ភ្នំពេញ៖ អ្នកនាង ឈួន សុវណ្ណឆៃ អតីតតារាចម្រៀងស្រីសម្លេងស្រួយ និងមានទឹកដមក្រអួនក្រអៅអន្ទងចិត្តអ្នកស្តាប់ បានបាត់ស្ងាត់ពីពិភពសិល្បៈខ្មែរមួយរយៈពេលកន្លងមក ដោយសារតែជាប់បំពេញភារកិច្ចនៅក្រៅប្រទេស ក៏ដូចជាដើម្បីចំណាយពេលមើលថែរក្សាកូនៗផងដែរ។

ប៉ុន្តែកាលពីយប់មិញ នៅក្នុងពិធីរៀបការជាលើកទី២របស់តារាកំប្លែង មឿន និមល ហៅ ប៉េងប៉ោង កូនស្រីនាយវីតាមីនសេ ដែលបានប្រារព្ធទៅនៅក្នុងភោជនីយដ្ឋានសេវេនប្រាយ តារាចម្រៀងស្រីរូបនេះ ស្រាប់តែបានលេចមុខមាត់សាជាថ្មី ព្រមជាមួយនឹងការបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងមិត្តភក្តិទាំងអស់នៅក្នុងសង្គមសិល្បៈទាំងអស់។

ក្នុងនោះគេសង្កេតឃើញតារាស្រីកូនពីរ អ្នកនាង ឈួន សុវណ្ណឆៃ គឺមានភាពលេចធ្លោជាងគេ ព្រោះដោយសារតែការមកព្រមជាមួយនឹងឈុតគ្រឿងអលង្ការធ្វើពីមាសមួយកំប្លេ បញ្ចេញពន្លឺភ្លឺចែងចាំងពេញតួខ្លួនតែម្តង តាំងពីលើរហូតដល់ក្រោម។ បន្ថែមពីលើនេះទៀត បើតាមការល្បីតៗគ្នា ឈុតគ្រឿងមាសក្រហមឆ្អិនឆ្អៅរបស់អ្នកនាង ឈួន សុវណ្ណឆៃ បើគិតសរុបចូលគ្នាទៅ មានតម្លៃមិនតិចតម្លឹងមាសនោះទេ។

គួរឱ្យដឹងផងដែរថា នៅក្នុងពិធីរៀបការលើកទី២ ក៏ដូចជាពិធីគម្រប់ខួបអាពាហ៍ពិពាហ៍១២ឆ្នាំ របស់តារាកំប្លែងប៉េងប៉ោង និងស្វាមី គឺពិតជាប្រកបទៅដោយភាពសប្បាយរីករាយ និងអធិកអធមយ៉ាងខ្លាំង ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសល្បីៗ ដូចជាអ្នកសិល្បៈក្នុងស្រុក ព្រមទាំងបណ្តាភ្ញៀវកិត្តិយសដទៃៗទៀតជាច្រើនកុះករ៕ 

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ