បច្ចេកវិទ្យា

អស្ចារ្យណាស់! នាថ្ងៃអនាគត Drone នឹងហោះនាំអ្នកជំងឺទៅមន្ទីពេទ្យ ជំនួសឡានសង្គ្រោះបន្ទាន់ (មានវីដេអូ)

ពុធ ០៤ មករា, ២០១៧ ១៣:៤២

អាមេរិក៖ នៅតាមតំបន់ដាច់ស្រយ៉ាលមួយចំនួន អ្នកជំងឺត្រូវចំណាយពេលជាច្រើនម៉ោងទើបឡានសង្គ្រោះបន្ទាន់ទៅដល់ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខនេះ ដ្រូន (Drone) នឹងចូលរួមចំនែកក្នុងការកាត់បន្ថយពេលវេលានៃការរង់ចាំ ក៏ដូចជារួមចំនែកក្នុងការជួយសង្គ្រោះជីវិតមនុស្សផងដែរ។

ដូចយើងទាំងអស់គ្នាបានដឹងហើយថា Drone មិនតម្រូវឲ្យមានអ្នកបើកទេ ហើយវាក៏មានទំហំសមល្មមនឹងអាចចុះចតនៅតាមផ្លូវបានដែរ។

Drone ប្រភេទនេះ នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា Argodesign ដែលមានទីតាំងនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ លោក Mark Rolston ដែលជាអ្នករកឃើញគម្រោងមួយនេះ បានមានប្រសាសន៍ថា “ប្រាកដណាស់ថា វាដល់ពេលហើយដែល Drone ត្រូវអួតបង្ហាញពីសមត្ថភាពរបស់វា។ ខ្ញុំនឹងសប្បាយចិត្តខ្លាំងបំផុត បើសិនជាពួកវាត្រូវបានប្រើប្រាស់ជំនូសរថយន្តសង្គ្រោះបន្ទាន់មែននោះ។ ខ្ញុំគិតថា ប្រើប្រាស់ពួកវាក្នុងវិធីនេះ គឺប្រសើរជាងការប្រើប្រាស់នៅក្នុងវិស័យយោធា ឬសម្រាប់ថតរូប ជាដើម”។

គួរឲ្យដឹងដែរថា Drone ប្រភេទនេះនឹងត្រូវបានបង្កើតឡើងដោយយកស្តង់ដារតាមឧទ្ធម្ភាគចក្រ ហើយវាអាចនឹងមានអ្នកបើក ឬប្រើប្រព័ន្ធ GPS ឬដាក់បញ្ជូលគ្នាទាំងពីរតែម្តង។

បន្ថែមពីនេះទៀត Drone ប្រភេទនេះ មានទំហំប៉ិនឡានតូចមួយប៉ុណ្ណោះ ដែលវាអាចចុះចតបានគ្រប់ទីកន្លែង បើទោះបីជាចរាចរណ៍មានសភាពចង្អៀតយ៉ាងណាក៏ដោយ។

គំនិតមួយនេះត្រូវបាននឹកឃើញខណៈពេលដែលក្រុម Argodesign កំពុងគិតថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យសុខមាលភាពរបស់មនុស្សកាន់តែប្រសើរឡើង។ ដោយដំបូងគេមានគំនិតថានឹងបង្កើតឡានសង្គ្រោះបន្ទាប់ ដែលគ្មានអ្នកបើកបរ ស្រាប់តែភ្លាមៗនោះ ពួកគេក៏មានគំនិតបង្កើតជា Drone សង្គ្រោះបន្ទាប់នេះតែម្តង។

យ៉ាងណាមិញ នេះគ្រាន់តែជាការគិតប៉ុណ្ណោះ (Concept) ចំនែកឯរូបរាងនៃ Drone ពិតប្រាកដ មិនទាន់បានបង្កើតឡើងនៅឡើយទេ។

សម្រាប់លោក Rolston ផ្ទាល់បានវាយតម្លៃថា Drone សង្គ្រោះបន្ទាន់ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារដើម្បីបង្កើតវាឡើង ដែលតម្លៃនេះអាចបង្កើតរថយន្តសង្គ្រោះបន្ទាន់បាន ២ ឬ ៣ឯណោះ។

លោក Rolston ក៏បានបន្ថែមទៀតដែរថា “ខ្ញុំពិតជាមានអារម្មណ៍ថា ភ្ញាក់ផ្អើលណាស់នៅពេលដែលខ្ញុំទទួលបានសារពីក្រុមហ៊ុនអាការណ៍ជាច្រើន ដែលពួកគេនិយាយថា នេះហើយជាអ្វីដែលពួកគេកំពុងត្រួវការ។ វាបានធ្វើឲ្យខ្ញុំមានគំនិតកាន់តែវិជ្ជមានចំពោះគម្រោងមួយនេះ។ ឥឡូវនេះ ពួកយើងកំពុងពិចារណាទៅលើការផលិតស្លាបរបស់វា ហើយពួកយើងរំពឹងទុកថា នេះប្រាកដជាគ្រោងការណ៍ដ៏ល្អបំផុត ”៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖ ប្រទេសបារាំង សម្រេចបានផ្លូវបំពាក់ផ្ទាំងសូឡា ដំបូងគេក្នុងលោក

បារាំង៖ សារព័ត៌មាន Independent របស់អង់គ្លេស បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ ប្រទេសបារាំង បានធ្វើការបង្ហាញផ្លូវបន្ទះសូឡា ស្រូបពន្លឺព្រះអាទិត្យ លើកដំបូងរបស់ពិភពលោក នៅភូមិតូចមួយ ក្នុងរដ្ឋ Normandy ភាគខាងជើងប្រទេសបារាំង។

ផ្លូវនេះត្រូវបានគេដាក់ឈ្មោះឲ្យថា “Wattway” និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានបារាំង លោកស្រី Ségolène Royal ដែលបាននិយាយកាលពីដើមឆ្នាំនេះថា លោកស្រីចង់សាងសង់ ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យនេះប្រវែង ១,០០០គីឡូម៉ែត្រនៅក្នុងប្រទេសបារាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យ “Wattway” មួយនេះ ត្រូវបានអភិវឌ្ឍឡើងជាង៥ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់ Colas ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍យក្ស របស់បារាំង Bougyes ។ 

ការសាងសង់ផ្លូវនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល ដោយចំណាយទឹកប្រាក់ ៥,២ លានដុល្លារ មានប្រវែង១គីឡូម៉ែត្រ គ្របដណ្តប់ដោយផ្ទាំងស្រូបពន្លឺព្រះអាទិត្យទំហំ ២,៨០០ ម៉ែត្រការ៉េ ឆ្លងកាត់ភូមិ Tourouvre-au-Perche ។ ហើយថាមពលអគ្គិសនី ដែលទទួលបានអាចបំភ្លឺភ្លើងនៅតាមផ្លូវ ក្នុងភូមិដែលមានប្រជាជនរស់នៅចំនួន ៣.៤០០ គ្រួសារ។

ប្រភពព័ត៌មានបន្តថា គេរំពឹងថា ផ្លូវនេះនឹងត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ ជាមធ្យមក្នុងមួយថ្ងៃ ២,០០០នាក់ ហើយបច្នុប្បន្នផ្លូវនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលធ្វើតេស្តរយៈពេល២ឆ្នាំសិន ខណៈការចំណាយលើការសាងសង់ហាក់មានតម្លៃថ្លៃ។

លោក Piers Barnes សហការីស្រាវជ្រាវរូបវិទ្យា នៅសាកលវិទ្យាល័យក្រុងឡុងដ៍ បាននិយាយថា “ការចំណាយ និងពេលវេលាសាងសង់ផ្លូវនេះ គឺជាកត្តាដ៏សំខាន់ ដែលរារាំងដល់ការអភិវឌ្ឍផ្លូវបន្ទះសូឡា”។

គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅទៅទាំងពិភពលោកកំពុងធ្វើការពិសោធន៍ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវ។ ខណៈដែលប្រទេសហូឡង់ មានផ្លូវស្រូបពន្លឺព្រះអាទិត្យ ប្រវែង៧០ម៉ែត្រ ដែលដំណើរការចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះក្នុងលក្ខណៈជាផ្លូវសម្រាប់ជិះកង់មួយខ្សែ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

រថយន្ត Rolls-Royce Phantom ស្រោបមាសពីរគ្រឿង ក្នុងចំណោមសំណុំរថយន្ត សម្រាប់សណ្ឋាគារ THE 13 នៅម៉ាកាវ
ទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 នឹងដាក់លក់ជាផ្លូវការ ចាប់ពីថ្ងៃទី 21 ខែមករា 2017 នេះហើយ
អបអរបុណ្យចូលឆ្នាំចិន ទិញរថយន្ត Ford ថ្ងៃនេះទទួលបានអាំងប៉ាវលាភសំណាង ៣ ភា្លមៗ!!!
ភាពប្រណីតពិត គឺមានលក្ខណៈបុគ្គល រថយន្ត Rolls-Royce បែប Bespoke ឆ្នាំ ២០១៦

មតិ

SPONSORED CONTENTS