ភ្នំពេញ៖ អតីតពិធីការិនី និងតារាសម្តែងស្រី ស៊ិចស៊ី មួយមួយ ស្ងាត់ៗ រូបនាងស្រាប់តែមានផ្ទៃពោះ ជិតនឹងសម្រាលបាត់ ខណៈពេលគ្មានអ្នកណាដឹងថា ឪពុករបស់ក្មេងជានរណា។

រូបថតពរពោះប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រដឹងថា នាងប្រហែលជាជិតនឹងគ្រប់ខែ ព្រោះមើលទៅពោះកាន់តែធំហើយ។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរឲ្យនាង និងកូន មានសុខភាពល្អ និងសុវត្ថិភាពពេលសម្រាលផងដែរ។

គួររំលឹកផងដែរថា មួយមួយ បានចាកចេញពីពិភពសិល្បៈអស់មួយរយៈធំ ហើយរូបនាង ក៏បានផ្លាស់ប្តូរមកធ្វើការងារសង្គម ដូចជាការចែកអំណោយ ដល់កុមារកំព្រា និងជនក្រីក្រ ជាមួយនឹងអ្នកសិល្បៈមួយចំនួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺរូបនាងស្រាប់តែមានផ្ទៃពោះបាត់ ដែលកន្លងមក មិនដែលលឺ និងឃើញថា នាងរៀបការជាមួយនឹងបុរសណាម្នាក់ឡើយ៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងព័ត៌មានតារាមានផ្ទៃពោះនេះដែរ ក៏មានពិធីការិនី ឈិត សុជាតា បានបង្ហាញសម្លៀកបំពាក់ទារកជាច្រើនឈុត ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្រោយស្ងាត់មុខ តាមកញ្ចក់ទូរទស្សន៍ ពិធីការិនីរូបស្អាត កញ្ញា ឈិត សុជាតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញនាង បង្ហោះសម្លៀកបំពាក់របស់ទារកយ៉ាងច្រើននៅលើគ្រែ ដែលពួកគេកំពុងតែសង្ស័យថា រូបនាងមានផ្ទៃពោះ។

ចំពោះរូបថតមួយសន្លឹកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម នាំគ្នាសួរគ្រប់គ្នា ថាតើរូបនាង ពិតជាមានកូនពិតមែនដែរទេ ព្រោះថាកន្លងមក មិនដែលលឺនាង រៀបការជាមួយនឹងបុរសណាម្នាក់ឡើយ តែបែរពេលនេះ នាងថតឈុតសម្លៀកបំពាក់ទារកទៅវិញ។

ទោះបីអ្នកលេងបណ្តាញសង្គម ខិតខំស្វែងរកចម្លើយពី ពិធីការិនីរូបនេះយ៉ាងណាក៏ដោយ ក៏រូបនាង មិនធ្វើការឆ្លើយតបនោះដែរ ថាឈុតសម្លៀកបំពាក់ទាំងនោះ សម្រាប់កូនរបស់នាង រឺក៏នាងទិញផ្ញើអ្នកណាម្នាក់។ អ្វីដែលសំខាន់ ស្រោមដៃស្រោមជើង និងសម្ភារៈផ្សេងៗ របស់ទារក គឺមានទាំងប្រុស ទាំងស្រីទៀត ដែលធ្វើឲ្យអ្នកគាំទ្រ គិតថា រូបនាង កំពុងពរពោះកូនភ្លោះទៀតផង។

យ៉ាងណាមិញ ខណៈពេលនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេថា តើពិធីការិនី ឈិត សុជាតា មានកូនមែនឬយ៉ាងណា ហើយគឺមានតែរូបនាងតែម្នាក់ប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ទៅកាន់មហាជន ឲ្យអស់ការសង្ស័យទាំងនេះបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]