ភ្នំពេញ៖ វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលតារាកំប្លែង មឿន និមល ហៅ ប៉េងប៉ោង ជាកូនស្រី របស់ លោកតា វីតាមីនសេ ចូលរោងការជាមួយស្វាមី ជាលើកទី២ នៅក្នុងទិដ្ឋភាពអធិកអធម មិនចាញ់ពិធីរៀបការកូនក្រមុំកូនកំលោះផ្សេងៗនោះឡើយ។

តើអ្នកពិតជាឆ្ងល់មែនទេ ថាហេតុអ្វី បានជា តារាកំប្លែងរូបនេះ រៀបចំពិធីមង្គលការជាលើកទី២ ជាមួយនឹងស្វាមីដដែលបែបនេះ?

អ្នកនាង ប៉េងប៉ោង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការរៀបការជាលើកទី២នេះ គឺធ្វើតាមហោរា ដែលតម្រូវឲ្យនាង និងស្វាមី រៀបការជាថ្មីម្តងទៀត ដើម្បីឲ្យកាត់គ្រោះចង្រៃ និងជម្ងឺផ្សេងៗ ដែលវាជាហេតុមួយ ធ្វើឲ្យ នាងគ្មានកូននឹងគេ ក្រោយរៀបការជាមួយគ្នា អស់រយៈពេល១២ឆ្នាំ។

នៅក្នុងពិធីរៀបការជាលើកទី២ របស់តារាកំប្លែងរូបនេះ នឹងធ្វើឡើងនៅ ភោជនីយដ្ឋាន សេវេនប្រាយ ដែលរូបនាង នឹងអញ្ជើញភ្ញៀវ ប្រមាណ៤០តុ ហើយនាងសន្យាដែរថា នាយប់នេះ ភ្ញៀវទាំងអស់ នឹងប្លែកអារម្មណ៍ និងសប្បាយរីករាយមួយអស់ដៃតែម្តង ក្នុងមង្គលការរបស់នាង៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាកំប្លែង អ្នកនាង ប៉េងប៉ោង បានចូលមន្ទីរពេទ្យភ្លាមៗ ដោយសារតែលើសឈាម និងពិបាកដកដង្ហើម។

តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលត្រូវគេដឹងថា ជាកូនស្រីនាយវីតាមីនសេ បានចូលមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត។

បើយោងតាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានរៀបរាប់ថា អ្នកនាង ប៉េងប៉ោង បានចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែ លើសឈាម និងពិបាកដកដង្ហើម។ ប៉ុន្តែក្រោយពីបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យ ស្ថានភាពរបស់ អ្នកនាង ប៉េងប៉ោង បានត្រឡប់មកជាធម្មតាបន្តិចវិញ ព្រមទាំងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។ ចំពោះអាការៈជាតិស្ករឡើងដល់៤០០ រលាកបំពង់ក និងសម្ពាធឈាម ក៏បានចុះវិញហើយដែរ តែរូបនាងនៅតែដាក់អ៊ុកស៊ីសែននៅឡើយ។

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន បានទៅសួរសុខទុក្ខ អ្នកនាង ប៉េងប៉ោង ដោយផ្ទាល់ នៅឯមន្ទីរពេទ្យ មានដូចជា លោក អ៊ឹម ជីវ៉ា កញ្ញា សួង សុខារ៉ានីត និង លោក គង្គារ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង