ភ្នំពេញ៖ ពិធីរៀបការជាលើកទី២ របស់ តារាកំប្លែង មឿន និមល ហៅ ប៉េងប៉ោង បានប្រកបទៅដោយភាពសប្បាយរីករាយ និងអធិកអធមយ៉ាងខ្លាំង កាលពីយប់មិញ នៅភោជនីយដ្ឋាន សេវេនប្រាយ។

នៅក្នុងនោះដែរ គេក៏បានឃើញតារាសិល្បៈប្រុស-ស្រី បានចួលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដោយក្តី ស្រលាញ់ និងរាប់អាន ទៅលើអ្នកនាង ប៉េងប៉ោង។

ទន្ទឹមនឹងនោះផងដែរ ពិធីការិនី និងតារាសម្តែងសាច់សខ្ចី ដូចបណ្តូលចេក កញ្ញា ថន លក្ខិណា ក៏បានឆ្លៀតពេល ចូលរូមមង្គលការជាលើកទី២ របស់អ្នកនាង ប៉េងប៉ោង ផងដែរ។

មិនត្រឹមតែរូបនាង បានបង្ហាញវត្តមាននៅក្នុងពិធីប៉ុណ្ណោះទេ រូបនាងថែមទាំងសរសេរសារជូនពរ ទៅកាន់ប៉េងប៉ោង តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយមានអត្ថន័យថា "ចូលរូមពិធីខួបអាពាហ៍ពិពាហ៍គម្រប់ខួប១២ឆ្នាំរបស់បងស្រី ប៉េងប៉ោង និងស្វាមី សូមជូនពរបងទាំងពីរ ជួបតែសុភមង្គល និងឆាប់មានបុត្រដូចបំណង"

ថ្វីបើ កញ្ញា ថន លក្ខិណា មិនស្ថិតនៅក្នុងរង្វង់អ្នកកំប្លែង ដូចជា អ្នកនាង ប៉េងប៉ោងក៏ដោយ ក៏រូបនាងបានបង្ហាញពីក្តីស្រលាញ់ និងជូនពរអ្នកនាង ប៉េងប៉ោង អស់ពីចិត្ត។

គួររំលឹកផងដែរថា ពិធីរៀបការជាលើកទី២ របស់តារាកំប្លែងប៉េងប៉ោង គឺធ្វើតាមហោរា ព្រោះថា ថ្ងៃរៀបការកាលពី១២ឆ្នាំមុនរបស់នាង គឺខុសថ្ងៃ ដែលបណ្តាលឲ្យនាង និងស្វាមី មានជម្ងឺបៀតបៀន និង មិនមានកូនដូចគេ។ ដូច្នេះហើយ ទើបនាង សម្រេចចិត្តរៀបចំពិធីរៀបការជាថ្មី ដែលធ្វើលក្ខណៈទ្រង់ទ្រាយធំតែម្តង អញ្ជើញភ្ញៀវទៅដល់៤០តុឯណោះ ដើម្បីលាងជម្រះនូវរឿងអាក្រក់ គ្រោះចង្រៃ និងជម្ងឺផ្សេងៗ ដែលតែងមកព្យាបាទ អ្នកនាង ប៉េងប៉ោង និងស្វាមី ហើយក៏ជាពិសេសគឺសុំឲ្យមានកូន នៅក្នុងឆ្នាំ២០១៧ ផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាកំប្លែង អ្នកនាង ប៉េងប៉ោង បានចូលមន្ទីរពេទ្យភ្លាមៗ ដោយសារតែលើសឈាម និងពិបាកដកដង្ហើម។

តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលត្រូវគេដឹងថា ជាកូនស្រីនាយវីតាមីនសេ បានចូលមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត។

បើយោងតាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានរៀបរាប់ថា អ្នកនាង ប៉េងប៉ោង បានចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែ លើសឈាម និងពិបាកដកដង្ហើម។ ប៉ុន្តែក្រោយពីបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យ ស្ថានភាពរបស់ អ្នកនាង ប៉េងប៉ោង បានត្រឡប់មកជាធម្មតាបន្តិចវិញ ព្រមទាំងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។ ចំពោះអាការៈជាតិស្ករឡើងដល់៤០០ រលាកបំពង់ក និងសម្ពាធឈាម ក៏បានចុះវិញហើយដែរ តែរូបនាងនៅតែដាក់អ៊ុកស៊ីសែននៅឡើយ។

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន បានទៅសួរសុខទុក្ខ អ្នកនាង ប៉េងប៉ោង ដោយផ្ទាល់ នៅឯមន្ទីរពេទ្យ មានដូចជា លោក អ៊ឹម ជីវ៉ា កញ្ញា សួង សុខារ៉ានីត និង លោក គង្គារ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា