ក្រុងព្រះសីហនុ៖ ក្រោយពីសាងសុភមង្គលយ៉ាងស្ងប់ស្ងាត់ ជាមួយនឹងភរិយាជាអ្នកជំនួញមានទ្រព្យ រៀបការផ្អើលក្រុងព្រះសីហនុរួចមក តារាចម្រៀងរ៉េប ពូឃ្លាំង បានផ្តាច់ខ្លួនចេញពីសិល្បៈកាន់តែខ្លាំងតែម្តង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្វីដែលគេធ្វើឲ្យស្ងើចសរសើរនោះ ពូឃ្លាំង បានប្រើជីវិតដ៏ស៊ីវិល័យបំផុត ជាមួយនឹងភរិយាជាទីស្រលាញ់របស់លោក ដែលធ្វើឲ្យមនុស្សជាច្រើន បានច្រណែននឹងរូបលោកជាពន់ពេក។

កាលពីប៉ុន្មានម៉ោងមុននេះ ពូឃ្លាំង បានធ្វើការLive Video ដោយបង្ហាញពីផ្ទះដ៏ធំសម្បើមមួយ បំពាក់សុទ្ធតែគ្រឿងសង្ហាររឹមទំនើបៗ និងរបស់ប្រើប្រាស់ទាន់សម័យបំផុត។ មិនតែប៉ុណ្ណោះ ពូឃ្លាំងក៏បានបង្ហាញតាំងពីរបងផ្ទះ រហូតដល់ខាងក្នុងផ្ទះទៀតផង។

ក្រោយពីបានឃើញវីដេអូនោះហើយ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានសាកសួរថា តើជាផ្ទះរបស់លោកមែនទេ? ប៉ុន្តែនៅក្នុងនោះ រូបលោក  ក៏បានធ្វើការឆ្លើយតបថា ជាផ្ទះរបស់ប្អូនស្រីគាត់ ដែលរូបនាង ខំធ្វើការរយៈពេល៣ឆ្នាំចុងក្រោយ នៅប្រទេសខ្មែរ ហើយការចំណាយលើផ្ទះនេះ តិចជាងកន្លះលានដុល្លារ ដែលរបស់របរ និងសម្ភារៈធ្វើ​ ជារបស់ខ្លួនឯង តែបើឲ្យជាងរ៉ាប់រងទាំងអស់ គឺអាចចូល១លានដុល្លារជាងឯណោះ៕

តោះទៅមើលផ្ទះថ្មី របស់ពូឃ្លាំងទាំងអស់គ្នាថាពិតជា ស្អាត និងធំប៉ុណ្ណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាពូឃ្លាំង បានរៀបការជាមួយនឹង ភរិយា នៅក្រុងព្រះសីហនុ។

មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលនិយាយពី មង្គលការរបស់ ឌីជេ ដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា គឺពូឃ្លាំង ដែលគាត់ បានចូលរោងការហើយ ង។

តាមរយៈ បណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដូចជា ហ្វេសប៊ុក និងអ៊ិនស្តាក្រាម របស់មិត្តភក្តិ រួមអាជីព ក៏ដូចជា សិល្បៈករ សិល្បៈការនី ដទៃទៀត បានចែករំលែក នូវរូបភាព នៃពិធីមង្គលការ របស់ពូឃ្លាំង ខណៈពួកគេ បានចូលរួមអបអរ នៅក្នុងពិធីនោះ ផងដែរ។

ជាមួយគ្នានេះដែរ ឌីជេពូកែខាងរ៉េបម្នាក់ ដែលមានឈ្មោះថា នេនទុំ ក៏បានសំដែងនូវសេចក្តីរីករាយ និងសប្បាយចិត្ត ចំពោះការរៀបមង្គលការ របស់ពូឃ្លាំង នេះផងដែរ ហើយថែមទាំងបាន បង្ហោះរូប និងសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា "លើកទី១សំរាប់ខ្ញុំហើយ ហែជំនូនការ"។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពូ ឃ្លាំង