ភ្នំពេញ៖ កាលពីមួយរយៈកន្លងទៅនេះ បានបែកធ្លាយនូវពាក្យចចាមអារ៉ាមមួយ ដោយថាតារាស្រីមានសមត្ថភាពច្រើនប្រភេទ ច្រៀង សម្តែង ដើរម៉ូត និងជាពិធីការិនី កញ្ញា សូដា នីតា មានទំនាក់ទំនងស្នេហាស្ងាត់ៗ ជាមួយនឹងបុរសពោះម៉ាយ លោក យ៉ែម សំអូន

ទាក់ទងនឹងពាក្យចចាមអារ៉ាមអស់ទាំងនេះផងដែរ បានធ្វើឲ្យតារាស្រីពហុជំនាញ កញ្ញា សូដា នីតា មិនបង្អង់យូរក៏បានចេញមុខច្រានចោលយ៉ាងពេញទំហឹង និងបានអះអាងទៀតថា ចំពោះសម្ព័ន្ធភាពរវាងអ្នកទាំងពីរ គឺគ្មានអ្វីលើសពីមិត្តរួមអាជីពនោះទេ ដោយនាងចាត់ទុកលោក យ៉ែម សំអូន ដូចជាបងប្រុសតែប៉ុណ្ណោះ។

ដោយឡែក កាលពីម្សិលមិញនេះ លោក យ៉ែម សំអូន ក៏បានជូនកាដូប៊្រេនម៉ាកល្បីមួយ សម្រាប់ថ្ងៃកំណើតរបស់កញ្ញា សូដា នីតា នាអំឡុងពេលដំណើរកម្សាន្ត ឆ្លងឆ្នាំនៅឯប្រទេសថៃ ហើយក្នុងនោះផងដែរ យើងសង្កេតឃើញថា មានវត្តមាន លោក យូ ឌីស្កូ និង លោក ប៉ (អ្នកនិពន្ធ និងដឹកនាំសម្ដែង របស់ផលិតកម្ម ហង្សមាស) ក៏បានទៅកម្សាន្តលេង យ៉ាងសប្បាយរីករាយជាមួយគ្នានៅឯទីនោះផងដែរ។

ដោយខាងក្រោមនេះ ជាសារអគុណរបស់កញ្ញា សូដា នីតា៖

«អរគុណបងប្រុស យ៉ែម សំអូន ដែលបាន surprise BD និងកាដូ សូមអរគុណទឹកចិត្តរបស់ប្រុសដែលតែងតែស្រលាញ់រាប់អាន នឹងតែងតែលើកលែងរាល់កំហុសអចេតនារបស់ប្អូនស្រីម្នាក់នេះ ឆ្នាំថ្មី សូមជូនពរបងប្រុសសុខភាព នឹង សំរេចគ្រប់ភារកិច្ច»៕  

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីលើកមុន លោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍ទៅកាន់កូន។

បើទោះបីជា ផ្លូវជីវិតគូរវាង អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន ដល់ផ្លូវបំបែក មិនអាចបន្តទៅមុខទៀតយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែផ្តល់ក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះកូនស្រីគ្រាប់ពេជ្រតែមួយគត់របស់ពួកគេដូចដើម ឬខ្លាំងជាងមុនទៀតក៏អាចថាបាន។

គួរឲ្យដឹងថា កាលពីដើមខែធ្នូ២០១៦ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីមកលេងប្រទេសកម្ពុជា ដើម្បីលំហែកាយក្នុងឱកាស វិស្សមកាលចុងឆ្នាំ២០១៦ ដែលធ្វើឲ្យលោក យ៉ែម សំអូន មានឱកាសបានជួបកូនស្រី និងបានបង្ហាញក្តីនឹករលឹក ឱបកូនស្រីឲ្យបាត់នឹកតាមបំណងផងដែរ ។ លោក យ៉ែម សំអូន ក៏បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅលើគណនីហ្វេសប៊ុករបស់លោក ជាមួយរូបថត១សន្លឹកដែលបានថតជាមួយនឹងកូនស្រី ដោយក្នុងនោះលោកបានសរសេរថា៖

«រយលានអត្តន័យ ហើយជាកម្លាំងថាមពល និងកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។ ប៉ាប៉ាពិតជារំភើបណាស់ ដែលមានកូននៅក្នុងជីវិតប៉ាប៉ា តួនាទីរបស់ប៉ា ប៉ាមិនដែលភ្លេចម្ដងណាឡើយ ការស្រលាញ់កូនគឺមាននៅក្នុងគំនិត និងក្នុងបេះដួងប៉ាប៉ា ហើយក៏ជាការស្រឡាញ់ដែលមិនប្រួលប្រែ អ្វីដែលសំខាន់ប៉ាសូមជូនពរកូន ឲ្យមានភាពជោគជ័យនៅក្នុងជីវិត #loveyou #forever my only one #princess»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា