ភ្នំពេញ៖ ថ្ងៃនេះ ខ្មែរឡូត សូមលើកយកព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយចែកជូនប្រិយមិត្ត ទស្សនាកម្សាន្ត ដោយយើងបានលើកយកតារាកម្ពុជាទាំង៥រូប ដែលត្រូវបានគេយល់ ច្រឡំថាជាបងប្អូននឹងគ្នា ទាំងដែលតាមពិតទៅពួកគេគឺជាម្តាយកូន ឬក៏ឪពុកកូន នឹងគ្នាសោះ។

ដូចនេះចង់ដឹងថាមានតារារូបណាខ្លះ សូមតាមដានទាំងអស់គ្នា៖

១) តារារ៉េប ងួន ចាន់ដេវីត និងម្តាយ

តាមរយៈរូបថតខាងក្រោមនេះ យើងអាចដឹងបានថា អ្នកស្រី ច័ន្ទ សុខជា ដែលត្រូវជាម្តាយរបស់តារារ៉េបរូបនេះ ពិតជាមានរូបសម្រស់វ័យក្មេងមែនទែន អ្នកមិនដឹង គឺស្មានតែអ្នកទាំង២ គឺជាបងប្អូននឹងគ្នាថែមទៀតផង។

២) អ្នកនាង យ៉ាន លីនដា និងកូនស្រី

តារាស្រីវ័យ៣០ផ្លាយរូបនេះ អាចនិយាយបានថា អាយុគឺគ្រាន់តែជាតួលេខតែប៉ុណ្ណោះ បើទោះបីជាមានវ័យរាងជ្រេបន្តិចយ៉ាងណាក្តី ប៉ុន្តែក្រឡេកមករូបសម្រស់វិញ គឺនៅតែស្រស់ស្អាតវ័យក្មេង ហើយយោងតាមរូបថត ដែលថតជាមួយកូនស្រីខាងក្រោមនេះវិញ អាចនឹងយល់ច្រឡំថាជាបងប្អូននឹងគ្នាក៏ថាបានដែរ។

៣) កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កូនប្រុស

កំពូលតារាចម្រៀងប្រុស ពូកែលេងខ្លួនដេញតាមសម័យមិនឲ្យចាញ់ក្មេងៗជំនាន់ក្រោយ លោក ព្រាប សុវត្ថិ វ័យកាន់តែចាស់ពិត ប៉ុន្តែបើនិយាយពីរូបរាងស្ទាយតែងខ្លួនវិញឡូយអស់ស្ទះ ដោយរូបថតដែលលោកឈរជាមួយកូនប្រុសទាំង៣របស់លោក ខាងក្រោមនេះ អាចយល់ច្រឡំថាលោកគឺជាកូនប្រុសច្បងក៏អាចថាបានដែរ។

៤) សុវត្ថិ មុន្នីវណ្ណ និងម្តាយ

ទន្ទឹមនឹង លោក ព្រាប សុវត្ថិ លេងខ្លួនមិនចាញ់ក្មេង ក្រឡេកមកភរិយារបស់លោកក៏ស្រស់ស្អាត វ័យក្មេងមិនធម្មតាដែរ បើយោងតាមរូបថតដែលមុន្នីវណ្ណ អង្គុយឱបម្តាយខាងក្រោមនេះ យើងអាចច្រឡំបានថា អ្នកស្រីគឺជាបងស្រីរបស់ម៉ុន្នីវណ្ណថែមទៀតផង។

៥) អ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី

អ្នកម្តាយវ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី ដែលមានកូនស្រី ដ៏សែនឆ្លាត គួរឲ្យស្រលាញ់អាយុ៣ឆ្នាំម្នាក់ បើទោះបីជាតួលេខនៃអាយុខុសគ្នាឆ្ងាយយ៉ាងណាក្តី ប៉ុន្តែបើអ្នកមិនធ្លាប់ដឹងថា អ្នកនាងធ្លាប់មានកូនពីមុនមក ប្រាកដជាយល់ច្រឡំថា នាង គឺជា បងស្រីធំ របស់ កូនស្រីនាងមិនខានទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ