ថៃ៖ ទាំងអស់គ្នាប្រហែលជាមិនទាន់ភ្លេច គូស្វាមីភរិយាដែលជាអ្នកសិល្បៈដូចគ្នាមួយគូនេះទេ តើមែនទេ? គឺតារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត។ ក្រោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមក និងទទួលបានកូនប្រុសពីរនាក់ជាចំណងដៃ។

បន្ទាប់ពីរៀបការជាមួយគ្នារួចមក កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ យើងឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបាត់មុខពីសង្គមសិល្បៈទាំងស្រុង ហើយរហូតមកដល់ពេលនេះ លោកក៏មិនបានចូលប្រឡូកនៅក្នុងសង្គមសិល្បៈឡើងវិញដែរ ដោយទុកភារកិច្ចនេះឱ្យ អ្នកនាង យក់ ថិតរដ្ឋាម្នាក់ឯង ជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកំពុងទទួលបានការគាំទ្រពីយុវវ័យជាច្រើន

គួរឱ្យដឹងដែរថា អ្នកទាំងពីរមិនធ្លាប់បានបង្ហាញពីភាពរកាំរកូស ឬការឈ្លោះទាស់ទែងគ្នានៅក្នុងរង្វង់ជីវិតគ្រួសាររបស់ខ្លួន ឱ្យមហាជនបានដឹងជាសាធារណៈម្តងណាឡើយ ស្វាមីភរិយាមួយគូនេះ ហាក់បានធ្វើឱ្យមានភាពខុសឆ្ងាយស្រឡះ ពីពាក្យដែលគេតែងតែនិយាយតៗថា ប្តីប្រពន្ធនៅអ្នកសិល្បៈ គឺស្រលាញ់គ្នាមិនបានយូរនោះទេ។ ផ្ទុយទៅវិញជីវិតប្តីប្រពន្ធរបស់ពួកគេ តែងតែមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ទោះបីជាមានកូនមួយកូនពីរទៅហើយយ៉ាងណាក្តី។

ជាក់ស្តែងកាលពិម្សិលមិញ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានបបួលគ្នាទៅដើរលេងកម្សាន្តនៅប្រទេសថៃក្នុងផ្សារទំនើប Siam Paragon ដូចជាកម្លោះក្រមុំ ព្រមទាំងបានថតរូបស្អាតៗបង្ហើរតាមបណ្តាញសង្គមហ្វេសប៊ុកផ្ញើអ្នកគាំទ្រទាំងអស់គ្នាឱ្យបានឃើញផងដែរ៕

តោះទៅមើល អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បន្តិចទៅមើល តើពួកគេស្រស់ស្អាតយ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា