កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ រូបថតមួយសន្លឹកដោយដៃផ្គុំគ្នា ជារាងបេះដូងសងខាងម្នាក់ ជាមួយនឹងសារដ៏ផ្អែមល្អែម របស់កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្ររឹតតែមិនសង្ស័យមិនបាន អំពីទំនាក់ទំនងស្អិតរមួតលើសពីមិត្តរួមអាជីព រវាងនាងនឹង លោក ឆន សុវណ្ណារាជ ។

យ៉ាងណាមិញ ក៏ដូចជាប៉ុន្មានម៉ោងមុននេះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារប្រលោមស្នេហ៍យ៉ាងមានអត្ថន័យ ថ្មីមួយទៀត ដោយលើកនេះមិនមែនជា រូបបេះដូងទៀតទេ ប៉ុន្តែគឺជាអត្ថន័យនៃកាហ្វេវិញម្តង ដោយនាងបានរៀបរាប់ពីមនុស្សម្នាក់ដែលធ្វើឲ្យនាង ស្គាល់រសជាតិកាហ្វេ នឹងធ្វើឲ្យនាងចង់រស់នៅជាមួយដល់ចាស់ទៀតផង ដោយខាងក្រោមនេះគឺជាសាររបស់នាង៖

«មនុស្សដំបូងធ្វើឲ្យខ្ញុំស្គាល់ជាតិកាហ្វេហើយក៏ជាមនុស្សចុងក្រោយដែលខ្ញុំនឹងអង្គុយញុំាទឹកតែជាមួយពេលចាស់ទៅ..!»៕ 

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ព័ត៌មានចចាមអារ៉ាមរវាងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ហាក់ដូចជាមិនស្ងប់ស្ងាត់ទាល់តែសោះ គឺកាន់តែធ្វើឲ្យមហាជន នៅតែសង្ស័យថា ពួកគេកំពុងមានស្នេហាជាមួយគ្នា បែបសម្ងាត់ ដោយមិនចង់ឲ្យអ្នកណាដឹង។

អ្វីដែលកាន់ធ្វើឲ្យអ្នកគាំទ្រ រឹតតែចាប់អារម្មណ៍ខ្លាំងជាទីបំផុតនោះ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដោយឃើញដាក់ដៃផ្គុំគ្នាជារាងបេះដូងសងខាងម្នាក់។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងសរសេរសារ ពីលើរូបនោះថា "ឈ្លោះគ្នាមិនសំខាន់.. តែសំខាន់កុំឲ្យឈ្លោះច្រើនពេក...! ខ្លាចអស់ពាក្យឈ្លោះ ព្រោះនៅសល់ពេលដល់ទៅជាង៦០ឆ្នាំទៀត....!"។

ចំពោះដៃម្ខាងទៀត ដែលជាដៃមនុស្សប្រុសនោះ អ្នកគាំទ្រអាចទាយបានថា ជាដៃលោក ឆន សុវណ្ណរាជ មួយរយភាគរយ បើតាមមើលសម្បុរស្បែក និងដៃអាវ។

តើពិតមែនទេ ដែលអ្នកទាំងពីរ មានស្នេហាជាមួយគ្នា តែមិនហ៊ានបង្ហើប ជាសាធារណៈ? ឬក៏គ្រប់យ៉ាង គ្រាន់តែជាការសម្តែង បោកបញ្ឆោតភ្នែកអ្នកគាំទ្រ ដើម្បីកាន់តែទទួលបានភាពល្បីល្បាញ? ចម្លើយទាំងនេះ មានតែពួកគេផ្ទាល់នោះទេ ដែលអាចឆ្លើយបាន ថាវាយ៉ាងណានោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនគឺពិតជាចង់ឲ្យពួកគេស្រលាញ់គ្នា ដោយបើកជំហរខ្លាំងណាស់ ព្រោះថាពួកគេ សាកសមនឹងគ្នាបំផុត មិនថា រូបសម្រស់ កាយវិការ និងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា