កូរ៉េខាងត្បូង៖ Sulli បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលចម្លែកអារម្មណ៍ជាប្រចាំ ដោយគេតែងសង្កេតឃើញ នាងតែងតែបង្ហោះរូបថតសិចស៊ី និងបង្ហោះវីដេអូធ្វើសកម្មភាពអ្វីប្លែកៗជាដើម។ រីឯមួយរយៈមុននេះ Sulli នាងក៏ត្រូវបានអ្នកចាត់ការបញ្ជូននាងទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗថែមទៀតផង ដោយសង្ស័យថានាងបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ពីព្រោះបើតាមការសង្កេតគឺឃើញថា នាងមានស្នាមមុតយ៉ាងជ្រៅហូរឈាមមិនឈប់ នៅលើក.ដៃខាងឆ្វេងរបស់នាងទៀតផង។

ដោយឡែក ក្រឡេកមកមើលពេលថ្មីៗនេះវិញម្តង នាង Sulli ក៏បានធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលជាថ្មីម្តងទៀត ដែលជាពិសេសបុរសៗតែម្តង ពីព្រោះថានាងបានលេងឈុតគេង យ៉ាងស្តើងស៊ិចស៊ី ហាក់បីដូចជាយកស្បៃស្តើងមកគ្របដណ្តប់នៅលើខ្លួនដូច្នោះដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គេក៏សង្កេតឃើញថា មានវត្តមាន កញ្ញា Goo Hara អតីតសមាជិកក្រុម Kara ដែលអ្នកគាំទ្រស្គាល់ថាជាមិត្តភក្តិជិតដិតបំផុត របស់ កញ្ញា Sulli ក៏បានចែករំលែកនូវរូបថតគេងនៅក្នុងបន្ទប់គេង ជាមួយនឹងភ្លើងពណ៌រាត្រីសួស្តី យ៉ាងស្រស់ជាមួយគ្នាផងដែរ ៕

ដូចនេះកុំឲ្យខាតពេលយូរ តោះទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ព័ត៌មានដែលតែងតែលេចលឺកន្លងមកថា តារាស្រីសាច់សខ្ចីនាង Sulli បានផ្លាស់ប្តូរខ្លួនឯងយ៉ាងច្រើន ស្ទើរតែមិននឹកស្មានដល់ បន្ទាប់ពីសម្រេចចិត្តដើរចេញពីក្រុម F(x)មក ឥលូវនេះនាងបានទទួលសម្តែងខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «Real» ដោយក្នុងនោះ នាងបានទទួលថត ឈុតរោលរាលលើគ្រែ ជាមួយតួប្រុសកំលោះសង្ហា Kim Soo Hyun ដោយមិនចាំបាច់ប្រើតួជំនួសទៀតផង ហើយដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងយ៉ាងខ្លាំង។

បើយោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា  នាង Sulli បានព្យាយាមថត ឈុតលើគ្រែជាលើកដំបូង ដោយខ្លួនឯង ដែលតាមពិត តារា Kpop ភាគច្រើន តែងប្រុងប្រយ័ត្នខ្លាំងបំផុត ក្នុងការសម្តែងឈុតទាំងអស់នេះ ពោលគឺបើអាចចៀសបាន គឺចៀសឲ្យឆ្ងាយតែម្តង។ ដោយ ឡែក នាង Sulli បែរជាចាប់អារម្មណ៍ចង់ថតឈុតនេះ ដោយខ្លួនឯងផ្ទាល់ទៅវិញ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]