ក្រុមហ៊ុនសាមសុង បានប្រកាសផលិតផលថ្មីបំផុតមួយ នៅក្នុងត្រកូល Galaxy A គឺ Galaxy A ស៊េរី 2017 ដោយរៀបចំឡើងនៅសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករនៅថ្ងៃទី 05 ខែមករា ឆ្នាំ 2017។

ទូរស័ព្ទ Galaxy A ស៊េរី 2017 មានលក្ខណៈសម្បត្តិដូចជា Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែល មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ រីឯ Galaxy A5 មានអេក្រង់ទំហំ 5.2 អ៊ីញ មានការមេរ៉ាទាំងមុខ និងក្រោយរហូតដល់ 16 មេហ្គាភីកស៊ែល មានថ្មទំហំ 3000mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ សំរាប់ Galaxy A3 វិញមានអេក្រង់ទំហំ 4.7 អ៊ីញ មានការមេរ៉ាមុខទំហំ 8 មេហ្គាភីកស៊ែល និងក្រោយទំហំ 13 មេហ្គាភីកស៊ែល មានថ្មទំហំ 2350mAh មាន Ram 2GB និងមេម៉ូរីក្នុងម៉ាស៊ីន16GB។

លើសពីនេះទៅទៀតត្រកូល Galaxy A ស៊េរី 2017 បានបំពាក់នូវ IP68 ជាអាវក្រោះការពារ ធន់នឹងទឹកជំរៅ 1.5m រយៈពេល 30នាទី និងធូលី ប្រើខ្សែសាក USB Type-C និងអាចបន្ថែមមេម៉ូរីខាងក្រៅ រហូតដល់ 256GB ផងដែរ។

លោកអ្នកអាចធ្វើការ Pre-Order ទូរស័ព្ទ Galaxy A ស៊េរី 2017 បាន ចាប់ពីថ្ងៃទី ០6 ដល់ ថ្ងៃទី ០8 ខែមករា ឆាំ្ន2017 នៅទីធ្លាខាងមុខមហោស្រពកោះពេជ្រ និងពីថ្ងៃទី ០9 ដល់ ថ្ងៃទី 18 ខែមករា ឆាំ្ន2017 នៅហាងទំនើបសាមសុងទាំង 5 សាខា នៅហាងអប្សរាដេប៉ូ អប្សរាអេទ្បិចត្រូនិក ហាង KLDis 3 ហាង KLDis 4 និងហាងនីកាបូកគោ។ លោកអ្នកនឹងទទួលបានរង្វាន់ 8 ដូចជា Power Bank 10,000mAh មេម៉ូរី 32GB ដង Selfie Clear Cover Screen ការពារ អាវយឺតសាមសុង Holding Ring និងស៊ីម Smart ភ្ជាប់គំរោង Power+1។ ហើយលោកអ្នកអាចអញ្ជើញមកទទួលយកទូរស័ព្ទរបស់លោកអ្នកចាប់ពីថ្ងៃទី 21 ខែមករា ឆាំ្ន 2017 នៅតាមហាងទំនើបសាមសុងទាំង 5 សាខាខាងលើ។

សូមប្រញាប់ឡើង កុំអោយឪកាសដ៏ល្អនេះរំលងផុតអោយសោះ ព្រោះចំនួនមានកំណត់។ សំរាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកផ្នែកបំរើអតិថិជនទូរស័ព្ទលេខ 023 993 232

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]