយដែលមិនអាចបំភ្លេចបាន គួរបញ្ជាក់ថា La La Land មានចាក់បញ្ចាំងពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើបៗទាំងអស់។ 

La La Land ជារឿងបែបតន្រ្តី រ៉ូមែនទិចរវាងគូសង្សារមួយគូ ដែលតម្រូវឲ្យពួកគេទាំង២នាក់ជ្រើសរើស រវាងមនុស្សជាទីស្រលាញ់ និងក្តីស្រមៃរបស់ខ្លួន តួអង្គស្រី Mia (សម្តែងដោយ Emma Stone) ដែលប្រាថ្នាធ្វើជាតួកុន និង Sebastian (សម្តែងដោយ Ryan Gosling) ជាអ្នកលេងភ្លេងហ្សាសដ៏ប្តូរផ្តាច់។ ដោយសាច់រឿងស្ថិតនៅសម័យទំនើបនៅរដ្ឋ Los Angeles ភាពយន្តតន្ត្រីដើមពីជីវិតប្រចាំថ្ងៃនេះ នឹងស្វែងរកពីភាពសប្បាយ និងឈឺចាប់ នៃការតោងចាប់ក្តីសុបិន។

តើគូស្នេហ៍មួយគូនេះនឹងត្រូវឆ្លងកាត់អ្វីខ្លះ? ចំណុចពិសេសជានេះទៅទៀត អ្នកដែលចូលចិត្តស្តាប់តន្រ្តី និងមើលរឿងស្នេហាបែបរ៉ូមែនទិក ដឹងតែមិនខកបំណងនោះទេ បើមកទស្សនារឿង La La Land។  

ទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅកាន់ចៃកុនតាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]