សាមសុងជាក្រុមហ៊ុនសកលនាំមុខគេ និងជាក្រុមហ៊ុនច្នៃប្រឌិតឈ្នះពានរង្វាន់លើការផលិត ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិក Semiconductors និងទូរគមនាគមន៍ ឥឡូវនេះបានឈ្នះពានរង្វាន់ច្នៃប្រឌិត ពីកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិក (CES) 2017 អន្តរជាតិដ៏មានកិត្យានុភាពចំនួន 35 ផ្តល់ជូនដោយសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ (Consumer Technology Association)

ក្រុមហ៊ុនសាមសុង បានទទួលពានរង្វាន់សរុបជិត 350 ក្នុងរយៈពេល 11 ឆ្នាំជាប់ៗគ្នា ហើយពានរង្វាន់ទាំងនេះបានបញ្ជាក់ពីសមិទ្ធិផល ជាប្រវត្តិសាស្ត្រដ៏យូអង្វែង របស់សាមសុង ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយគំនិតថ្មីៗ។

លោក Gregory Lee ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនសាមសុងប្រចាំទ្វីបអាមេរិកខាងជើង បានមានប្រសាសន៍ថា៖ «សាមសុងតែងតែប្រឹងប្រែងក្នុងការធ្វើការ ដើម្បីធ្វើឲ្យផលិតផលដែលយើងផលិត មានគុណភាពល្អប្រសើរទ្បើង។ យើងពិតជាមានកិត្តិយសណាស់ ដែលសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ និងឧស្សាហកម្មផ្សេងៗ បានទទួលស្គាល់ការប្តេជ្ញាចិត្ត ដ៏មោះមុត របស់យើងលើការច្នៃប្រឌិតក្នុងវិស័យជាច្រើន ហើយយើងរង់ចាំបង្ហាញផលិតផលថ្មី ចុងក្រោយបំផុតរបស់យើង នៅកម្មវិធីពិពណ៌ផលិតផល ប្រើប្រាស់អេឡិចត្រូនិកឆ្នាំ 2017។»

ពានរង្វាន់មួយក្នុងចំណោម ពានរង្វាន់ដ៏លេចធ្លោបំផុត ដែលបានផ្តល់ជូនដោយ សមាគមន៍បច្ចេកវិទ្យា ផលិតផលប្រើប្រាស់រួមមានដូចជា ពានរង្វាន់លើការច្នៃប្រឌិតដ៏ល្អបំផុត និងពានរង្វាន់ខាងផ្នែករចនាផលិតផល ដោយយកចិត្តទុកដាក់លើ បរិស្ថាន។

ក្រុមហ៊ុនសាមសុង ក៏ត្រូវបានលើកមកនិយាយ អំពីការទទួលបាននូវពានរង្វាន់មួយចំនួនរបស់សមាគមន៍ បច្ចេកវិទ្យាផលិតផលប្រើប្រាស់ ដែលមានចាប់ពី ទូរទស្សន៍ ទូរស័ព្ទនិង បរិក្ខារប្រើប្រាស់ក្នុងផ្ទះរហូតដល់ មេម៉ូរី ហើយសូម្បីតែឧបករណ៍ដែលអាចពាក់ជាប់ខ្លួនបានផងដែរ។

ខាងក្រោមនេះ ជាសេចក្តីលម្អិតរបស់ផលិតផលសាមសុងមួយចំនួន ដែលឈ្នះពានរង្វាន់៖

Samsung Gear VR៖ Samsung Gear VR ដំណើរការដោយប្រព័ន្ធ Oculus បន្តដើម្បីជាបទពិសោធន៍ក្នុងការ ទស្សនាទស្សនីយភាពចល័តដ៏ជក់ចិត្ត និងមានផាសុកភាពបំផុត។ មានសាមសុង Gear VR អ្នកប្រើប្រាស់អាចលេងហ្គេម សប្បាយជក់ចិត្ត ទស្សនាភាពយន្តហូលីវូដដ៏ល្អៗ បំផុតដូចនៅក្នុងរោងកុនផ្ទាល់ខ្លួន ដែលជាបណ្តុំភាពយន្ត ពោរពេញទៅដោយភាពតក់ស្លុត និងរំភើបជាច្រើន និងទំនាក់ទំនងបណ្តាញសង្គមជាមួយមិត្តភក្តិថ្មី និងចាស់បានផងដែរ។

Samsung Gear 360៖ Samsung Gear 360 គឺជាប្រភេទកាមេរ៉ាដែលមាន Resolution ខ្ពស់ 360 ដឺក្រេ ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចចាប់យកវីដេអូ និងរូបភាព 360 ដឺក្រេ។ ការបង្កើតបរិយាកាសដ៏រីករាយ មានទាំងរូបភាពនិងសម្លេងនៃរាល់សកម្មភាពថ្មីសំខាន់ៗ មិនដែលបានឃើញថាល្អនៅឡើយ ហើយក៏មិនងាយស្រួលក្នុងការផ្តិតយករូបភាពដែរ ដោយមិនបានប្រើប្រាស់កាម៉េរា 360 ។

Gear S3៖ នាទ្បិកាដៃឆ្លាតវៃ Gear S3 បំពាក់ជាមួយការរចនាដ៏ទាន់សម័យជាមួយបច្ចេកវិទ្យាទូរស័ព្ទដៃរួមមានដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់ប៊្លូធូស កម្មវិធី Samsung Pay មុខងារ IP68 ការពារធូលីដី និងធន់នឹងទឹក រួមទាំងបំពាក់ប្រព័ន្ធ GPS។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]