ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tan Kimsour បានបង្ហោះនូវវីដេអូឃ្លីបមួយប្រមាណជាជាង៥នាទី បង្ហាញពីសកម្មភាព ថតសម្តែងអំពី (Cambodia Social Experiment) ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ដែលតម្រូវឲ្យតារាហ្វេសប៊ុក ពូកែខាងវោហាលោក PeyPey Dy សម្តែងធ្វើជាចោរឆក់ កាបូប អ្នកនាង សឿ សុធ៉ារា នៅតាមដងផ្លូវទីសាធារណៈផងដែរ។

យ៉ាងណាមិញ បើតាមការសង្កេត នៅក្នុងវីដេអូនេះផងដែរ យើងឃើញថា ខណៈ លោក PeyPey Dy បន្លំធ្វើជាឆក់កាបូបរបស់អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅទីនោះព្យាយាមដេញចាប់ និងបម្រុងនឹងស្វាគមន៍លោកមួយដៃមួយជើង ថែមទៀតផង ដោយពួកគាត់គិតថាលោក PeyPey Dy គឺជាចោរពិតមែន ប៉ុន្តែសំណាងល្អវិញដែលក្រុមការងារ ប្រាប់ការពិតទៅដល់ពួកគាត់បានទាន់ពេលវេលា បើមិនដូច្នោះទេ មិនដឹងថាតារាកំប្លែងពូកែវោហានេះទៅជាយ៉ាងណាទេ៕

ដូចនេះ បើចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីលើកមុន តារាហ្វេសប៊ុក Peypey Dy ដែលគេស្គាល់ថាជាតារាប្រុសបិុនប្រសប់ខាងពាក្យសម្តី កាយវិការ ក្រមិចក្រមើម មិនថែមតែប៉ុណ្ណោះក៏ពូកែតែងខ្លួនផងដែរ មិនថាប្រុស មិនថាស្រីឡើយ មើលទៅគួរឲ្យទាក់ទាញតែម្តង ដោយលោកPeypey Dy បាន រៀបរាប់ពីដំណើរជីវិតតស៊ូ របស់ខ្លួន រហូតទម្រាំមានថ្ងៃនេះ

គួររំលឹកផងដែរ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ Peypey Dy ត្រូវបានមហាជនទូទៅស្គាល់តាមរយៈទំព័រហ្វេសបុក ដែលគាត់ចូលចិត្តបង្ហោះរូបភាព វីដេអូកំប្លែងៗ ដើម្បីបំរើដល់អារម្មណ៍ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្ររបស់គាត់ ប៉ុន្តែពេលខ្លះគាត់ក៏ទទួលរងនូវការជេរប្រមាថ និងរិះគន់ពីសំណាក់មហាជនផងដែរ។

យ៉ាងណាមិញ នេះមិនបានឲ្យគាត់បោះបង់ចោលនូវអ្វីដែលគាត់ចង់ធ្វើនោះទេ គាត់នៅតែបន្តរហូតមកទល់សព្វថ្ងៃ Peypey Dy ក៏បានក្លាយជាតារាសម្តែងក្នុងខ្សែភាពយន្ត ហើយថែមទាំងជាអ្នកទទួលផ្សព្វផ្សាយ ឲ្យបណ្តាក្រុមហ៊ុននានាទៀតផង។ នេះក៏ដោយសារតែភាពល្បីល្បាញរបស់គាត់ ក្នុងបណ្តាញសង្គមហ្វេសបុកធ្វើឲ្យមជ្ឃដ្ឋានខាងក្រៅចាប់អារម្មណ៍ផងដែរ។ 

ដោយសារភាពល្បីល្បាញដែលមានដូចនេះហើយ ទើបធ្វើឲ្យជីវិតតារាសម្តែងមួយដួងនេះប្រែប្រួលលឿន ក្នុងរយៈពេលខ្លី ដោយសារការអត់ធ្មត់តស៊ូក្នុងជីវិត។

ទន្ទឹមនឹងនេះផងដែរ Peypey Dy ក៏បានបង្ហោះនូវសារមួយរៀបរាប់ ពីការតស៊ូក្នុងជីវិតរបស់គាត់ផងដែរ ដោយក្នុងសារ Peypey Dy បានរៀបរាប់យ៉ាងវែងអន្លាយថា៖

«អាចនឹងមានអ្នករិះគន់ថា ខ្ញុំអួត ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយអ្នកទាំងអស់គ្នាដឹងថា ទម្រាំមានថ្ងៃនេះ តេីខ្ញុំធ្លាប់ឆ្លងកាត់រឿងអីខ្លះ.... ចាំបានថា កាលខ្ញុំនៅក្មេង ម៉ាក់ខ្ញុំអោយខ្ញុំចូលរៀនតាំងពីអាយុ5ឆ្នាំ កាលនោះរៀនពូកែទាំងខ្មែរ ទាំងភាសា ហេីយតែងតែទទួលបានប័ណ្ណសរសេីររាល់ឆ្នាំ ដល់ពេលឡេីងថ្នាក់កាន់តែខ្ពស់ទៅ ចាប់ផ្តេីមរៀនខ្សោយទៅៗ ខ្ញុំធ្លាប់គេចសាលា កាលថ្នាក់ទី3ម្តង ទី5ម្តង ទី6ម្តង កាលនោះតែងតែនាំទុក្ខដល់ម៉ាក់ទៅជួបនាយកសាលារហូតដល់វិទ្យាល័យភ្លាម ឈ្លោះគ្នាវាយគ្នាក្នុងថ្នាក់ គ្រូចាប់ចូលទីចាត់ការ ពិន័យអោយដោះអាវរេីសសំរាម បន្ទាប់មកមានម្តងនោះ ពួកម៉ាកគេទៅលេងកំពង់សោមជុំគ្នា កាលនោះមិនសូវមានលុយ ក៏យកលុយដែលម៉ាក់អោយបង់សាលា ទៅដេីរលេង។

ជីវិតជាសិស្សវិទ្យាល័យ គឺជាជីវិតយុវវ័យដែលកំពុងតែចង់ដឹងចង់លឺ ភ្លេីតភ្លេីន ដេីរលេង មិនចូលសាលា ដល់ពេលរៀនចប់ក៏ចាប់ផ្តេីមគិត ភ័យ បារម្ភពីអនាគត មិនដឹងធ្វេីការងារអី មានអារម្មណ៍ថាស្តាយក្រោយដែលមិនខំរៀន លុះដលថ្ងៃមួយ គឺថ្ងៃដែលខ្ញុំបានបង្ហោះClipដំបូង ឆ្នាំ2013 ពេលនោះអ្វីដែលខ្ញុំទទួលបាន គឺការជេរ ប្រម៉ាថ ហេីយគ្មានបានផលចំណេញអីដល់ខ្លួនទេ ថែមទាំងត្រូវគេមេីលងាយថា ខ្ទេីយ ឆ្កួត ឡប់ អត់បានការ រហូតដល់ថ្ងៃមួយ មានផលិតកម្មមួយហៅខ្ញុំថតរឿង កាលនោះគឺខ្ញុំទទួលបានតំលៃខ្លួន20$ សំរាប់ការថតមួយថ្ងៃ ហេីយត្រូវថតនៅកំពង់ធំ 6ថ្ងៃ បន្ទាប់មកMYTV ហៅខ្ញុំឡេីងកម្មវិធីពេញចិត្តឬអត់? តមកទៀតក៏មានclubមួយហៅខ្ញុំទៅសម្តែង បានមួយយប់50$ សរុបទៅក្នុងឆ្នាំនោះ ខ្ញុំរកលុយបាន190$។ ចូលដល់ឆ្នាំ2014 ខ្ញុំត្រូវបានគេហៅអោយធ្វេីជាពិធីករនៅផ្សាររាត្រីត្រេីយម៉្ខាង មួយអាទិត្យធ្វេី3ថ្ងៃ ហេីយមួយខែខ្ញុំបានប្រាក់ខែ450$ វាច្រេីនណាស់សំរាប់ខ្ញុំ ព្រោះ.....................»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា