ភ្នំពេញ៖ បន្ទាប់មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលក្រោយពីតារាចម្រៀងស្រី គង់ ចាន់រដ្ឋា បានទម្លាយចេញរូបថតសិចស៊ីពីរ សន្លឹកដែលនាងមិនធ្លាប់ថតពីមុនមក។ ទោះមិនមានការរិះគន់ធ្ងន់ធ្ងរប៉ុន្តែនាងក៏ទទួលរងនូវការមិនពេញចិត្តពី សំណាក់ ទស្សនិកជនមួយចំនួនដែរ។ ស្ទីលថតរូបថ្មី របស់គង់ ចាន់រដ្ឋាគឺក្រោយនាងដាច់ចិត្តដោះសម្លៀកបំពាក់បញ្ចេញសាច់សខ្ចី វាលខ្នង បញ្ចេញ គល់ភ្លៅ ទៅកាន់ សាធារណ:ជន ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ដោយមិនខ្លាច រងការរិះគន់នោះទេ។ទោះជា យ៉ាងណា តារាស្រីរូបនេះលើកឡើងថា វាមិនមែនជាការថតដោយមិនមានសំលៀកបំពាក់ទេគឺជាជំនួយ បច្ចេក ទេសខ្លះដែរ។ តារាចម្រៀង កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា រូបថតនេះនាងទើបនឹងថតថ្មីៗដែរ សម្រាប់ផ្សព្វផ្សាយលើទស្សនាវដ្តី បរទេស មួយដែលមានតម្លៃខ្លួនរាប់ពាន់ដុល្លារ។

ដោយពិនិត្យឃើញថា តម្លៃនៃការថតខ្ពស់ និងមានជំនួយផ្នែកបច្ចេកទេសផងទើបនាងសម្រេចចិត្តថត ហើយមុនពេល ថតនាងក៏បានពិភាក្សា ជាមួយ នឹងគូដណ្តឹងដែរហើយគូដណ្តឹងនាងគឺលោក ស៊ិន សុភាក៏អនុញ្ញាត និងទៅមើលការថត នេះដែរ។ វាមិនជ្រុលហួសហេតុនោះទេដែលនាងបង្ហាញភាពសិចស៊ីនេះ ព្រោះជារូបថតសិល្បៈ ហើយនាងទទួល យក ការ រិះគន់ដែលសមហេតុផលនិងក្នុងន័យស្ថាបនា។ នាងបន្តថាមិនមានបំណងចង់ប្រជែងយកដំណែង ជាតារា សិចស៊ីប្រចាំឆ្នាំ២០១៧អីទេគឺគ្រាន់តែស្ថិតក្នុង លក្ខខណ្ឌការងារ ប៉ុណ្ណោះ ហើយការស្លៀកពាក់ និងថតរូប ក៏ ត្រូវតែទៅតាមប្រធានបទដែរ គឺនាងមិនអាចស្លៀកសម្លៀក បំពាក់ប្រពៃណីដើរ ផ្សារ បែបអាវ ប៉ាក់ កក្អមដើរ ផ្សារបាននោះទេ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា រតនៈ ពិសី ជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី លេងខ្លួនស៊ិចស៊ីខ្លាំងតែម្តង រហូតទាល់តែមាន...!

កញ្ញា រតនៈ ពិសី តារាចម្រៀងស្រីវ័យក្មេងនៅក្នុងស្រទាប់យុវវ័យ និងល្បីរឿងជោគជ័យកាក់កបខាងច្រៀងនៅឯក្រៅប្រទេសផងនោះ ចូលមកដល់ឆ្នាំចុងឆ្នាំ២០១៦ ឈានចូលដើមឆ្នាំ២១០៧ បានធ្វើឱ្យមានអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនាងបាន បង្ហោះរូបភាពស៊ិចស៊ីរបស់ខ្លួនមួយសន្លឹក ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅ។

ក្រោយរូបថតស៊ិចស៊ីរបស់កញ្ញា រតនៈ ពិសី បានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់នាងរួចមក បានបង្ហាញឱ្យឃើញគេឯងបានដឹងថា នាងគឺពិតជាមានភាពស៊ិចស៊ីខ្លាំងតែម្តង រហូតទាល់តែមានអ្នកខ្លះបានចូលទៅ Comment នៅពីក្រោមរូបថា "ស៊ិចស៊ីខ្លាំងណាស់" ហើយមានអ្នកខ្លះបានសរសេរថា "នាងលេងខ្លួនមែនទែនហើយ"។

ជាក់ស្តែងរូបថតរបស់ កញ្ញា រតនៈ ពិសី មួយសន្លឹកចុងក្រោយគឺនាងលេងខ្លួនបែប ស៊ិចស៊ីមួយទំហឹងតែម្តង ធ្វើឱ្យប្រុសៗជ្រួលច្របល់ មិនចាញ់កញ្ញាតារាកំពូលស៊ិចស៊ីប្រចាំប្រទេស ដេននី ក្វាន់ ប៉ុន្មាននោះទេ ។

មិនតែប៉ុណ្ណោះតារាចម្រៀងស្រី រតនៈ ពិសី ក៏មានឈ្មោះជាប់ជាតារាស៊ិចស៊ីខ្លាំងមួយដួងនឹងគេដែរ នៅក្នុងចំណោមតារាស្រីផ្សេងៗទៀតរបស់សង្គមសិល្បៈខ្មែរ ព្រោះនាងនិយមតែងខ្លួនបែបសម័យទំនើប បញ្ចេញភាពស៊ិចស៊ីជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]