ថៃ៖ តារាសម្តែងស្រីវ័យក្មេងរបស់ថៃ នាង Punpun Suttata ដែលត្រូវបានគេល្បីថានាងដេកស្លាប់នៅលើឡាននោះ គឺជារឿងមិនពិតទេ វាគ្រាន់តែជាការថតសម្តែងរឿងរបស់នាងប៉ុណ្ណោះ ដែលនាងបានសម្តែងជាតួឯកស្រីឈ្មោះ Nana នៅក្នុងរឿងមានចំណងជើងថា «I HATE YOU I LOVE YOU» ។

ប៉ុន្តែបន្ទាប់មករឿងនេះក៏ត្រូវផ្អាកការចាក់ផ្សាយមួយរយៈ ទើបនឹងត្រឡប់មកចាក់ផ្សាយឡើងវិញដូចដើម នៅថ្ងៃទី៧មករាខាងមុខនេះ វេលាម៉ោង៨យប់។ គួរឱ្យដឹងផងដែរថា រឿងនេះជារឿងមួយដែលឆ្លុះបញ្ចាំងពីជីវិតស្នេហារបស់យុវវ័យសម័យបច្ចុប្បន្ន ក្នុងនោះនាង Punpun Suttata ក៏បានដើរតួសម្តែងម្នាក់យ៉ាងសាកសម។

មុនការចាក់ផ្សាយ ទំព័រហ្វេសប៊ុក hateloveseries របស់រឿងនេះ ក៏បានចេញវីដេអូឃ្លីបមួយស្តីពីឈុតនៅក្នុងរឿងនេះដែរមុនការផ្សាយ ដែលនិយាយអំពីមូលហេតុនៃការស្លាប់របស់នាង Nana ដែលដើរតួដោយកញ្ញា Punpun Suttata ។ ដោយនៅលើផេកនោះបានប្រាប់ថា៖ នៅម៉ោង៦ព្រឹក ប៉ូលិសបានរកឃើញសាកសពតារាស្រីនាង Nana អាយុ២០ឆ្នាំ បានដេកស្លាប់នៅលើកៅអីអ្នកបើកបរ។ ក្រោយការពិនិត្យជុំវិញកន្លែងកើតហេតុ និងភស្តុតាងផ្សេងទៀត ប៉ូលិសក៏បានសន្មត់ថា នាងបានស្លាប់ប្រហែលជាពីរម៉ោងមុន។ នៅលើទូរស័ព្ទដៃរបស់អ្នកស្លាប់បានឃើញនាងផ្ញើសារកាត់ផ្តាច់ស្នេហាជាមួយមិត្តប្រុស និងមានថ្នាំងងុយដេក ជាច្រើនគ្រាប់ទៀតនៅក្នុងកាបូបដៃនាង ដែលនាងបានប្រើធ្វើអត្តឃាតខ្លួនឯង។

ក្រោយការចេញផ្សាយរបស់ទំព័ររហ្វេសប៊ុកនេះរួចមក ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំថា គឺជាការស្លាប់នាង Punpun Suttata ទៅវិញ៕ 

នាង Punpun Suttata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]