(ភ្នំពេញ)៖ វីដេអូបទចម្រៀង «សុំទោសដែលទុកអូនចោល» របស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើឲ្យកក្រើកហ្វេសប៊ុក កាលពីយប់មិញនេះ ដែលបានស្រូប​យកអ្នកទស្សនា រហូតដល់ទៅ​២សែន៦ម៉ឺន៤ពាន់​នាក់។ ចំណែកឯអ្នក Share មានរហូតដល់ ២ម៉ឺននាក់ ដែលជាតួលេខ ដ៏គួរឲ្យភ្ញាក់ផ្អើល បើគិតទៅលើរយៈពេលត្រឹមតែ​១២ ម៉ោង​ប៉ុណ្ណោះ។

គួរបញ្ជាក់​ថា បទ «សុំទោសដែលទុកអូនចោល!» ជាវីដេអូបទចម្រៀងតសាច់រឿងពីបទ «ចង់ទៅ ទៅៗ» របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានការគាំទ្រ ភ្លូកទឹកភ្លូកដីនាពេលកន្លងមក។

តោះកុំបង្អង់យូរ សូមទស្សនា MV ទាំងអស់គ្នា ចង់ដឹងថា បទ «សុំទោសដែលទុក​អូនចោល» មានសាច់រឿងដ៏គួរឲ្យជក់ចិត្តដូចម្ដេចខ្លះ?

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ឱក សុគន្ធកញ្ញា បង្ហោះសារប្រលោមស្នេហ៍ ចង់អង្គុយញុំតែពេលចាស់ទៅ ជាមួយមនុស្សម្នាក់នោះ! 

កាលពីថ្ងៃទី០៤ មករា កន្លងទៅ រូបថតមួយសន្លឹកដោយដៃផ្គុំគ្នា ជារាងបេះដូងសងខាងម្នាក់ ជាមួយនឹងសារដ៏ផ្អែមល្អែម របស់កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្ររឹតតែមិនសង្ស័យមិនបាន អំពីទំនាក់ទំនងស្អិតរមួតលើសពីមិត្តរួមអាជីព រវាងនាងនឹង លោក ឆន សុវណ្ណារាជ ។

យ៉ាងណាមិញ ក៏ដូចជាកាលពីម្សិលមិញនេះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារប្រលោមស្នេហ៍យ៉ាងមានអត្ថន័យ ថ្មីមួយទៀត ដោយលើកនេះមិនមែនជា រូបបេះដូងទៀតទេ ប៉ុន្តែគឺជាអត្ថន័យនៃកាហ្វេវិញម្តង ដោយនាងបានរៀបរាប់ពីមនុស្សម្នាក់ដែលធ្វើឲ្យនាង ស្គាល់រសជាតិកាហ្វេ នឹងធ្វើឲ្យនាងចង់រស់នៅជាមួយដល់ចាស់ទៀតផង ដោយខាងក្រោមនេះគឺជាសាររបស់នាង៖

«មនុស្សដំបូងធ្វើឲ្យខ្ញុំស្គាល់ជាតិកាហ្វេហើយក៏ជាមនុស្សចុងក្រោយដែលខ្ញុំនឹងអង្គុយញុំាទឹកតែជាមួយពេលចាស់ទៅ..!»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា