ភ្នំពេញ៖ ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្ររំជួលអារម្មណ៍ជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀងថ្មីបែបញាក់កន្រ្តាក់ ជាបទភ្លេងស្នាដៃនិពន្ធថ្មី ដោយកំលោះសង្ហា មានទេពកោសល្យ លោក ជី ដេវីត ដោយមានចំណងជើងថា «Diva»។

នេះបើយោងតាមការលើកឡើងរបស់អ្នកគាំទ្រ យើងសង្កេតឃើញថា ពួកគេពិតជាពេញចិត្ត បទចម្រៀងមួយបទនេះណាស់ មិនថាតែសាច់ភ្លេង ស្ទាយតុបតែង ឬក៏ក្បាច់រាំនោះទេ។ យ៉ាងណាមិញ បើនិយាយពីសាច់ភ្លេងនៃចម្រៀងមួយបទនេះវិញ គឺវាមានលក្ខណៈបែបញាក់កន្រ្តាក់អារម្មណ៍បែបថ្មី ស្តាប់ហើយធ្វើឲ្យចង់រាំតាម ដែលជាពិសេសជាងនេះទៅទៀតនោះ នៅត្រង់វគ្គជិតចុងបញ្ចប់នៃបទចម្រៀង ក៏បានបូកបញ្ចូលទាំង ភ្លេងបុរាណរបស់ខ្មែរដ៏សែនពិរោះថែមទៀតផង៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីលើកមុន  បទចម្រៀង«ហ៊ុយហ៊ុយ»ដែលគ្រប់គ្នា បានទន្ទឹងរង់ចាំជាយូរមកហើយមួយបទនេះ គ្រាន់តែចេញ Full MV ភ្លាមល្បីភ្លាមទាំងយប់តែម្តង ព្រោះបទនេះ មានសាច់ភ្លេងជារបៀបញាក់កន្ត្រាក់អារម្មណ៍បែបថ្មីមួយទៀត ដែលមានអមទៅដោយភ្លេងឆៃយ៉ាំដ៏ពិរោះរបស់ខ្មែរយើង។ ចំណែកឯក្បាច់រាំរបស់អ្នកនាង ពេជ្រ សោភា វិញក៏ប្លែកគួរឱ្យចាប់អារម្មណ៍ចង់រាំតាមដែរ។ មិនតែប៉ុណ្ណោះក៏មានការសម្តែងកាយវិការក្រមិចក្រមើមពីនាយក្រឹម តារាកំប្លែងជើងចាស់ប្រចាំនៅប្រទេសកម្ពុជាយើង យ៉ាងទាក់ទាញទៀតផង។

ក្រៅពីនេះ អ្វីដែលកាន់តែពិសេស និងធ្វើឱ្យបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា មួយបទនេះ ទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទាំងប្រទេសនោះ គឺដោយសារតែបទនេះ ជាការនិពន្ធច្រៀងឡើងដោយអ្នកនាង ពេជ្រ សោភា ផ្ទាល់ រីឯបទភ្លេង និង Melody របស់បទ «ហុយ ហុយ» នេះវិញ គឺជាការនិពន្ធឡើងពីតារាចម្រៀងរ៉េបដ៏ល្បីលោក ងួន ចាន់ដេវីត (G-Devith)៕

តោះចង់ដឹងថា បទ៖ «ហ៊ុយហ៊ុយ» របស់អ្នកនាង ពេជ្រ សោភា ដែលទើបតែចេញ Full MV ជាផ្លូវការកាលពីយប់មិញ មានភាពទាក់ទាញ និងកាយវិការរស់រវើកយ៉ាងណាខ្លះ តោះតាមដានទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា