(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាពិធីការិនីដ៏ស្រស់សោភា អ្នកនាង អឿន ដាលីស ថ្មីៗនេះ បានបង្ហាញវត្តមាន​​គួរឲ្យភ្ញាក់ ផ្អើលជាមួយនឹងក្រុមគ្រួសារ ជាបុរសអនិកជន ជាពិសេសកូនស្រីដ៏ស្រស់ស្អាត បន្ទាប់ពីរៀបការអស់រយៈពេលជាង៤ឆ្នាំ ហើយផ្ដាច់ខ្លួន ចេញពី​សិល្បៈ​ទាំងស្រុង ទៅតាមស្វាមីរស់នៅ ឯនាយសមុទ្រ នៃប្រទេសអូស្រ្តាលី។

តារាសម្ដែង អឿន ដាលីស ត្រូវបានគេដឹងថា នាងបានរៀបការយ៉ាងស្ងប់ស្ងាត់ លើទឹកដីអូស្ត្រាលី ជាមួយលោក Nathan Blacker សញ្ជាតិ​អូស្ត្រាលី មានវ័យ៣១ ឆ្នាំ កាលពីឆ្នាំ២០១៣ ដែលកាលនោះ នាងបាននិយាយកុហកមហាជនថា ចាកចេញពីកម្ពុជា ដើម្បីបន្តការសិក្សាប៉ុណ្ណោះ ប៉ុន្តែទីបំផុតនាងការប្ដីធ្វើព្រងើយ ដែលកាលនោះនាង បានភ្ជាប់ពាក្យជាមួយបុរសអូស្ត្រាលី តែបានផ្ដាច់ពាក្យវិញ រួចក៏រៀបការបែប​សាសនា​គ្រឹស្ដនៅអូស្ត្រាលី និងបានមករៀបការម្ដងទៀតនៅកម្ពុជា ហើយមានអ្នកសិល្បៈតែម្នាក់ប៉ុណ្ណោះ ចូលរួមក្នុងថ្ងៃមង្គលការរបស់នាង។

អ្នកនាង អឿន ដាលីស បន្ទាប់ពីបានទទួលចំណងស្នេហ៍ថ្មីជាងបួនឆ្នាំ នាងក៏បានផ្តាច់ខ្លួនពីសិល្បៈទាំងស្រុងតែម្ដង។ តាំងពី ដាលីស បានចាក​ចេញពីកម្ពុជា ហើយបន្ទាប់ពីនាង រៀបការលើកទីពីររួចនៅឆ្នាំ២០១៣ នាងបានត្រឡប់មកលេងស្រុកកំណើតម្ដងកាល ប៉ុន្តែមិនបានបង្ហាញ​វត្តមាន​លើវេទិការ តន្ត្រីណាមួយឡើយ។ អ្នកនាង អឿន ដាលីស មកទល់នឹងពេលនេះ ចំណងស្នេហ៍របស់នាងនិងប្ដី ទទួលបានកូនស្រីដ៏ស្រស់ស្អាតមួយ ហើយគេមានមុខមាត់កាត់ទៅប្ដីទាំងអស់ ពោល កូនអឺរ៉ុប១០០% បើកុំតែដាលីស ដាក់ ថា កូនស្រីនាង ម្ល៉េះគ្មានអ្នកណាស្គាល់ទេ។

កូនស្រីអ្នកនាង អឿន ដាលីស មានឈ្មោះ «លីហ្សា» មានអាយុ២ឆ្នាំហើយ គេជាក្មេងស្រីគួរឲ្យស្រឡាញ់ ហើយអ្នកនាង អឿន ដាលីស ស្រឡាញ់ដូចកែវភ្នែក។អ្នកនាង អឿន ដាលីស បានប្រឡូកសិល្បៈ តែរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្នកនាងទទួលបានភាពល្បីល្បាញលឿន ដោយសារនាងបានថតបទចម្រៀងជាមួយ លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀង «មេអំបៅលោមស្នេហ៍» ទើបនាងមានគេស្គាល់ច្រើន។ អ្នកនាងធ្លាប់បានខកស្នេហ៍ជាមួយ កំលោះអនិកជន អូស្ត្រាលីម្នាក់រួចមកហើយ ប៉ុន្តែក្រោយមក អ្នកនាង យកប្ដីអូស្ត្រាលីតែម្ដង កុំឲ្យ​ខូចចិត្តច្រើនសារពេក៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ៖ អឿន ដាលីស ទទួលបានកូនស្រីម្នាក់ ក្រោយរៀបការជាមួយ ស្វាមីសញ្ជាតិអូស្ត្រាលី ជាង២ឆ្នាំ

អស់រយៈពេល៣ឆ្នាំហើយដែលអតីតពិធីការិនី រូបស្អាត នាង អឿន ដាលីស បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយស្វាមី ដែលមានសញ្ជាតិអូស្ត្រាលី ហើយក្រោយពីពួកគេទាំងពីរនាក់ រៀបការរួច រហូតមកដល់ពេលនេះពួកគេទាំងពីរនាក់ ទើបតែទទួលបានចំណងដៃកូនស្រីម្នាក់ ។

អតីតពិធីការិនីប្រចាំនៅក្នុងកម្មវិធី Top Ten Concert របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាង អឿន ដាលីស ថ្មីៗនេះបានបង្ហោះ រូបថតកូនស្រីបណ្តូលចិត្តរបស់នាង ដែលទើបតែសម្រាលបង្អួត ប្រាប់មហាជន និងអ្នកដែលធ្លាប់ស្រលាញ់គាំទ្រនាងបាន ឃើញមុខកូនស្រីរបស់នាង ដែលមើលទៅទម្រង់មុខ កូនរបស់នាង គឺកាត់ទៅរកស្វាមី សញ្ជាតិអូស្ត្រាលី របស់នាងខ្លាំងណាស់ ។

គួររំឭកផងដែរថា អតីតពិធីការិនី នាង អឿ ដាលីស បានសម្រេចចិត្តចូលរោងការ ជាមួយស្វាមី លោក Nathan Blacker កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ តាមបែបគ្រិស្តសាសនា ដោយមានការចូលរួម ពីឪពុកម្តាយទាំងសងខាងទទួលដឹងឮ និងឲ្យពរជ័យសិរីមង្គល នៅទីក្រុង Cabramatta រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]