ភ្នំពេញ៖ តារា​សម្ដែង​ស្រី​និយម​ស្លៀក​សិចស៊ី​ និងចាប់​អាជីព​ចម្រៀង​បន្ថែម​ កញ្ញា ដួង​ ម៉ានិច ចាប់​បាន​តំណែង​តួឯក​ ក្នុង​ខ្សែភាពយន្ត​ភាគ​លើក​ដំបូង តាមរយៈការ សម្ដែង​វីដេអូ​ខារ៉ាអូខេ​បទ នារីសក់ខ្លី និង​ការងារ​សិល្បៈ​មួយ​ចំនួន​ទៀត​ តារា​សម្ដែង​សិចស៊ី ដួង ម៉ានិច ជាតួឯក​ក្នុង​ភាពយន្តភាគ​របស់ ភីអិនអិន រឿង “ពស់កេងកង” ដែល​បាន​ក្រុងពាលី​កាលពីពេលថ្មីៗ​នេះ​​ ក្នុង​តំណែង​ជា​តួ​ឯក​គឺ​ នាងនី បានឲ្យដឹងថា "ខ្ញុំ​រំភើប​ចិត្ត​ពេល​ដែល​ផលិតករ​ទាក់ទង​ធ្វើ​តេស្ត​ ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​រឿង​ភាគ​ដ៏​ធំ​នេះ ក្រោយ​ធ្វើ​តេស្ត​ខ្ញុំ​រង់​ចាំ​លទ្ធផល ​ដោយ​អន្ទះសារ រយៈ​ពេល​២​សប្ដាហ៍​ ។ ខ្ញុំ​រំភើប​ចិត្ត​រក​ពាក្យ​និយាយ​​មិន​បាន​ពេល​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​អោយ​សម្ដែង​ជា​តួឯក​ក្នុង​ភាពយន្តភាគ​នេះ" ។

តារា​វ័យ​ក្មេង​រូប​នេះ​រំពឹង​ថា ខ្សែភាពយន្ត​នេះ​នឹង​ទទួល​បាន​ ការគាំទ្រ​ច្រើន​ព្រោះ​តែ​ការ​បច្ចូល​សាច់​រឿង​ប្លែក​ទៅ​ក្នុង​រឿង ពស់កេងកង ជាមួយ​នឹង​បច្ចេកវិទ្យា​ថត និងទេសភាព​ស្រស់​ស្អាត​ ដែល​នឹង​ត្រូវ​ជ្រើសរើស​ជា​ទីតាំង​ថត​ភាពយន្ត​នេះ។ ទោះយ៉ាងណានាងបាន​ស្នើ​ដល់​ ទស្សនិកជន​ជួយ​គាំទ្រ​ស្នាដៃ​ផលិត​ក្នុង​ស្រុក ខណៈ​ភីអិនអិន បាន​ជួយ​ជ្រោមជ្រែង​តាម​រយៈ​ ការ​វិនិយោគ​​លុយ​ជា​ច្រើន​ដើម្បី​ជំរុញ​ ការ​ផលិត​របស់​ផលិតកម្ម​ក្នុង​ស្រុក។

ជាមួយគ្នានោះដែរ ភីអិនអិន កំពុង​បោះ​ទុន​យ៉ាង​ច្រើន​សំបើម​ជាមួយ​នឹង​ផលិតកម្ម ​ក្នុង​ស្រុក​ដើម្បី​ជំរុញ​ការ​ផលិត​ភាពយន្ត​ ភាគ​ខ្មែរ​អោយ​បាន​១០០​ម៉ោង​ក្នុង​មួយឆ្នាំ។ ជាក់​ស្ដែង​រឿង​ភាគ​ជា​ច្រើន​ដូច​ជា សង្គ្រាម​បេះដូង ភក្ដីស្នេហ៍ទ្វេភព និង​កែវ​ភ្នែក​ ជា​ដើម​ត្រូវ​បាន​ផលិត​ចប់​ និង​ចាក់​បញ្ជាំង​លើ​ទូរទ្សសន៍​ទំនើប​មួយ​នេះ ។

សូមរំលឹកថា តារា​សម្តែង ​ដួង ស្រី​ពេជ្រ មានស្រុកកំណើត​មក​ពី ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា នាង​ប្តូរ​ឈ្មោះ​ទៅ​ជា ដួង ម៉ានិច វិញខណៈ​ពេល​ដែរ​ឈ្មោះ​ ស្រី ពេជ្រ ធ្វើ​ឲ្យ​រូប​នាង​ឈឺ​ស្ទើ​គ្មាន​ថ្ងៃ​លស់។ ​​ចំពោះ​ឈ្មោះ ​ដួង ម៉ានិច​ ក៏​មិន​មែន​ជា​ឈ្មោះ​ទើប​តែ​នឹក​ឃើញ​ដាក់​នោះ​ទេ​ ​ការពិត​ជា​ឈ្មោះ​​ហៅ​នៅ​ផ្ទះ ​​និង​ក្នុង​បញ្ជី​ជាតិ​ គាប់​ជួន​ឈ្មោះ​ប្រើ​ក្នុង​វិស័យ​សិល្បៈ​ ដួង ស្រី​ពេជ្រ ធ្វើ​ឲ្យ​នាង​ឧស្សាហ៍​ឈឺ​ពេក​ទើប​យក​ឈ្មោះ​ ម៉ានិច ​មក​ដាក់​តែ​ម្តង សង្ឃឹម​ថា​ឈ្មោះ​ថ្មី ​​នឹង​ធ្វើ​ឲ្យ​នាង​មាន​ភាព ​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​​៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]