(ភ្នំពេញ)៖ ខួបកំណើតតារាសម្ដែង និងកំប្លែងភេទទី៣ កញ្ញា យេយេ នារាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋាន V Freind សាខាបឹងត្របែក ត្រូវបានគេសង្កេតឃើញថា សម្បូរទៅដោយតារាសម្ដែងភេទទី៣ យ៉ាងច្រើនកុះករ ប្រមាណជិត១០០នាក់ចូលរួមអបអរសាទរ ខណៈកម្មវិធីនេះ ធ្វើឡើងទ្រង់ទ្រាយធំជាលើកទី១ សម្រាប់តារាសម្ដែងកញ្ញា យេយេ បន្ទាប់ពីឡើងកូដស្រឺតៗ ក្នុងវិស័យសិល្បៈ មានឈ្មោះបោះសំឡេងល្បីខ្លាំង រួចមក។

ក្នុងកម្មវិធីនេះ ក្រៅពីតារាសម្ដែង តារាចម្រៀងល្បីៗចូលរួម ក្នុងនោះក្រុមតារាសម្ដែងភេទទី៣ ជាច្រើននាក់ រស់នៅក្នុងចង្កោមសិល្បៈ បានមកប្រមូលផ្ដុំគ្នា តាមការអញ្ជើញរបស់កញ្ញា យេយេ គ្មានខានម្នាក់ណាឡើយ។ ក្នុងចំណោមតារាភេទទី៣ ទាំងអស់ បានបង្អូត​សម្រស់គ្នាទៅវិញទៅមក ប្រៀបបីដូចជាកម្មវិធីខួប របស់កញ្ញា យេយេ ក្លាយជាទីលានបង្អួតសម្រស់របស់កញ្ញា ភេទទី៣ នៅក្នុង​ប្រទេសកម្ពុជាដូច្នោះដែរ។

តារាកំប្លែងសាច់ទ្រលុកទ្រលន់ កញ្ញា យេយេ បានថ្លែងឲ្យដឹងក្នុងពិធី ខួបកំណើត នាយប់មិញនេះថា កម្មវិធីនេះ នាងបានអញ្ជើញ​ភ្ញៀវកិត្តិយសនិងមិត្តភក្តិរួមអាជីពការងារសិល្បៈទាំងអស់ ប្រមាណជា៣៥តុ ខណៈដែលកន្លងមក នាងពុំបានធ្វើលក្ខណៈធំដុំ អធិក​អធមបែបនេះឡើយក្រោយខកខាន៣ឆ្នាំ។ យ៉ាងណាមិញ ដោយសារតែនាង គិតថា សព្វថ្ងៃនេះ ជាពិសេសក្នុងខែនេះ អ្នកសិល្បៈ​ពិតជាមានការងារមមាញឹកច្រើនទើបនាងមិនបានអញ្ជើញ ឲ្យអស់គ្នាទេ។

កញ្ញា យេយេ បន្ថែមទៀតថា ថ្ងៃនេះ នាងពិតជាសប្បាយរីករាយឥតឧបមា ដែលបានឃើញមិត្តភក្តិ ក៏ដូចជាភ្ញៀវកិត្តិយស ទាំងអស់​ផ្ដល់វត្តមានចូលរួម ក្នុងកម្មវិធីខួបរបស់នាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាង សោកស្ដាយបំផុតនោះ គឺកម្មវិធីនេះ គ្មានវត្តមានអ្នកម្ដាយជាទី​ស្រឡាញ់របស់នាងចូលរួមឡើយ ខណៈដែលគាត់បានចែកឋាន ទៅកាន់លោកខាងមុខ និងមិនបានឃើញពីភាពជោគជ័យរបស់កូន ​គួរឲ្យស្ដាយជាទីបំផុតតែយ៉ាងណាមិញ កញ្ញា យេយេ ក៏នៅមានឪពុកជាទីស្រឡាញ់ ដែលមានវ័យប្រមាណជាង៨០ឆ្នាំ កំពុងមើលថែ​ឃុំគ្រងកូនចៅជំនួសម្ដាយដែលបាត់បង់រួច ទៅហើយដែរ។

មាឌទ្រលុកទ្រលន់ដូចកូនដំរី កញ្ញា យេយេ បានថ្លែងទាំងរំភើប រហូតចង់ស្រក់ទឹកភ្នែកទៀតថា ថ្ងៃខួបកំណើតរបស់នាង គឺបាន​ធ្វើឡើង​ក្នុងបំណងលើករាសី ហើយនាងធ្វើមិនជាញឹកញាប់នោះទេ ខកខានពីរ បីឆ្នាំមកហើយ។ លើកនេះមកពីគិតថា មានសន្ទុះសិល្បៈឡើងខ្លាំង ទើបបង្កើតកម្មវិធីមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍ ក្នុងនោះមានបងប្អូនសិល្បករ-សិល្បការិនី មកពេញប្រៀបធ្វើឲ្យនាងសប្បាយចិត្ត នឹកស្មានមិនដល់ឡើយ។

សូមបញ្ជាក់ថា តារាភេទទី៣ យេយេ ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសិល្បៈ ហក់ឡើងខ្លាំង ក្នុងសង្គមសិល្បៈ ព្រោះតែនាងមានទេពកោសល្យល្អ ពាក្យពេចន៍និយាយលេងនៅលើឆាកប៉ិនប្រសប់ គួរឲ្យចាប់អារម្មណ៍ ។ បែបនេះហើយ នាងត្រូវបានអ្នកសិល្បៈមើលឃើញថា ជាសមាជិក​លេចធ្លោមួយដួងទៀត បន្ទាប់មុននេះ មានកញ្ញា រ៉ូលីន ម៉ាដូណា ដែលលេចធ្លោយ៉ាងខ្លាំងហើយនោះ។

តារាសម្ដែងកំប្លែង កញ្ញា យេយេ មានឈ្មោះពិតថា «ឃ្លោក មករា» មានបងប្អូន៧នាក់ ស្រី៣ប្រុស៤ ប៉ុន្តែពេលនេះ គឺស្រី៤ប្រុស៣វិញ (កញ្ញា យេយេ ប្រាប់ទាំងអស់សំណើច) ហើយខួបកំណើតនេះ គឺគម្រប់អាយុ២៤ ឆ្នាំ។ សព្វថ្ងៃកញ្ញា យេយេ ជាសមាជិកក្រុមកំប្លែងភេទទី៣ ដែលតែងតែបង្ហាញវត្តមានជាប្រចាំ ក្នុងស្ថានីយទូរទស្សន៍ PNN និង MyTV៕

ប្រភព : Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ នី រតនា ផ្ញើសារជូនពរអ្នកគាំទ្រ ក្នុងថ្ងៃខួបកំណើតខ្លួន យ៉ាងត្រជាក់ចិត្ត!

ឈានចូលឆ្នាំសកល ឆ្នាំថ្មី ២០១៧ ភ្លាម ត្រូវចំថ្ងៃខួបកំណើតតារាៗ ប្រុស-ស្រីជាច្រើនដួង ក្នុងនោះដែរកាលពីថ្ងៃទី ១ ខែមករា ត្រូវជាខួបកំណើតរបស់តារាសម្តែងស្រី កញ្ញា នី មុន្នីនាថ ហើយកាលពីថ្ងៃទី ២ មករា  ក៏ត្រូវជាថ្ងៃខួបកំណើតរបស់ម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១ លោក នី រតនា ផងដែរ។

ឆ្លៀតនៅក្នុងថ្ងៃដ៏រីករាយមួយឆ្នាំមានម្តង តារាចម្រៀងវ័យក្មេង ប្រចាំនៅផលិតកម្មរស្មីហង្សមាស នី រតនា ក៏បានជូនពរជាហូរហែអ្នកគាំទ្ររបស់ខ្លួនទាំងអស់តាមរយៈគណនីហ្វេសប៊ុក អានហើយត្រជាក់ចិត្តខ្លាំងណាស់។

សាររបស់លោក នី រតនា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទ នី រតនា ក៏សូមអរគុណដល់បណ្ដាបងប្អូនទាំងអស់គ្នា ដែលតែងតែស្រលាញ់ចូលចិត្តគាំទ្ររូបខ្ញុំ ដែលបានជូនពរដល់ខ្ញុំបាទនៅក្នុងថ្ងៃនេះ ខ្ញុំបាទក៏សូមជូនពរដល់ពុកម៉ែបងប្អូន អ៊ំ ពូមីង និងមិត្តៗយុវវ័យដូចគ្នា សូមឱ្យទេវតាឆ្នាំថ្មី តាមជួយថែរក្សា ដល់បងប្អូនទាំងអស់គ្នា កុំឱ្យមានជំងឺដង្កាត់ផ្សេងៗ សូមឱ្យសុខភាពល្អ សំណាងល្អ ជួបតែសេចក្ដីសុខ រកស៊ី ទទួលទានមានបាន និងជាពិសេសប្រាថ្នាអ្វីសូមឱ្យបានសម្រេចផងដែរ អរគុណ»។

ក្រៅពីនេះនៅឯខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់តារាចម្រៀងទើបរះរូបនេះវិញ គេក៏ឃើញមានប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ ទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង បាននាំគ្នារួមធ្វើកម្មវិធី Surprise ថ្ងៃកំណើតយ៉ាងភ្ញាក់ផ្អើល និងរីករាយកក់ក្តៅបំផុតដែលមិនធ្លាប់មានពីមុន មុនថ្ងៃខួបកំណើតរបស់លោកមួយសប្តាហ៍ដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ