ភ្នំពេញ៖ សេចក្តីស្នេហា រវាងកញ្ញា ទឹម រដ្ឋា ជាមួយនឹងគូស្នេហ៍ជនជាតិបរទេស រូបសង្ហា កាន់តែផ្អែមល្ហែមដាក់គ្នា យ៉ាងស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេតែងតែនៅក្បែរគ្នាជានិច្ច មិនថានៅទីកន្លែង រឺពេលណាក៏ដោយ។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ដោយសារតែ កញ្ញា ទឹម រដ្ឋា មានកិច្ចការរវល់ បានចាកចោលគូស្នេហ៍ជាទីស្រលាញ់របស់នាង ឲ្យនៅកំព្រាតែម្នាក់ឯង ដោយរូបលោក បានអង្គុយមើលកុនតែឯងយ៉ាងកំសត់។ អ្វីដែលធ្វើឲ្យនាងរំភើបចិត្តនោះ គឺរូបលោក បានដាក់រូបថត នាងអង្គុយក្បែរលោកទៀតផង ដើម្បីអាចគិតថា នាងក៏កំពុងតែមើលកុនជាមួយលោកដែរ។

ក្នុងនោះ កញ្ញា ទឹម រដ្ឋា បានសរសេររៀបរាប់ ពីទឹកចិត្តស្រលាញ់របស់គូស្នេហ៍ មកកាន់នាងថា  "ខ្ញុំគ្រាន់តែចែករំលែកថា គាត់ពិតជាផ្អែមល្ហែមយ៉ាងណា? ព្រោះពួកយើងចូលចិត្តមើលកុនជាមួយគ្នា តែពេលនោះខ្ញុំរវល់ មិនអាចចូលរួមជាមួយគាត់បាន គាត់ពិតជាផ្អែមល្ហែមណាស់ គាត់បានដាក់រូបថតខ្ញុំ នៅក្នុងទូរស័ព្ទរបស់គាត់ រួចដាក់នៅលើកន្លែងអង្គុយជិតគាត់ ហើយមើលកុនជាមួយគាត់ ហាហា"។

អីយ៉ា! គូស្នេហ៍របស់កញ្ញា ទឹម រដ្ឋា ពិតជាផ្អែមល្ហែម និងស្រលាញ់នាង មិនធម្មតានោះទេ សូម្បីតែគ្មាននាងនៅក្បែរ ក៏ដាក់រូបថតនាងនៅជិតផងដែរ៕ 

គូស្នេហ៍របស់ ទឹម រដ្ឋា ដាក់រូបថតនាងនៅក្បែរ ខណៈពេលនាងមិននៅជិត

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ទឹម រដ្ឋា តារាសម្តែងស្រីដែលនិយមដើរតួជាអនិកជនខ្មែររស់នៅបរទេសក្នុងខ្សែភាពយន្ត នៅចុងឆ្នាំ២០១៦ បានជួបទុក្ខជាទម្ងន់ ដោយសារតែលោកយាយជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពហើយ។ សាកសពរបស់លោកយាយកញ្ញា ទឹម រដ្ឋា បានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណទីធ្លាវត្តមួយកន្លែង។

ការលាចាកលោករបស់លោកយាយ គឺបានបន្សល់នូវទុក្ខក្រៀមក្រំជាអនេកដល់កញ្ញា ទឹម រដ្ឋា និងក្រុមគ្រួសារទាំងមូល។ នេះបើយោងតាមការបង្ហាញប្រាប់តាមរយៈហ្វេសប៊ុករបស់នាងផ្ទាល់។

ក្នុងនោះដែរ ហ្វេសប៊ុករបស់កញ្ញា ទឹម រដ្ឋា ក៏បានឱ្យដឹងទៀតថា នាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភក្តិក្នុងសិល្បៈមួយចំនួន ដែលបានទៅចូលរួមរំលែកទុក្ខក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ។ ជាក់ស្តែងយើងឃើញរួមមានតារាប្រុស-ស្រីដែលបានទៅចូលរួមក្នុង ពិធីបុណ្យសពនោះ ដូចជា អ្នកនាង សារ៉ាយ សក្ខិណា, កញ្ញា ដួង ម៉ានិច, និងលោក អ៊ឹម ជីវ៉ា ជាដើម ព្រមទាំងមិត្តស្និទ្ធស្នាល និងគូស្នេហ៍របស់កញ្ញាផ្ទាល់ផងដែរ។

ក្រៅពីនេះក៏មានការសម្តែងការសោកស្តាយ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់មិត្តភក្តិអ្នកគាំទ្រទាំងអស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀត ចំពោះការបាត់បង់សាច់ញាតិ ក្នុងក្រុមគ្រួសារ របស់តារាសម្តែងស្រី កញ្ញា ទឹម រដ្ឋា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា