ភ្នំពេញ៖ លោក កែវ វាសនា ដែលជាតារាចម្រៀងប្រុសដ៏ល្បីមួយរូប និងបានទិញផ្ទះវីឡាក្នុងតម្លៃខ្ពស់ ដើម្បីត្រៀមទទួលស្វាគមន៍កូនប្រុសដំបូងនោះបានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ កូនប្រុសរបស់លោក បានចាប់កំណើតហើយ។

នេះបើតាមគណីយហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា បានបង្ហោះរូបភាពទារកជាច្រើនសន្លឹក និងបានសរសេរបញ្ជាក់ថា កូនរបស់ពួកគេកើតហើយ និងមានទំងន់ ៤.២គក ដែលតម្រូវឲ្យនាងជាភរិយា ត្រូវសម្រាលតាមរយៈការវះកាត់។

ចង់ដឹងថាកូនពួកគេស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

គួរបញ្ជាក់ថា លោកកែវ វាសនា និងភរិយា បានសម្រេចចិត្តទិញ គឺពិតជាមានការរចនាម៉ូតយ៉ាងស្រស់ស្អាត និងទាន់សម័យបំផុត សាកសមនឹងកេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជាតារាចម្រៀងដ៏ល្បីម្នាក់។ មិនតែប៉ុណ្ណោះ ថ្លៃចំណាយ ក្នុងការទិញវីឡាដ៏ធំសម្បើមមួយនេះ គឺអស់ទៅដល់ ជាង២៥ម៉ឺនដុល្លារ នេះបើតាមសាររបស់ ភរិយារបស់លោក បានសរសេរឆ្លើយតប ជាមួយនឹងអ្នកលេងបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី លោក កែវ វាសនា បានចូលរោងការជាមួយនឹង ភរិយាដ៏ស្រស់ស្អាតរួចមក រូបលោក តែងតែបង្ហាញពីភាពបារម្ភ និងយកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើភរិយា ហើយជាពិសេស ពេលនេះ រូបនាង មានផ្ទៃពោះទៀតនោះ គឺលោក កាន់តែថ្នាក់ថ្នម និងធ្វើអ្វីគ្រប់យ៉ាង ឲ្យនាងសប្បាយចិត្ត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]