ភ្នំពេញ៖ ហក់ចូលឆ្នាំ២០១៧ភ្លាម រាសីរបស់តារាចម្រៀងប្រុស ដេវីត ហាក់ដូចជាឡើងស្រឺតៗ ដែលទទួលបានទាំងការងារច្រើនសន្ធឹកសន្ធាប់ និងល្បីខ្លាំងជាងមុនទៅទៀត។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត គឺកាលពីយប់មិញ សារព័ត៌មានធំរបស់ស្រុកថៃ ក៏បានចុះផ្សាយពី តារាប្រុសរូបនេះដែរ ក្រោមចំណងជើងថា ដេវីត ជាG-Dragon ទី២ នៅស្រុកខ្មែរ។

វាជាលើកទីមួយហើយ ដែលសារព័ត៌មានMThai បានចុះផ្សាយពីតារាស្រុកខ្មែរយើង ជាមួយនឹងពាក្យសរសើរ ពីការតុបតែងខ្លួនរបស់លោក ដេវីត។

សារព័ត៌មាន MThai បានឲ្យដឹងថា លោក ដេវីត មិនត្រឹមតែមានសមត្ថភាព ក្នុងការចម្រៀងរ៉េប ដូចនឹង G-Dragon ប៉ុណ្ណោះទេ ថែមទាំងការតែងខ្លួន និងសាក់ក៏ដូច G-dragon ផងដែរ។ នេះបានហៅជា ហ្វេនរបស់ G-Dragon ពិតៗ។

ជាពិសេស សារព័ត៌មាននោះ ក៏បានបន្តថា លោក ដេវីត ជា G-Dragonទី២ នៅស្រុកខ្មែរពិតៗ ដែលមានភាពស្រដៀងគ្នាច្រើន ទាំងការច្រៀង និងការលេងខ្លួន។ រាល់វីដេអូចម្រៀងជាច្រើន របស់ លោកដេវីត ក៏ត្រូវបានទាញចិត្តមហាជនឲ្យចុចមើល ទៅដល់ខ្ទង់លានដងទៀតផង។

មិនតែប៉ុណ្ណោះ ក្រោយពី លោក ដេវីត បានឃើញសារព័ត៌មានថៃ បានចុះផ្សាយបែបនេះ រូបលោកក៏មិនបានអន់ចិត្ត ឬក៏ខឹងអ្វីនោះដែរ គឺមានតែអរគុណទៅកាន់សារព័ត៌មាននោះ​ព្រោះថា កន្លងមកអ្នកណាក៏ដឹងថា G-Dragon ជាអាយដលសំណព្វចិត្តរបស់ លោកដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក ងួន ចានដេវីត បានបង្ហាញនាឡិកាដាំពេជ្រ របស់លោក។

ក្រោយពីទទួលបានភាពជោគជ័យខ្ពស់ លើបទចម្រៀង«រាំញីកែងជើង» បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ លោក ងួន ចាន់ដេវីត ឬជី ដេវីត ឡើងកូដខ្លាំងមិនធម្មតា ដែលនាពេលបច្ចុប្បន្ន រូបលោកស្ទើរតែគ្មានពេលសម្រាក ព្រោះរវល់នឹងការងារសិល្បៈ មិនថានៅភ្នំពេញ រឺក៏តាមបណ្តាខេត្ត។

ស្របនឹងទីផ្សារសិល្បៈរបស់តារាប្រុសរូបសង្ហា កំពុងរីកដូចផ្សិតនេះផងដែរ រូបលោក ក៏មិនភ្លេចក្នុងការទិញនូវសម្ភារនិយមទំនើបៗ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួននោះដែរ។

លោក ដេវីត បានថតបង្ហោះ នូវនាឡិកាម៉ាក Rolex មួយគ្រឿង ដែលវាមិនមែនជានាឡិកាធម្មតាប៉ុណ្ណោះទេ គឺរូបលោក បានទៅបន្ថែមពេជ្រជាច្រើនគ្រាប់នៅពីលើទៀតផង។ បើតាមការសង្កេត គឺការចំណាយទៅលើការដាំត្បូងពេជ្រ លើនាឡិកា របស់លោក ដេវីត ក៏អស់មិនតិចដែរ មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ ព្រោះមើលទៅ ត្បូងពេជ្រច្រើនពេញនាឡិកាតែម្តង។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើល ពេលឃើញ លោក ដេវីត ហ៊ានចំណាយដាំពេជ្រ ទៅលើនាឡិកា ប្រហែលជារូបលោក ទទួលបានចំណូលខ្ពស់ពីវិស័យសិល្បៈហើយ ទើបហ៊ានចាយវាយដល់ខ្ទង់ម៉ឺនដុល្លារយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត