បេក្ខជនចំនួនបួនរូប បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Online Contest ហើយ ក្នុងចំណោមបេក្ខជនជាច្រើនដែលបានផ្ញើបទចំរៀង Cover បទ «ភរិយាល្អរបស់បង» ក្នុងខ្សែភាពយន្ត «ភរិយាបណ្តូលចិត្ត» មកកាន់គេហទំព័រហ្វេសប៊ុករបស់ភីអិនអិន PNN TV Cambodia ដើម្បីប្រឡងក្នុងកម្មវិធី Drama Karaoke Contest

បេក្ខជនទាំងបួននាក់នេះរួមមាន បេក្ខជនពាក់ស្លាកលេខ១ មានឈ្មោះថា ប៊ូឡាម កាក្រៃ បេក្ខជនពាក់ស្លាកលេខ២ មានឈ្មោះថា បេឡា រ៉ាកូ បេក្ខជនពាក់ស្លាកលេខ៣ មានឈ្មោះថា សែម សំណាង និងបេក្ខជនពាក់ស្លាកលេខ៤ មានឈ្មោះថា ស៊ុន ឆាយ។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីក្នុងកម្មវិធីនេះ លុះត្រាបេក្ខជនទទួលបានពិន្ទុខ្ពស់ពីគណៈកម្មាការ នៃស្ថានីទូរទស្សន៍ភីអិនអិនក្នុងការវិនិច្ឆ័យសំលេង និងមួយផ្នែកទៀតទទួលបានការគាំទ្រនៅក្នុងគេហទំព័រ Facebook PNN TV Cambodia ដោយចុច Like និង share... ពីសំណាក់មហាជន។ 

អ្នកឈ្នះ នឹងបានក្លាយជាអ្នកចំរៀងក្នុងរឿងភាគ រួមនិងឱកាសបង្ហាញសម្ថភាពក្នុងកម្មវិធីផ្សេងៗ របស់ស្ថានីយទូរទស្សន៍ភីអិនអិន។

ដូច្នេះប្រសិនបើចង់អោយបេក្ខជនណាមួយទទួលបានជ័យលាភី ប្រិយមិត្តគ្រាន់តែចូលទៅកាន់គេហទំព័រ PNN TV Cambodia រួចហើយចុច Like និង Share ទៅលើវីដេអូចំរៀងរបស់បេក្ខជន។

កាលបរិច្ឆេទទទួលការចុច Vote វីដេអូរបស់បេក្ខជន ចាប់ពីថ្ងៃទី ០២ ខែមករា រហូតដល់ថ្ងៃទី ០៨ ខែមករា សម្រាប់លទ្ធផល នឹងប្រកាសជូននៅលើគេហទំព័រហេ្វសប៊ុគរបស់ភីអិនអិន PNN TV Cambodia នៅថ្ងៃទី ០៩ ខែមករា៕

ទស្សនាវីដេអូចំរៀងរបស់បេក្ខជនទាំងបួនរូបខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]