ភ្នំពេញ៖ ដោយសារតែបច្ចេកទេសកាន់តែជឿនលឿន ធ្វើឲ្យយុវវ័យភាគច្រើន បានផ្លាស់ប្តូរស្ទាយរបស់ខ្លួនប្លែកៗផងដែរ ដែលអ្នកខ្លះ បានចោះក្រវិល២ ទៅ៣ជាន់ ដើម្បីមើលទៅឃើញ ឡូយ និងទាក់ទាញ។

កាលពីយប់មិញនេះដែរ ក៏មានប្អូនស្រីម្នាក់ បានធ្វើការបង្ហោះនូវរូបភាពរបស់នាង ដែលប្រាប់ទៅកាន់អ្នកលេងបណ្តាញសង្គមទាំងអស់ ពីលទ្ធផលអាក្រក់ដែលនាងបានចោះត្រចៀក ត្រង់កន្លែងឆ្អឹងខ្ចី ដែលពេលនេះ នាងត្រូវវះកាត់ដុំសាច់ជាបន្ទាន់។

ក្នុងនោះដែរ ប្អូនស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះថា អូនម៉ី បានសរសេររៀបរាប់ថា "ខ្ញុំចង់ផ្តាំផ្ញើទៅអ្នកដែលចង់បាញ់ត្រចៀកពាក់ក្រវិល នៅកន្លែងដែលឆ្អឹងខ្ចីទាំងអស់គ្នាថា មុនធ្វើអ្វីមួយគិតឲ្យបានច្បាស់ ប្រយ័ត្នដូចខ្ញុំ បាញ់ពាក់២ឆ្នាំនៅធម្មតា យូរទៅក៏ដុះសាច់ម្តងបន្តិច ហើយគិតថាវាមិនឡើងធំទៅៗទេ ក៏ចេះតែទុកចោលមិនខ្វល់ តែគ្រប់យ៉ាងខុសការគិត ហើយពេលនេះខ្ញុំកាត់វាហើយ តែមិនដឹងថាវាអាចដូចដើមវិញឬអត់ទេ កុំដំបៅមិនឈឺយកឈើទៅរុកអី ពេលនេះទើបខ្ញុំដឹងថាអត់មានអីស្អាតទេ ប្រយ័ត្នស្តាយសាច់ដូចខ្ញុំណាមិត្តៗទាំងអស់"៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការចោះក្រវិលនេះដែរ ខ្មែរឡូត ក៏ធ្លាប់បានសាកសួរ ពីនារីៗម្នាក់ ពីបទពិសោធន៍របស់នាងផងដែរ ពីការចោះក្រវិល ត្រង់ផ្ចិត។

យុវតីមួយចំនួន តែងប្រាថ្នាចង់ចោះក្រវិលផ្ចិតបែបនេះ ព្រោះគិតថាពេលមើលទៅឃើញកាលីបទាន់សម័យ បូករួមទាំងក្បាលពោះរាបស្មើរបស់ពួកគេទៀតនោះ ពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។ ប៉ុន្តែពួកគេនៅមិនទាន់បានដឹងនៅឡើយទេថា តាមពិតទៅ ការចោះក្រវិលត្រង់ផ្ចិត មានផលប៉ះពាល់ខ្លាំង ស្ទើរតែមិននឹកស្មានដល់។

ជួបសម្ភាស៍ផ្ទាល់ជាមួយយុវតីអាយុ ១៩ឆ្នាំម្នាក់ ឈ្មោះហៅក្រៅថា AJ Small ថ្លែងប្រាប់ Khmerload ថា នាងមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ ការចោះក្រវិលផ្ចិតពីមុនមក។ កញ្ញាបានរៀបរាប់់ប្រាប់ពីគុណសម្បត្តិ និង គុណវិបត្តិមួយចំនួន នៃការចោះក្រវិលផ្ចិត និងជួយណែនាំមិត្តៗនារី ដែលមានបំណងចង់ចោះក្រវិលផ្ចិត ឲ្យគាត់បានស្វែងយល់ពីបញ្ហាមួយនេះ។

កញ្ញា AJ បានរៀបរាប់ថា៖ «ខ្ញុំបានចោះក្រវិលផ្ចិត កាលពីកំឡុងខែ៤ បើគិតមកទល់ពេលនេះ វាមានរយៈពេលជាង ៤ខែមកហើយ។ ហើយកាលពីចោះដំបូង ខ្ញុំចាំបានថាវាពិតជាឈឺខ្លាំងមែនទែន នៅពេលដែលជាងគាត់បុកម្ជុលចូលទៅក្នុងសាច់ពោះរបស់ខ្ញុំ ប៉ុន្តែមិនថាយ៉ាងណា ព្រោះតែចង់ស្អាតខ្ញុំក៏ទ្រាំ បន្ទាប់ពីចោះរួច ខ្ញុំពិតជាប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំបានសំរេចបំណងរបស់ខ្ញុំ លើសពីនេះ ខ្ញុំតែងតែថតរូបក្បាលពោះរបស់ខ្ញុំដែលទើបតែចោះក្រវិលរួចនោះ បង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុក មិនតែប៉ុណ្ណោះខ្ញុំទទួលបាន ការកោតសរសើរយ៉ាងច្រើន ពីមិត្តៗលើបណ្តាញសង្គមរបស់ខ្ញុំ ដោយមានអ្នកខ្លះគាត់បានសរសើរ ថាស្អាត រីឯអ្នកខ្លះទៀត ក៏គាត់បានសួរខ្ញុំពីការចោះក្រវិលនេះ ដោយថាចោះនៅណា? ចោះអស់ថ្លៃប៉ុន្មាន? -ល- ព្រោះភាគច្រើនចង់ចោះបែបនេះដែរ»។

កញ្ញាបន្តទៀតថា៖ «បន្ទាប់ពីចោះបានរយៈពេលមួយខែដំបូង កន្លែងដែលបានចោះនោះ ចាប់ផ្តើមធ្វើទុក មានអារម្មណ៍ថាឈឺខ្ទកៗហើយហើម ព្រោះនៅពេលដែលយើងធ្វើអ្វីមួយ ដោយមិនប្រុងប្រយត្ន័ម្តងៗ គឺក្រវិលដែលនៅលើផ្ចិតរបស់យើងនោះ វានឹងទាក់នឹងអាវ ឬក៏ទាក់នឹងអ្វីផ្សេងៗ ដែលធ្វើឲ្យយើងឈឺខ្លាំងមែនទែនស្ទើរតែមិនអាចទ្រាំបានទៀតផង។ បន្ថែមពីនេះទៅទៀត អ្វីដែលមិននឹកស្មានដល់នោះ គឺនៅត្រង់កន្លែងដែលចោះនោះ វាក៏បានហើម ហើយមានខ្ទុះថែមទៀតផង ព្រោះដោយសារតែខ្ញុំញុំអត់សូវចេះតម ជាពិសេសគឺញុំាសាច់គោតែម្តង ខណៈកំពុងញុំាបណ្តើរ មុខរបួសក៏ចាប់ផ្តើមឈឺភ្លាមៗតែម្តង»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]