ភ្នំពេញ៖ បើទោះជាមានពាក្យរិះគន់ ពីរឿងដែលតារាស្រី ដេននីក្វាន់ ស៊ិចស៊ីយ៉ាងណាក៏ដោយ ក៏នាងនៅតែបន្តបញ្ចេញដើមទ្រូងរបស់នាងជានិច្ច ដែលអាចនិយាយបានថា នាងហាក់ដូចជាមិនឈឺក្បាល ពីសម្តីរបស់មហាជន ដែលនិយាយថាឲ្យនាងនោះទេ។

កាលពីយប់មិញនេះដែរ តារាស្រីរូបនេះ បានបង្អួតដើមទ្រូងស្ទើរតែទាំងអស់ នៅក្នុងកម្មវិធីមួយកន្លែង។ មិនតែប៉ុណ្ណោះ នាងក៏បានធ្វើការLive Video នៅក្នុងគណនីហ្វេសប៊ុករបស់នាងថែមទៀត ដើម្បីបង្ហាញពីសម្រស់ដ៏សែនស៊ិចស៊ី ទៅកាន់មហាជន។

បើក្រឡេកមើល មតិរបស់អ្នកលេងបណ្តាញសង្គម ក៏មានអ្នករិះគន់នាងមិនតិចនាក់ផងដែរ ដែលសម្តែងការមិនពេញចិត្ត ពេលឃើញនាងបង្អួតដើមទ្រូងដល់ម្លឹង។ ប៉ុន្តែទោះជាយ៉ាងណា រូបនាងដូចជាមិនខ្វល់ នឹងការតិះដៀល រឺក៏ជេរប្រមាថ ពីមហាជននោះទេ គឺនាងនៅតែផ្គើនរឿងស៊ិចស៊ីនេះម្តងហើយម្តងទៀត៕

តោះទស្សនាវីដេអូខាងក្រោម ថាកញ្ញា ដេននីក្វាន់ ពិតជាលេងខ្លួនញាក់សាច់ប៉ុណ្ណា នៅក្នុងកម្មវិធីយប់មិញ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា ដេននីក្វាន់ បានឆ្ងល់ថា មានតារាផ្សេងៗទៀតជាច្រើនដែលស៊ិចស៊ី ហេតុអ្វីបិទតែនាងមួយ?

បន្ទាប់ពីសមាគមទូរទស្សន៍កម្ពុជា បានជូនដំណឹងទៅគ្រប់ស្ថានីយទូរទ្សន៍ មិនអោយកញ្ញា ដេននី ក្វាន់ មានមុខក្នុងកម្មវិធីផ្សាយ ក្នុងរយៈពេល៣ទៅ៥ឆ្នាំ តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី បញ្ចេញសាច់មិនសំចៃ បានឆ្ងល់ថា តារាសម្តែងសិចស៊ីនៅស្រុកខ្មែរ ដូចជាមិនមែនមាន តែនាងម្នាក់នោះទេ ហេតុអ្វីបានជាបិទតែមួយចឹង?

ក្រោយពីមានការចេញបម្រាម ពីសមាគមទូរទស្សន៍កម្ពុជា កញ្ញា ដេននី ក្វាន់ បានឲ្យ ដឹងថា "បើគាត់យល់ថា ជារឿងត្រឹមត្រូវ បិតខ្ញុំចុះ តែឆ្ងល់ថា តារាសម្តែងសិចស៊ីនៅស្រុកខ្មែរ ដូចជាមិនមែនមានតែនាងខ្ញុំ ម្នាក់នោះទេ ហេតុអ្វីបានជាបិទតែមួយចឹង? ហើយក៏គ្មានការសំណូមពរ ឲ្យបិទតារាផ្សេងៗដែរ ព្រោះជាសិទ្ធិរបស់គេ និងជាការស្រឡាញ់របស់គេ ខ្ញុំអត់ពាក់ព័ន្ធនឹងអ្នកសិចស៊ី ផ្សេងទៀត"។

តារាស្រីស៊ិចស៊ីបញ្ចេញសាច់មិនសំចៃភ្នែកប្រុស បានបន្ថែមថា "បើគិតថាបិទខ្ញុំ តែម្នាក់ក៏បិទទៅ ខ្ញុំមិនដែលគិតថា យកសិល្បៈជាខែលផង សិល្បៈគ្រាន់តែជាចំណែកមួយរបស់ខ្ញុំ ដែលស្រឡាញ់ចូលចិត្ត ចឹងមានតែងាកមកពង្រឹកការងារ មុខជំនួញខ្ញុំវិញ ព្រោះកំពុងតែដំណើរការទៅមុខ យ៉ាងរលូន"។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមាគមទូរទស្សន៍កម្ពុជា បានដាក់ចេញបម្រាម តាមស្ថានីយទូរទស្សន៍ លែងទទួល កញ្ញា ដេននី ក្វាន់ឡើងឆាក។

លោកម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា បានក្រើនរំឭកនៅក្នុងអង្គប្រជុំ ដល់បណ្តាស្ថានីយទូរទស្សន៍ទាំងអស់ ពិនិត្យមើលឱ្យបានត្រឹមត្រូវ ចំពោះសិល្បករ សិល្បការិនី ម្នាក់ៗ ដែលមុននឹងឡើងច្រៀង ថាតើមានភាពសិចស៊ីដែរ ឬទេ។

ជាក់ស្តែងករណីកន្លងមក របស់ នាងដេនី ក្វាន់ មានផលប៉ះពាល់ក្នុងសង្គមជាតិ និងប្រពៃណីខ្មែរទាំងមូល។ ដូច្នេះហើយលោក ម៉ៅ អាយុទ្ធ ស្នើឱ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ឈប់ទទួលយក ដេនី ក្វាន់ ចូលរួមកម្មវិធីរបស់ខ្លួន។ បម្រាមចំពោះដេនី ក្វាន់ ត្រូវបានផ្សព្វផ្សាយ ទៅដល់គ្រប់បណ្តាទូរទស្សន៍នានា។ សមាគមទូរទស្សន៍កម្ពុជាចេញបម្រាម បន្ទាប់ពីនាងដេនី ក្វាន់ មានអំនួតបង្ហាញរាងកាយសិចស៊ី ស្ទើរអាក្រាតរបស់ខ្លួន ម្តងហើយម្តងទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់