(ភ្នំពេញ)៖ ថ្មីៗនេះ លេចឮដំណឹងដ៏រសើបមួយ ខណៈនៅសុខៗមានការទម្លាយការពិតថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងតារាសម្តែងប្រុសរូបសង្ហា លោក ឆឹម សក្កដា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាយ៉ាងស៊ីជម្រៅ ស្របពេលដែល​​ភាពផ្អែម​ល្ហែមស្និទ្ធស្នាល កំពុងតែចាប់ផ្តើមផ្ដុំពូនឡើង គួរឲ្យកត់សម្គាល់។ ប៉ុន្តែដំណឹងនេះត្រូវបានសារមីខ្លួនអ្នកនាង ពេជ្រ សោភា ឆ្លើយបដិសេធថា​ត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាមានការឆ្លើយបដិសេធ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា បែបនេះក៏ពិតមែន តែមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុស លោក ឆឹម សក្កដា បានទម្លាយរូបភាពផ្អែមល្ហែម ជាមួយការសរសេរថា «ប្រាប់ហើយកុំញ៉ាំរបស់ផ្អាប់ លួចទៅញ៉ាំ ដល់ពេលឈឺទើបសុំទោសបង មិនខឹងទេ តែថ្ងៃក្រោយឈប់ញ៉ាំវាទៀត ស្រឡាញ់ត្រង់ពេលឈឺតេរក យប់នេះឆ្លងឆ្នាំជាមួយគ្នាណា I love you baby»៕ជាមួយគ្នានេះ តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា ក៏បានបញ្ជាក់​ដោយ​ខ្លីទៀតថា «មុខគួរឲ្យអាណិតណាស់ យប់មិញហត់ហើយឈឺទៀត ចឹងក៏ជូនមកញ៉ាំអីក្ដៅៗ។ ថ្ងៃនេះពីររោងទៀត Take care na »

គួររំឭកថា កាលពីថ្មីៗនេះ បន្ទាប់ពីមានការបែបធ្លាយ រហូតមានការសរសេរចុះផ្សាយ យ៉ាងព្រោងព្រាត ពីសំណាក់បណ្តាញសារព័ត៌មាន ក្នុងស្រុក​មួយចំនួន ដែលបានដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាចម្រៀងស្រី របស់ផលិតកម្ម ហង្សមាស ពេជ្រ សោភា ជាមួយតារា​សម្តែងប្រុស ខ្ពស់ស្រឡះរូបសង្ហា លោក ឆឹម សក្កដា ថា បានលួចលាក់ស្នេហាជាមួយគ្នានោះ ភ្លាមៗនេះដែរ តារាស្រីអ្នកនាង ពេជ្រ សោភា បានចេញមុខច្រានចោល ចំពោះដំណឹងនេះថា គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការពិត ពេលនេះពួកគេហាក់កាន់តែស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ខ្លាំងជាងមុនលើសដើម៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ពុធ ស្រីខួច អតីតសង្សារនាយចឺម បង្ហាញមុខសង្សាររបស់ខ្លួនថ្មីម្នាក់ទៀត

គ្រប់គ្នាពិតជាធ្លាប់បានស្គាល់ច្បាស់រួចមកហើយមែនទេថា កញ្ញា ពុធ ស្រីខួច ដែលជាអតីតសង្សាររបស់តារាកំប្លែងវ័យក្មេង នាយចឺម គឺជាអតីតហ្វ្រេសស៊ីហ្គ្រឺល (Freshie Girl) មួយរូប ដែលជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេស។

ក្រោយជាប់ឈ្មោះជាហ្វ្រេសស៊ីហ្គ្រឺល លំដាប់លេខ១មក នាងក៏ធ្លាយដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយនាយចឺមតារាកំប្លែង ហើយមិនបានយូរប៉ុន្មាន ក្តីស្នេហារបស់កម្លោះក្រមុំមួយគូនេះ ក៏បានដើរដល់ផ្លូវបំបែក។ ប៉ុន្តែក្រោយបែកគ្នា ក៏នៅតែមានការខ្សឹបខ្សៀវតៗទៀតថា កញ្ញា ពុធ ស្រីខួច នៅតែមានស្នេហាជាមួយនាយចឺម។

ទើបទីបំផុតក្នុងកំឡុងខែកញ្ញា កាលពីឆ្នាំ២០១៦កន្លងទៅ ស្រីខួចក៏បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួនម្នាក់ជាសាធារណៈ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន។ ដោយនៅក្នុងនោះនាងបានថតរូប បង្ហាញភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែមជាមួយនឹងបុរសម្នាក់នោះយ៉ាងខ្លាំង និងបានប្រាប់នៅលើហ្វេសប៊ុកទៀតថា "Sweet With My love"។

បន្ទាប់ពីមានការបង្ហាញមុខគូស្នេហ៍យ៉ាងដូច្នេះហើយ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់មួយរយៈ រហូតមកដល់ថ្ងៃនេះ នៅក្នុងហ្វេសប៊ុករបស់អតីតហ្វ្រេសស៊ីហ្គ្រឺលរូបនេះក៏បានធ្លាយរូបថតប៉ុន្មានសន្លឹកថ្មីជាមួយបុរសម្នាក់ផ្សេងទៀតយ៉ាងស្និទ្ធស្នាល នៅឯខេត្តសៀមរាប។

ជាមួយនឹងរូបអោបបុរសថ្មី ដែលមានរូបរាងមុខមាត់សង្ហាស្រដៀងជនបរទេស ខុសប្លែកពីសង្សារមុនផងនោះ ស្រីខួចក៏បានប្រាប់នៅលើហ្វេសប៊ុករបស់នាងដូច្នេះដែរថា៖ «Thanks u all everything My love Love u Don't know how can I say I really excited Thanks for ur love My hero U are my honest boy I love do love u forever»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា