កូរ៉េខាងត្បូង៖ ព័ត៌មានចចាមអារ៉ាមរវាងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ហាក់ដូចជាមិនស្ងប់ស្ងាត់ទាល់តែសោះ គឺកាន់តែធ្វើឲ្យមហាជន នៅតែសង្ស័យថា ពួកគេកំពុងមានស្នេហាជាមួយគ្នា បែបសម្ងាត់ ដោយមិនចង់ឲ្យអ្នកណាដឹង។

អ្វីដែលកាន់ធ្វើឲ្យអ្នកគាំទ្រ រឹតតែចាប់អារម្មណ៍ខ្លាំងជាទីបំផុតនោះ គឺកាលពីព្រឹកមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដោយឃើញដាក់ដៃផ្គុំគ្នាជារាងបេះដូងសងខាងម្នាក់។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងសរសេរសារ ពីលើរូបនោះថា "ឈ្លោះគ្នាមិនសំខាន់.. តែសំខាន់កុំឲ្យឈ្លោះច្រើនពេក...! ខ្លាចអស់ពាក្យឈ្លោះ ព្រោះនៅសល់ពេលដល់ទៅជាង៦០ឆ្នាំទៀត....!"

ចំពោះដៃម្ខាងទៀត ដែលជាដៃមនុស្សប្រុសនោះ អ្នកគាំទ្រអាចទាយបានថា ជាដៃលោក ឆន សុវណ្ណរាជ មួយរយភាគរយ បើតាមមើលសម្បុរស្បែក និងដៃអាវ។

តើពិតមែនទេ ដែលអ្នកទាំងពីរ មានស្នេហាជាមួយគ្នា តែមិនហ៊ានបង្ហើប ជាសាធារណៈ? ឬក៏គ្រប់យ៉ាង គ្រាន់តែជាការសម្តែង បោកបញ្ឆោតភ្នែកអ្នកគាំទ្រ ដើម្បីកាន់តែទទួលបានភាពល្បីល្បាញ? ចម្លើយទាំងនេះ មានតែពួកគេផ្ទាល់នោះទេ ដែលអាចឆ្លើយបាន ថាវាយ៉ាងណានោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនគឺពិតជាចង់ឲ្យពួកគេស្រលាញ់គ្នា ដោយបើកជំហរខ្លាំងណាស់ ព្រោះថាពួកគេ សាកសមនឹងគ្នាបំផុត មិនថា រូបសម្រស់ កាយវិការ និងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងកំពុងពេញនិយមប្រចាំនៅ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានរៀបចំធ្វើពិធីខួបកំណើតដ៏តូចមួយ សម្រាប់រីករាយថ្ងៃកំណើតឱ្យលោកឆន សុវណ្ណរាជ។ ជាមួយនឹងនំតូចៗមួយចាន អបនឹងការដុតទៀនតូចៗ ២-៣ដើម ដើម្បីចូលរួមអបអរសាទរដល់ថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀងប្រុសដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើងដូចគ្នា គឺលោក ឆន សុវណ្ណរាជ កញ្ញារូបស្រស់ម្នាក់នេះថែមទាំងបាន សរសេរសារជូនពរខ្លីមួយ ដែលពោរពេញទៅដោយអត្ថន័យផ្តល់ភាព កក់ក្តៅយ៉ាងស្រទន់ដូច្នេះថា៖ «ចង់និយាយថា...រីករាយថ្ងៃកំណើតពូ ឆន សុវណ្ណរាជ សូមឲ្យជួបតែសេចក្តីសុខ ក្នុងជីវិត ជោគជ័យគ្រប់ ភារៈកិច្ច មានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើនឡើងៗ ប្រាថ្នាអ្វីបានដូចបំណង...»។

តាមរយៈការបង្ហាញភាពស្និទ្ធស្នាល និងភាពកក់ក្តៅជាមួយគ្នានៅក្នុង អ៊ីនស្តារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលរួមអបអរ និងផ្ញើពាក្យជូនពរល្អៗរាប់មិនអស់ដល់លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួននេះ។ ទន្ទឹមនឹងនេះផងដែរ គេក៏សង្កេតឃើញ មានបណ្តាអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បង្ហាញនូវអារម្មណ៍សប្បាយ រីករាយពេញចិត្តណាស់ ដោយបានឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នាដូច្នេះ ព្រមទាំងមានការជូនពរឱ្យ ពួកគេក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ប៉ុន្តែតារាល្បីទាំងពីរនាក់នេះ ហាក់ដូចជាមិនទាន់មានព័ត៌មានផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ឱ្យបានស៊ីជម្រៅជាងនេះទៀតនោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា