ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី តារាសម្តែងស្រីមុខក្មេងជាងអាយុ និងជាតារាស្រីមួយដួង ដែលសម្បូរទៅដោយភាពក្រមិចក្រមើម  គួរឱ្យក្នាញ់ ទោះបីជាបច្ចុប្បន្នមានឈ្មោះថាជាស្រីមេម៉ាយមែនពិត ប៉ុន្តែប្រជាប្រិយភាព ព្រមទាំងភាពល្បីល្បាញរបស់នាងនៅក្នុងវិស័យសិល្បៈមិនបានធ្លាក់ចុះអន់ថយឡើយ។ ផ្ទុយទៅវិញវត្តមានរបស់អ្នកមេម៉ាយរូបស្រស់ដូចជាអ្នកនាង នៅលើវិថីសិល្បៈ បែរជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងសន្ទុះនៃការគាំទ្រយ៉ាងច្រើន លើសលប់ពីទស្សនិកជន។

ជាក់ស្តែង កាលពីក្នុងកំឡុងខែធ្នូ ជិតដាច់ឆ្នាំ ២០១៦ ឈានចូលឆ្នាំ ២០១៧ អ្នកនាង សុខ សោម៉ាវត្តី ក៏បានជាប់ឈ្មោះជាតារាសម្តែងស្រីដែលថតរឿងបានច្រើនជាងគេឱ្យច្រើនផលិតកម្មក្នុងស្រុក និងជាប់ជាតារាស្រីដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងឆ្នាំ២០១៦នេះ ព្រោះភាគច្រើននាងបានដើរតួសម្តែងជាតួឯកស្រី គ្រប់រឿងឱ្យបណ្តាផលិតកម្មនានាក្នុងស្រុក។ ជាពិសេស នាងជាតួសម្តែងស្រីមួយរូប ដែលពោរពេញទៅដោយភាពក្រមិចក្រមើម គួរឱ្យស្រលាញ់ពីធម្មជាតិមកស្រាប់។

ភាពក្រមិចក្រមើម គួរឱ្យស្រលាញ់ពីធម្មជាតិនេះ ក៏បានផ្ទេរបន្តទៅឱ្យកូនស្រីសំណព្វចិត្តរបស់ខ្លួន មិនឱ្យខុសគ្នាប៉ុន្មាននោះទេ។ យោងតាមឃ្លីបវីដេអូ ក្តៅៗ ហុយៗ របស់អ្នកនាង សុខ សោម៉ាវត្តី ដែលបានបង្ហោះកាលពីយប់មិញ បានបង្ហាញឱ្យឃើញថា កូនស្រីតូចរបស់នាង ដែលមានឈ្មោះថា «ចាស្មីន» និងមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ បានច្រៀងចម្រៀងជាភាសាអង់គ្លេសមួយបទដែលមានចំណងជើងថា៖ «You are My Sunshine» យ៉ាងពិរោះ ពិសេសគឺតុងភាសាអង់គ្លេសក៏ឡូយទៀត។ ក្នុងវីដេអូឃ្លីបប្រមាណជា១នាទី អ្នកនាង សោម៉ាវត្តី ក៏បានដាក់ចំណងជើងនៅក្នុងហ្វេសប៊ុកដូច្នេះថា៖ «ម៉ាក់យាយគាត់ឈឺ ហើយគាត់មកច្រៀងលើកទឹកចិត្តអ្នកជំងឺ»។

តោះចង់ដឹងកូនស្រីតូចគួរឲ្យក្នាញ់ របស់អ្នកនាង សុខ សោម៉ាវត្តី ច្រៀងពិរោះយ៉ាងណា ទៅស្តាប់ក្នុងវីដេអូខាងក្រោមជាមួយគ្នា៖ 

កូនស្រី សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី