(ភ្នំពេញ)៖ តារាសម្ដែងកំពុងឡើងកូដខ្លាំង ក្នុងមជ្ឈដ្ឋានសិល្បៈ កញ្ញា លី ឌីណា បានទទួលរងនូវ រឿងរ៉ាវអាស្រូវ យ៉ាងធ្ងន់ធ្ងរស្ទើរតែងើបមុខមិនរួច ជុំវិញព័ត៌មានថា អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង ឈិន សុធារី ចោទប្រកាន់នាងថា បានដណ្ដើមប្ដីរបស់ខ្លួន (លោក សុវណ្ណ មករា) ធ្វើឲ្យផ្អើលពិភពសិល្បៈ ថែមទាំងគ្រោងប្ដឹងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវនេះ កាន់តែពុះកញ្ជ្រោលឡើង បណ្ដាលឲ្យមហាជន កាន់តែមានមន្ទិលសង្ស័យខ្លាំងឡើងៗ ថា ជាការពិត ស្រាប់តែនៅពេលនេះ ស្រីស្រស់ លី ឌីណា បានចេញមុខជម្រះបញ្ជីស្នេហ៍ត្រីកោណមួយនេះ ឲ្យជ្រះស្រឡះតែម្ដង។

តារាសម្ដែង មានរូបឆោមលោមពណ៌ស្រស់ស្អាត រាយមន្តស្នេហ៍ លី ឌីណា បានបញ្ជាក់ថា ក្រោយពីផ្ទុះរឿងអាស្រូវនេះ បានធ្វើឲ្យទំនាក់ទំនង រវាងនាងជាមួយសង្សារ រងនូវភាពរង្គោះរង្គើរជាខ្លាំង គឺសង្សាររបស់នាង នៅតែយល់ច្រឡំ ថា នាងមានទំនាក់ទំនងពិសេស ជាមួយលោក សុវណ្ណ មករា ជាស្វាមីរបស់ ឈិន ចាន់សុធារី។ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសនាងជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យសម្ព័ន្ធស្នេហាពិតប្រាកដ រវាងនាងជាមួយនិងសង្សារ កំពុងមានបញ្ហារង្គោះរង្គើរ ទៀតផង។

លី ឌីណា បន្តថា កន្លងមកពេល ឈិន សុធារី ឆេះដុំខ្លាំង នាងពុំបានចេញមុខបកស្រាយ ឲ្យបានច្បាស់លាស់ទេ តែពេលនេះនាងចង់បញ្ជាក់ថា រឿងដែលសុធារី ចោទថា នាង ដណ្ដើមលោក សុវណ្ណ មករា នោះ គឺជាការយល់ច្រឡំ ហើយពេលនេះ ក៏បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ខណៈអ្នកនាងសុធារី ព្រមទទួលស្គាល់ការពិត ហើយសម្ព័ន្ធស្នេហ៍រវាង សុធារី ជាមួយប្ដីក៏ល្អប្រសើរឡើងវិញ។

លី ឌីណា និយាយថា «ពេលនេះ ខ្ញុំនិងបង ធារី យល់គ្នាអស់ហើយ ប៉ុន្តែសង្សារខ្ញុំគាត់អត់គិតចឹងទេ គាត់នៅតែថា ព័ត៌មានហ្នឹងវាពិត ហើយខឹងខ្ញុំរហូត! ខ្ញុំអត់ខ្វល់រឿងគាត់សុំបែកពីខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ គឺពួកយើងបែកគ្នា ដោយសារតែរឿងយល់ច្រឡំមួយពេលហ្នឹង!។ ខ្ញុំបានចាត់ទុកបង មករា ដូចជាមេរបស់ខ្ញុំអ៉ីចឹង ព្រោះគាត់បានទាក់ទងឲ្យខ្ញុំថតភាពយន្ត នៅប៉ុស្តិ៍បាយ័ន ហើយនៅមុនពេលផ្ទុះរឿងនេះ បង មករា តែងលើកយករឿងមិនសប្បាយចិត្ត ប្រាប់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់យោបល់ ឲ្យគាត់ ក្នុងនាមខ្ញុំគោរពគាត់ ដោយពុំមានទំនាក់ទំនងអ្វីពិសេស ដូចការចោទឡើង របស់បងសុធារី នោះទេ គឺគាត់យល់ច្រឡំលើខ្ញុំ។ ម្យ៉ាងខ្ញុំមានអ្នកពិសេស រួចទៅហើយ!»

សូមបញ្ជាក់ថា រវាង លី ឌីណា និងអ្នកនាងសុធារី ពេលនេះបានបញ្ចប់ទំនាស់ ក្រៅរបងតុលាររួចរាល់ហើយ ហើយសុធារី ថែមទាំងបានរាប់អាននាងទុកដូចជា បងប្អូនធម៌ទៀតផង។តារាវ័យ២៥ឆ្នាំ កញ្ញាលី ឌីណា ត្រូវបាន គេដឹងថា ប្រឡូកសិល្បៈមួយរយៈមកហើយ ដោយធ្លាប់សម្ដែង នៅក្នុងខ្សែភាពយន្តមួយចំនួន ដូចជារឿង «កូនស្រីអ្នកនេសាទ,ឋានសួគ៌វណ្ណៈ,សម្បត្តិបុរស,បញ្ចប់ស្នេហ៍ត្រឹមអូន» និងភាពយន្តមួយចំនួនទៀត។ ប៉ុន្តែត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្រោយពេលផ្ទុះរឿងស្នេហាត្រីកោណ ជាមួយ ឈិន សុធារី ប៉ុន្តែត្រូវបាន លី ឌីណា ចេញបញ្ជាក់ថា វាគឺជាការយល់ច្រឡំតែប៉ុណ្ណោះ៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ឈិន ច័ន្ទសុធារី បញ្ចេញសារឈឺចាប់ ចំពោះទង្វើស្វាមីធ្វើមកលើនាង  

អតីតពិធីការិនី និងតារាសម្តែងមួយរូបអ្នកនាង ឈិន ច័ន្ទសុធារី និងស្វាមី លោក សុ វណ្ណមករា កំពុងជួបភាពរកាំរកូសក្នុងជីវិតគ្រួសារក្រោយពីលេចលឺពត៌មាន មានអ្នកជ្រៀតជ្រែកចូលក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាងនិងស្វាមី ក៏មានព័ត៌មានដែរថាអ្នកទាំងពីរអាចនឹងឈានដល់ផ្លូវបំបែក។

អ្នកនាងឈិន ច័ន្ទសុធារី បានបង្ហោះសារមួយទៀតដោយភ្ជាប់ជាមួយរូបបីបួនសន្លឹក ដែលហាក់ចង់រៀបរាប់ពីការអស់ កំលាំងចិត្តជាមួយនឹងទង្វើរបស់ស្វាមី ហើយអស់សង្ឃឹមនឹងបន្តទៀត ជាមួយជីវិតអាពាហ៍ពិពាហ៍មួយនេះ។ បើតាមការរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានឲ្យដឹងទៀតថា រាល់ទង្វើ និង ពាក្យសំដីទាំងអស់របស់ស្វាមីអ្នកនាង បានធ្វើហួសពីអ្វីដែលអ្នកនាងបានគិត ហើយវាពិតជាសាហាវពេកសំរាប់អ្នកនាង ហើយបន្ថែមលើសពីនេះទៀតនោះអ្នកនាងក៏បានសំដែងអារម្មណ៍ស្តាយក្រោយ នូវអ្វីៗដែលខ្លួនអ្នកនាងបានខំប្រឹង និងតស៊ូលះបង់រហូតមកដល់មានសព្វថ្ងៃនេះ។

ខាងក្រោមនេះជាសារដែលអ្នកនាងបានបង្ហោះ និងរៀបរាប់ពីអារម្មណ៍សោកស្តាយ និងអស់សង្ឃឹមរបស់អ្នកនាងពេលនេះ៖

«អ្នកនិយាយកាន់តែខុសហើយធ្វើនិងនិយាយខុសទៅៗហើយ អ្នកកែលែងឡើងហើយ! បើដឹងចិត្តអ្នកសាហាវដល់ម្លឹង ម្លេះសមនិងខ្ញុំខំតស៊ូមកដល់ថ្ងៃនេះដែល. អ្នកសាហាវហួសការពិត និងហួសការគិតរបស់ខ្ញុំទៅទៀត. ឃើញខ្ញុំមិនតបមិនតកុំទាន់បានចិត្តពេកព្រោះតែការយល់យោគពីភាគីម្ខាងទៀតទេ.អោយដងអោយផ្លែទៅគេ ដើម្បីអ្វីអ្នកយល់ច្បាស់ហើយ ខ្ញុំមិនខ្លាចអ្នកទេខ្ញុំទុកជីវិតខ្ញុំតតាំងនិងមើលថែកូនៗរបស់ខ្ញុំបន្តទៀត បើអ្នកចង់ច្បាំងរឺយកដងមកសម្លាប់ខ្ញុំដូចជាមិនងាយទេ.ភុស្តតាងមានច្បាស់បើគ្រាន់បើធ្វើទៅខ្ញុំចាំទទួលដៃពីរ.កន្លងមកឃើញអ្នកpostខ្ញុំមិនចង់ឆ្លើយមិនចង់តបតជាមួយនិងអ្នកព្រោះគិតថាវាជារឿងអត់បានការឥតប្រយោជន៏ហត់និងពាក្យមុសារបស់អ្នកមិនចង់ស្តាប់មិនចង់លឺហើយក៏មិចង់ឃើញ.វាចុកចាប់ហួស.រាល់សម្តីរបស់អ្នកនិងរាល់អ្វីដែលអ្នកធ្វើគួរដឹងខ្លួនឯងច្បាស់ណាស់! (អ្នកមិនគួរសោះ មិនគួរសោះ លើសហើយលើស ហើយអ្នក)»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី